សុខភាព
ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ
ឃើញប្រុសៗមានកម្លាំងខ្លាំង រឹងមាំជាងស្រីៗ តិចថា អត់ចេះឈឺច្រើន។ រឿងជំងឺនេះ មិនចេះរើសអើងនោះទេ។ ប្រុសៗ បើចង់មានសុខភាពល្អរស់បានយូរ គួរពិនិត្យសុខភាពឲ្យបានទៀងទាត់ ហើយនេះជាអ្វីដែលគ្នាយើងត្រូវឆែកមើល ហើយប្រយ័ត្នបំផុត៖
១- ទឹកនោមផ្អែម

បើញ៉ាំអាហារត្រឹមត្រូវ យើងមានគីឡូសមស្រប ហើយថេរ មិនមានបញ្ហាលើសជាតិខ្លាញ់ ឬលើសសម្ពាធឈាមទេ អ៊ីចឹងមិនចាំបាច់ធ្វើតេស្តនេះទេ។ ប៉ុន្តែ បើមានអាយុលើសពី ៤៥ ឆ្នាំ លើសគីឡូ ឬក៏ធ្លាប់មានសមាជិកគ្រួសារណាម្នាក់កើតទឹកនោមផ្អែម គួរប្រញាប់ទៅជួបពេទ្យ ដើម្បីពិនិត្យរកមើលជំងឺនេះ។ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺនេះបាន ពេទ្យនឹងពិនិត្យមើលជាតិស្ករក្នុងឈាម និង A1C។
២- កាមរោគ

មិនខ្វល់រឿងស្មោះស្ម័គ្រតែដៃគូម្នាក់ ឬក៏ច្រើននាក់ក្តី យើងមិនគួររំលងចោលតេស្តពិនិត្យរកជំងឺឆ្លងតាមការរួមភេទទាំងនេះទេ ជាពិសេស អេដស៍ និងរលាកថ្លើម C (HIV and hepatitis C)។ ជំងឺទាំងពីរនេះ អាចរស់នៅក្នុងខ្លួនមនុស្សយើងបានរហូតទៅដល់ ១០ ឆ្នាំ ដោយមិនមានរោគសញ្ញាអ្វីទាំងអស់។ បើធ្លាប់រួមភេទដោយមិនបានការពារ ឬធ្លាប់ចាក់ថ្នាំញៀន ធ្លាប់បញ្ចូលឈាម គួរប្រញាប់ទៅពិនិត្យរកមើល។
៣- សមាមាត្រទម្ងន់
គួរធ្វើតេស្តពិនិត្យមើលសមាមាត្រទម្ងន់ដែលជាតេស្តវាស់ខ្លាញ់ក្នុងខ្លួន ដោយធៀបទម្ងន់ និងកម្ពស់។ បើសិនជាសមាមាត្រទម្ងន់នៅចន្លោះ ១៨,៥ និង ២៤,៩ នោះបានន័យថា ទម្ងន់យើងនៅធម្មតា។ ប៉ុន្តែ ការគណនាខាងលើមិនប្រាកដថាត្រឹមត្រូវទាំងអស់នេះទេ។ យើងនៅតែអាចមានបញ្ហាលើសទម្ងន់ដដែល។
៤- ជាតិខ្លាញ់

ជាទូទៅ ប្រុសៗមានហានិភ័យកើតជំងឺសរសៃឈាមបេះដូង ច្រើនជាងស្រីៗ ហើយលើសជាតិខ្លាញ់ជាកត្តាបង្កជំងឺនេះ។
យើងគួរឲ្យពេទ្យពិនិត្យមើលជាតិខ្លាញ់រៀងរាល់ ៤ ទៅ ៦ ឆ្នាំម្តង ពេលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ឬគួរពិនិត្យឲ្យបានញឹកញាប់ជាងនេះ បើសិនយើងមានជំងឺបេះដូង កើតទឹកនោមផ្អែម ប្រើថ្នាំជក់ (ជក់បារី) ឬលើសឈាម។
៥- សម្ពាធឈាម
គួរវាស់សម្ពាធឈាមរៀងរាល់ពេលដែលទៅជួបពេទ្យ ពេលមានអាយុចាប់ពី ១៨ ឆ្នាំឡើង។ ការវាស់សម្ពាធឈាម គឺរហ័ស ងាយស្រួល និងមិនឈឺចាប់ឡើយ។ យើងអាចវាស់បាននៅគ្រប់ទីកន្លែងដែលមានសេវាសុខភាព ឱសថស្ថាន ឬនៅផ្ទះក៏បាន ដោយគ្រាន់តែយកប្រដាប់វាស់រឹបនៅលើដៃ ហើយវាស់មើលចរន្តឈាមដែលរត់កាត់សរសៃឈាមធំនៅដើមដៃ។
៦- បញ្ហាពោះវៀនធំ

បុរសគ្រប់រូបគួរធ្វើតេស្តរកមើលជំងឺមហារីកពោះវៀនធំ ពេលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ ប៉ុន្តែ បើក្នុងគ្រួសាររធ្លាប់មានអ្នកណាម្នាក់កើតជំងឺនេះ គួរពិនិត្យរកមើលជំងឺនេះឲ្យបានឆាប់រហ័ស។
តេស្ត គឺពិបាករៀបរាប់បន្តិច គឺគ្រូពេទ្យយកកាមេរ៉ាតូចមួយដាក់ចូលទៅក្នុងរន្ធគូទរហូតទៅដល់ពោះវៀនធំ ដើម្បីរកមើលដុំ ឬរោគសញ្ញាផ្សេងៗរបស់ជំងឺមហារីក។ តែកុំបារម្ភអី ព្រោះតេស្តនេះ គឺមិនពិបាកទ្រាំនោះទេ។
៧- ក្រពេញប្រូស្តាត
មានការលើកឡើងមួយចំនួនថា ការពិនិត្យមើលក្រពេញប្រូស្តាត គឺមានតម្លៃថ្លៃ ហើយក៏មិនចាំបាច់ត្រូវធ្វើវាទេ ទោះបីជាវាមានលទ្ធផលវិជ្ជមាន ឬអវិជ្ជមានយ៉ាងណាក៏ដោយ។ មានករណីខ្លះ ការពិនិត្យមើលក្រពេញប្រូស្តាត អាចជួយជីវិតយើងបាន។ ដូច្នេះ មុនពេលពិនិត្យ គួរពិភាក្សាយោបល់ជាមួយពេទ្យ។
ពិនិត្យសុខភាពឲ្យទៀងទាត់ នឹងផ្តល់ផលវិជ្ជមានដល់យើង។ អត្រាដែលយើងអាចព្យាបាលជំងឺឆាប់ជា មានច្រើន។ ត្រូវចាត់ទុកសុខភាពយើងជាកត្តាចម្បង នោះយើងមានសុខភាពល្អ ហើយរស់នៅបានយូរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាថ៌កំបាំងទាំង ៩ របស់ប្រុសៗ ស្រីៗគួរដឹង
ចុចអាន៖ ការពិតទាំង៥ ទាក់ទងនឹងទ្វារមាសស្រីៗគួរដឹង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ