Connect with us

សុខភាព

ក្មេងអាយុប៉ុន្មានទើបអាចចាក់វ៉ាក់សាំងផ្តាសាយបាន? ចាក់ប៉ុន្មានដង?

បានផុស

នៅ

យើង​ដឹង​ហើយ​ថា ក្មេងៗ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ មិន​អាច​ទប់​ទល់​នឹង​ការ​ឆ្លង​មេរោគ​បាន ម្ល៉ោះ​ហើយ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ណាស់ ងាក​ហៀរ​សម្បោរ​ផ្តាសាយៗ។ បើតាមមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) ក្មេង​កើត​ផ្តាសាយ​ធំ​មាន​គ្រោះ​ថ្នាក់​ជាង​ជំងឺ​ផ្តាសាយ​ធម្មតា ពិសេស​ក្មេង​ដែល​មាន​អាយុ​តិច​ជាង ៥ឆ្នាំ។

Why do newborns need the hepatitis B vaccine?
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធី​ល្អ​បំផុត​ក្នុង​ការពារ​កូន​ជាទី​ស្រលាញ់​ពី​ជំងឺ​ផ្តាសាយ​ធំ គឺត្រូវចាក់​វ៉ាក់សាំង​ការពារ ដែល CDC បាន​ណែនាំ​ឲ្យ​ក្មេង​អាយុ​ចាប់​ពី ៦ខែ​ឡើង​ទៅ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ​រៀង​រាល់ឆ្នាំ។

ហេតុអី​ចាំបាច់​ត្រូវ​វ៉ាក់​សាំង​ផ្តាសាយ​ធំ​រៀង​រាល់​ឆ្នាំ? ដោយហេតុថា ​មេរោគ ឬ​វីរុស​ផ្តាសាយ​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​វិវត្ត​ខុសគ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បែប​នេះ​ហើយ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ក៏​ត្រូវ​តែ​ផ្លាស់ប្តូរ​ទៅ​តាម​នោះ​ដែរ។

Hepatitis B Vaccination of Infants - Adolescents | CDC

ក្មេង​អាយុ​ចាប់ពី ៦ ខែ ទៅ ៨ឆ្នាំ ត្រូវ​ចាក់​វ៉ាក់សាំង​ផ្តាសាយ ចំនួន២ ដូស ហើយ​ក្មេង​អាយុ ៩ឆ្នាំឡើង តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ តែ ១ដូស​ប៉ុណ្ណោះ។

ម៉ាក់ប៉ាត្រូវចាំថា វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ដែល​យើង​ចាក់ គឺ​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ធំ ដូចនេះ​មិន​អាច​ការពារ​ជំងឺ​ផ្ដាសាយ​ទាំងអស់​ទេ ព្រោះ​វីរុស​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​មាន​ច្រើន​ប្រភេទ​ណាស់។ ចំពោះ​ផល​រំខាន​របស់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ក៏​មិន​សូវ​ខុស​ពី​ វ៉ាក់សាំង​ដទៃ​ទៀត​ដែរ អាច​ឈឺ ឬ​ហើម​កន្លែង​ចាក់ គ្រុន​ក្ដៅ ល្ហិតល្ហៃ ឈឺក្បាល៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចំណីចំណុក ៥ យ៉ាងដែលឪពុកម្ដាយមិនគួរឲ្យកូនតូចញ៉ាំ

ចុចអាន៖ ពេទ្យតែងហាមម្ដាយពពោះមិនឲ្យគិតច្រើន ព្រោះខ្លាចជួបបញ្ហាទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម