សុខភាព
ឆ្លើយសំណួរ៣ពាក់ព័ន្ធវ៉ាក់សាំងការពារកូវីដ-១៩សម្រាប់ក្មេងៗ
តើវ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់កុមារវ័យក្រោម ១៦ នឹងមាននៅពេលណា? សំណួរនេះមិនទាន់មានការបញ្ជាក់ពីស្ថាប័នផលិតថ្នាំបង្ការណាមួយឱ្យប្រាកដឡើយ ហើយខាងក្រោមជាការឆ្លើយតបចំនួន ៣ ពាក់ព័ន្ធនឹងចម្ងល់នេះ។
១. ហេតុអ្វីកុមារអាយុក្រោម ១៦ ឆ្នាំ មិនទទួលវ៉ាក់សាំងឱ្យបានឆាប់?
មកទល់បច្ចុប្បន្ន មិនទាន់មានទិន្នន័យនៅឡើយអំពីការប្រើប្រាស់វ៉ាក់សាំងសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ ដូច្នេះគេមិនទាន់ដឹងច្បាស់ថា តើវ៉ាក់សាំងទាំងនេះមានសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់ពួកគេកម្រិតណាទេ។ ក្នុងនោះ វ៉ាក់សាំងមួយចំនួនត្រូវបានគេផ្ដល់អនុសាសន៍ថាត្រូវប្រើប្រាស់សម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
២. តើវ៉ាក់សាំងសម្រាប់ក្មេងតូចៗ អាចមាននៅពេលណា?
ដោយសារកុមារភាគច្រើនប្រឈមនឹងហានិភ័យទាបពីវីរុសកូវីដ-១៩ ដូច្នេះតម្រូវការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារ ហាក់ដូចជាមិនបន្ទាន់ទេ។
ទោះយ៉ាងណា អ្នកវិទ្យសាស្ត្ក្រ មកពីក្រុមហ៊ុនផលិតឱសថធំៗកំពុងចាប់ផ្តើមសាកល្បងវ៉ាក់សាំងការពារកូវីដសម្រាប់កុមារនិងក្មេងជំទង់ជាបណ្ដើរៗហើយ ដែលវាអាចនឹងរួចរាល់នៅដើមឆ្នាំ ២០២២។
ក្នុងនោះ ក្រុមអ្នកស្រាវជ្រាវ រំពឹងថា វ៉ាក់សាំងអាចរួចរាល់សម្រាប់ក្មេងជំទង់ដែលមានអាយុពី ១២ ទៅ ១៦ ឆ្នាំ នៅពាក់កណ្ដាលឆ្នាំនេះ និងសម្រាប់ក្មេងអាយុពី ៥ ទៅ ១១ ឆ្នាំនៅដើមឆ្នាំ ២០២២ ហើយសម្រាប់ទារកនិងក្មេងតូចៗនៅក្រោយឆ្នាំ ២០២២។
៣. តើក្រុមហ៊ុនណាខ្លះកំពុងសាកល្បងពិសោធន៍វ៉ាក់សាំងសម្រាប់កុមារ?
ក្រុមហ៊ុន Pfizer បានធ្វើតេស្តវ៉ាក់សាំងចំពោះក្មេងវ័យពី ១២ ទៅ ១៥ ឆ្នាំ ហើយក្រុមហ៊ុនបានប្រកាសលទ្ធផលថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារកូវីដ-១៩ នៅក្នុងក្រុមអាយុនេះ។ ក្រុមហ៊ុនក៏បានចាប់ផ្តើមសាកល្បងលើកុមារដែលមានអាយុពី ៦ ខែទៅ ១១ ឆ្នាំបន្តទៀត ក្រោយជោគជ័យចំពោះក្រុមខាងលើ។
រីឯក្រុមហ៊ុន Johnson & Johnson កាលពីខែមីនាកន្លងទៅក៏បានបង្ហាញផែនការសាកល្បងវ៉ាក់សាំងរបស់ខ្លួនចំពោះកុមារនិងមនុស្សវ័យជំទង់ផងដែរ។
ដោយឡែក ក្រុមហ៊ុន Sinovac អះអាងថា ទិន្នន័យបឋមរបស់ខ្លួនដែលបានសាកល្បងលើមនុស្សវ័យក្មេង វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ក្រុមហ៊ុននេះ មានសុវត្ថិភាពចំពោះកុមារអាយុពី ៣ ដល់ ១៧ ឆ្នាំ ប៉ុន្តែវាមិនទាន់បានចែកចាយនៅឡើយ ដោយសារកំពុងដំណើរការស្នើសុំទៅនិយ័តករថ្នាំរបស់ប្រទេស។
ចំណែកក្រុមហ៊ុន Moderna ឯណោះវិញក៏កំពុងសិក្សាវ៉ាក់សាំងរបស់ខ្លួនលើកុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅផងដែរ រីឯលទ្ធផលយ៉ាងណាក្រុមហ៊ុនមិនទាន់បញ្ចេញនៅឡើយ៕
អត្ថបទ៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ ប្រយ័ត្ន! ក្មេងៗអាយុ៨ខែដល់១៤ឆ្នាំ ងាយឆ្លងវីរុសបំប្លែងខ្លួនបំផុត
ចុចអាន៖ ចាក់វ៉ាក់សាំងហើយ មិនចេញសញ្ញាអីសោះ មានន័យថាអត់ប្រសិទ្ធភាពមែនទេ?
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច