សុខភាព
ពេលអ្នកមានជំងឺស្ទះពោះវៀន តើអ្នកនឹងជួបផលលំបាកអ្វីខ្លះ?
ជំងឺស្ទះពោះវៀន កើតមានពី ១០% ទៅ ២០% នៃអាការៈឈឺពោះចំពោះមនុស្សធំ និងជាមូលហេតុទីពីរ នៃការចូលព្យាបាលដោយវះកាត់ បន្ទាប់ពីជំងឺរលាកខ្នែងពោះវៀន។
ក) អ្វីទៅជាជំងឺស្ទះពោះវៀន?
ជំងឺស្ទះពោះវៀន ជាភាពរអាក់រអួលនៃចលនាពោះវៀនដែលបង្កការរារាំង ដល់ដំណើរការធម្មតានៃការបញ្ចេញលាមក និងផោម។ ការស្ទះនេះអាចកើតមាននៅពោះវៀនតូច ឬនៅពោះវៀនធំ។
១. ជំងឺស្ទះពោះវៀនដោយមុខងារមិនប្រក្រតី:
បញ្ហា Iléus paralytique បង្កជាជំងឺស្ទះពោះវៀន ដែលមានប្រភពមកពីភាពមិនប្រក្រតីលើមុខងារដែលរារាំងដល់ដំណើរបញ្ចេញធម្មតារបស់ពោះវៀន។ សភាពជំងឺនេះអាចកើតមានឡើងក្រោយការប្រើប្រាស់ថ្នាំទប់រាគ ក្រោយការវះកាត់ពោះវៀន ជំងឺរលាកខ្នែងពោះវៀន រលាកស្រោមពោះវៀន រលាកលំពែង ឬជំងឺពីកំណើត (Hirschsprung)។
២. ជំងឺស្ទះពោះវៀនក្រោយវះកាត់:
វាជាប្រភេទជំងឺស្ទះដោយមូលហេតុមេកានិក។ សភាពជំងឺនេះកើតមានក្រោយការវះកាត់ក្នុងពោះ អាចចន្លោះរាប់ថ្ងៃ ខែ ឬរាប់ឆ្នាំ ដែលបណ្តាលមកពីការស្អិតនៃពោះវៀន។

ខ) មូលហេតុ៖
ជំងឺនេះអាចបណ្តាលមកពីការបាត់ចលនាកន្ត្រាក់នៃសាច់ដុំពោះវៀន ដែលជារឿយៗមានប្រភពមកពីៈ
– បញ្ហាប្រព័ន្ធប្រសាទ
– ការរលាក ឬការក្លាយរោគ
– ការឈឺចាប់ ឬក្រោយការវះកាត់
– ការរមួលនៃផ្នែកណាមួយនៃពោះវៀន ឬក៏មកពីការរាំងស្ទះក្នុងប្រហោងពោះវៀនដោយសារដុំសាច់
– ដុំលាមក ឬមកពីកៀបសង្កត់ពីក្រៅប្រហោងពោះវៀន។
មូលហេតុដែលជួបប្រទះញឹកញាប់គឺបណ្តាលមកពីៈ
– ជំងឺក្លនលូន (Hernie)
– ដុំសាច់ (Tumeur)
– ស្អិតពោះវៀនក្រោយវះកាត់ (Adhérence intestinale)
គ) រោគសញ្ញា៖
បណ្តុំរោគសញ្ញាសំខាន់ៗ នៃជំងឺស្ទះពោះវៀនស្រួចស្រាវមានៈ
– ឈឺពោះ
– ប៉ោងពោះ
– ទល់ផោម និងលាមក
– ក្អួត

ឃ) ការធ្វើរោគវិនិច្ឆ័យ៖
រោគវិនិច្ឆ័យគឺត្រូវបានធ្វើឡើងតាមរយៈ
– ការពិនិត្យគ្លីនិកៈ ការស្ទាបពោះ និងលូករន្ធគូថ
– ការថតកាំរស្មីអ៊ិច (ASP) និងការថតស្កែន (Scanner) ដើម្បីបញ្ជាក់ពីទីតាំង និងប្រភេទនៃមូលហេតុស្ទះ

– ការពិនិត្យឈាម
ង) ការព្យាបាល៖
ការកំណត់ការព្យាបាលជំងឺស្ទះពោះវៀន ត្រូវពឹងផ្អែកទៅលើៈ
– មូលហេតុស្ទះ (Origine)
– ទីតាំងស្ទះ (Localisation)
– សភាពធ្ងន់ធ្ងរនៃជំងឺ (Gravité)
ជំងឺស្ទះពោះវៀនដោយការរមួល ទាមទាការព្យាបាលជាបន្ទាន់ដើម្បីដកយកមូលហេតុរមួលចេញ។ ក្នុងករណីជំងឺស្ទះដោយការសង្កត់ពីក្រៅ ឬការរាំងស្ទះខាងក្នុងប្រហោងពោះវៀន ការព្យាបាលអាចប្រព្រឹត្តទៅដោយ ការវះកាត់ ការប្រើថ្នាំ ឬដោយការធ្វើ Lavement តាមការពិភាក្សាពហុឯកទេសចម្រុះ និងសម្រេចរបស់ក្រុមគ្រូពេទ្យជំនាញអំពីវិធីសាស្ត្រព្យាបាល។
ច) ផលវិបាក៖
ជំងឺស្ទះពោះវៀនតម្រូវឲ្យសម្រាកក្នុងមន្ទីរពេទ្យជាបន្ទាន់ ហើយជំងឺនេះទាមទារការព្យាបាលទៅតាមមូលហេតុ ដោយការប្រើថ្នាំ, ដោយការឆ្លុះអង់ដូស្កូប ឬដោយការវះកាត់។ ប្រសិនបើព្យាបាលមិនបានត្រឹមត្រូវ និងយឺតយ៉ាវ ជំងឺនេះបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរដូចជា វិបត្តិមេតាបូលីកធ្ងន់ធ្ងរ (វិបត្តិកង្វះជាតិទឹក, វិបត្តិបេះដូង, ចុះខ្សោយតម្រងនោមជាដើម) ការធ្លាយពោះវៀនបង្កជាការក្លាយរោគក្នុងស្រោមពោះ ដោយមេរោគក្នុង
ពោះវៀនដែលរមួលរយៈពេលយូរ ឬសភាពជំងឺស្ហុក (état de choc)។

«បើបងប្អូនដែលមានជំងឺស្ទះពោះវៀននេះ ឬមានអាការៈសង្ស័យដូចបានជម្រាបជូនខាងលើ សូមមកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតឲ្យឆាប់រហ័ស ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា ព្រោះជំងឺស្ទះពោះវៀនដែលមិនបានទទួលការព្យាបាលបន្ទាន់អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជំងឺច្រាលទឹកអាស៊ីតក្រពះ?

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល