សុខភាព
ការពិតទាំង៥ ទាក់ទងនឹងទ្វារមាសស្រីៗគួរដឹង
កន្លែងអាថ៌កំបាំងរបស់ស្រីៗយើងមានលក្ខណៈពិសេសជាច្រើន ដែលយើងខ្លួនឯងនឹកស្មានមិនដល់។ ពិតណាស់ ទ្វារមាសមានភាពធន់ខ្លាំង ដែលមានសមត្ថភាពក្នុងការវិលត្រលប់មករកសភាពដើមវិញបានយ៉ាងឆាប់រហ័ស។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចសម្អាតខ្លួនឯងថែមទៀតផង។
១. ទ្វារមាសពោរពេញដោយបាក់តេរីល្អៗ

បាក់តេរីល្អៗ មានសារសំខាន់ក្នុងការរក្សាទ្វារមាសឲ្យមានរាងស្អាត។ ដូច្នេះហើយ ស្រីៗយើងមិនគួរត្រដុសលាងនៅខាងក្នុងទ្វារមាសនោះទេ ពីព្រោះវាអាចរារាំងដល់តុល្យភាពនៃអតិសុខុមប្រាណ នៅក្នុងទ្វារមាស ជាមួយនឹងអាស៊ីដធម្មជាតិរបស់វា ដែលបណ្ដាលឲ្យបាក់តេរីអាក្រក់កើតឡើង។
២. អាចលាងជម្រះខ្លួនឯងបាន
ជាមួយគ្នានេះដែរ គ្នាយើងមិនគួរដាក់វត្ថុណាមួយចូលទៅក្នុងទ្វារមាសឡើយ។ ការត្រដុស ឬលាងនៅខាងក្នុង ឬការប្រើប្រាស់ផលិតផលណាមួយដែលមានក្លិន សុទ្ធតែអាចផ្ដល់ផលអវិជ្ជមានដល់ទ្វារមាស។ ដើម្បីរក្សាទ្វារមាសឲ្យមានភាពស្រស់ស្រាយ និងមានអនាម័យល្អ យើងគ្រាន់តែលាងជម្រះជាមួយនឹងសាប៊ូ និងទឹកគឺគ្រប់គ្រាន់ហើយ។
៣. អ្វីដែលយើងញ៉ាំអាចធ្វើឲ្យទ្វារមាសមានក្លិន

យើងប្រហែលជាមិនធ្លាប់ដឹងទេថា អ្វីដែលយើងញ៉ាំជារៀងរាល់ថ្ងៃនេះ អាចធ្វើឲ្យទ្វារមាសមានក្លិនផ្សេងៗ។ ដូច្នេះហើយ ប្រសិនបើគ្នាយើងចាប់អារម្មណ៍ថាទ្វារមាសមានក្លិនចម្លែកៗ នោះគឺមកពី អាហារដែលយើងញ៉ាំមិនខាន។
៤. ទ្វារមាសក៏ត្រូវការដកដង្ហើមដែរ
ពិតណាស់ ដើម្បីឲ្យទ្វារមាសដកដង្ហើមបានល្អ គ្នាយើងគប្បីពាក់ខោទ្រនាប់ដែលធ្វើពីកប្បាស ដោយសារតែបរិយាកាសសំណើម និងក្ដៅអាចបង្កជាផ្សិត និងបាក់តេរី។ ម្យ៉ាងវិញទៀត គ្នាយើងក៏អាចសាកល្បងគេងដោយមិនពាក់ខោទ្រនាប់ ដើម្បីឲ្យទ្វារមាសមានខ្យល់ចេញចូលច្រើន។
៥. ការរួមភេទអាចជួយឲ្យទ្វារមាសមានសុខភាពល្អ

យើងទាំងនេះគ្នាសុទ្ធតែបានដឹងហើយថា ការរួមភេទមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ វាអាចជួយដុតបំផ្លាញកាឡូរី កាត់បន្ថយស្រ្តេស ជួយជំរុញប្រព័ន្ធភាពស៊ាំ និងអាចឲ្យយើងកាន់តែជិតស្និទ្ធនឹងដៃគូថែមទៀតផង។ លើសពីនេះ វាក៏ជួយឲ្យទ្វារមាសមានភាពរស់រវើក និងជាតិរម្អិល ជាពិសេសនៅពេលដែលស្រីៗមានវ័យកាន់តែចាស់ ហើយកម្រិតអ័រម៉ូនEstrogen កាន់តែធ្លាក់ចុះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំព្រួយ! វ៉ាក់សាំងកូវីដ-១៩ មិនប៉ះពាល់ដល់វដ្តរដូវស្ត្រីទេ
ចុចអាន៖ ស្រោមអនាម័យបុរស ឬស្ត្រី មួយណាស្រួលប្រើ មានប្រសិទ្ធភាពជាង?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ