Connect with us

សុខភាព

ការ​យល់​ដឹង​ពី​ស្ដ្រី​មាន​ផ្ទៃ​ពោះ និង​ទារក ជា​មួយ​ជំងឺ​ថ្លើម​ប្រភេទ បេ

បានផុស

នៅ

​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ ជា​ជំងឺថ្លើម​មួយ​ប្រភេទ​ ដែល​បង្កឡើង​ដោយ​ពពួក​វីរុស ដែល​ស្ថិតនៅក្នុង​ក្រុម Hepadnaviridae​។ ពពួក​វីរុស​នេះ បង្ក​ឲ្យ​រលាក​ថ្លើម​ស្រួចស្រាវ និង​រ៉ាំរ៉ៃ​ដែល​បណ្តាល​ឲ្យ​អ្នកជំងឺ​ប្រឈម​ទៅនឹង​ជំងឺ​ក្រិន​ថ្លើម និង​មហារីក​ថ្លើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​រៀងរាល់ឆ្នាំ មាន​មនុស្ស​ប្រមាណ​ជា ៦៨៦០០០​នាក់ ទទួលមរណៈភាព​នៅលើ​ពិភពលោក ដោយសារ​រលាក​ថ្លើម​ប្រភេទ​បេ​នេះ ដែល​ភាគច្រើន​មូលហេតុ​បង្ក​មកពី​កា​រ​វិវត្តន៍​នៃ​ជំងឺ​នេះ​ទៅជា​មហារីក​ថ្លើម​។ បច្ចុប្បន្ននេះ មាន​វ៉ាក់សាំង​ការពារ​ជំងឺថ្លើម​ប្រភេទ​បេ ដែលមាន​ប្រសិទ្ធភាព​ដល់​ទៅ​៩៥% ក្នុងការ​ទប់ស្កាត់​ការវិវត្តន៍​ជំងឺ​នេះ ពី​ការ​រលាក​ថ្លើម​ស្រួចស្រាវ ទៅជា​រលាក​ថ្លើម​រ៉ាំរ៉ៃ និង​ដំណាក់កាល​ឈានទៅរក​មហារីក​ថ្លើម​។​

​ក​) ការចម្លង​រោគ​៖

​ពពួក​វីរុស​ដែល​បង្ក​ឲ្យ​រលាក​ថ្លើម​ប្រភេទ បេ អាច​រស់នៅក្នុង​បរិយាកាស​ខាងក្រៅ​ខ្លួន​មនុស្ស​យូរ​ជាង ៧​ថ្ងៃ ហើយ​វា​មានលទ្ធភាព​ជ្រៀតចូល​ទៅក្នុង​ខ្លួន​មនុស្ស​ដែល​ពុំ​បានទទួល​ការព្យាបាល​ដោយ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺថ្លើម​ប្រភេទ​បេ​។ ពេលដែល​ពពួក​វីរុស​នេះ​ចូលក្នុង​ខ្លួន​មនុស្ស​វា​អាច​សម្ងំ​នៅក្នុង​ខ្លូន​មនុស្ស​ម្នាក់​រយៈពេល​យូរហើយ​បង្ក​ឲ្យ​រលាក​ថ្លើម​រ៉ាំរ៉ៃ​។ ការ​ចំលង​មេរោគ​នេះ ធ្វើឡើង​ដោយ​ការ​ប៉ះ​ផ្ទាល់​ជាមួយ​វត្ថុ​រាវ ឬ​ឈាម​របស់​អ្នកជំងឺ​ដែល​ផ្ទុកមេរោគ​ថ្លើម​ប្រភេទ​បេ ការចំលង​ដោយ​ការរួម​ភេទ និង​ការចំលង​ពី​ម្តាយ​ដែលមាន​ផ្ទុកមេរោគ​ថ្លើម​ប្រភេទ​បេ​ទៅ​ទារក នៅ​អំឡុងពេល​ពរ​ពោះ​ក្នុង​ត្រីមាស​ទី​៣ ក៏ដូចជា​ក្នុងពេល​សម្រាល និង​ការ​បំបៅ​ដោះ​ទារក​។​

​ខ​) រោគសញ្ញា​៖

​ភាគច្រើន​អ្នកជំងឺ​ដែល​ផ្ទុកមេរោគ​រលាក​ថ្លើម​ប្រភេទ​បេ ពុំ​ស្តែង​ចេញមក​ខាងក្រៅ​នូវ​រោគសញ្ញា​ធំដុំ​នោះទេ​។ អ្នក​ផ្ទុក​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ស្រួចស្រាវ​មួយ​ភាគ​តូច ស្តែង​ចេញមក​នូវ​រោគ​សញ្ញា អស់​កម្លាំង​ល្ហិតល្ហៃ​ខ្លាំង ឈឺ​ពោះ ក្អួត​ចង្អោរ រួមទាំង​ស្បែក​និង​ភ្នែក​ឡើង​ពណ៌​លឿង​រយៈពេល​មួយ​សប្តាហ៍ ឬក៏​យូរ​ជាង​នេះ​។​

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

​ការធ្វើ​រោគវិនិច្ឆ័យ​ត្រូវ​ពឹងផ្អែក ទៅលើ​ការពិនិត្យ​ឈាម (AgHbs, AcHbs, AcHbc, និង PCR HBV) ក្នុងដំណាក់កាល​រលាក​ថ្លើម​ស្រួច​ស្រាវ​។ រាល់​ស្ត្រី​ដែលមាន​ផ្ទៃពោះ ការធ្វើ​រោគវិនិច្ឆ័យ​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ ត្រូវបាន​ធ្វើឡើង​នៅ​អំឡុង​ត្រីមាស​ទី ២ ប្រហាកប្រហែល​នឹង​គ​ក៌​បាន ៦​ខែ​។​

​ប្រសិនជា​ការពិនិត្យ​ឈាម​បញ្ជាក់ថា ស្ត្រី​មាន​ផ្ទុក AntigéreHbs​វិជ្ជមាន​នោះ ស្ត្រី​ជា​ម្តាយ​តម្រូវ​ឲ្យ​ពិនិត្យ​ឈាម​មួយចំនួន​បន្ថែម​ទៀត ដើម្បី​រាប់​ចំនួន​មេរោគ​ថ្លើម​ប្រភេទ​បេ​។​

​ឃ​) ការព្យាបាល​៖

​នៅ​ដំណាក់កាល​រលាក​ថ្លើម​ប្រភេទ​បេ​ស្រួចស្រាវ ការព្យាបាល​ពឹងផ្អែក​ទៅលើ​រោគសញ្ញា​គ្លីនិក​ដែល​ស្តែង​ចេញមកក្រៅ ដូចជា​ការបំពេញ​ជាតិ​ទឹក​ដោយសារ​ការ​ក្អួត​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​លទ្ធផល​ពិនិត្យ​ឈាមមាន AntigèneHbs​វិជ្ជមាន គឺ​តម្រូវ​ឲ្យ​រាប់​មេរោគ Charge Virale de VHB​។ បើកាលណា​វត្តមាន​មេរោគ​នៅក្នុង​ឈាមមាន​ចំនួន​លើសពី ១០​ម៉ឺន UI ស្ត្រី​មាន​ផ្ទៃពោះ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំងនឹង​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ (Tenofovir)​រហូត​ដល់ពេល​សម្រាល​ទារក ដើម្បី​កាត់បន្ថយ​ការចំលង​មេរោគ​ទៅ​ទារក នៅ​ជុំវិញ​ការ​សម្រាល​។ ក្រោយពី​សម្រាល​នៅ​អំឡុងពេល ២៤​ម៉ោង ទារក​ត្រូវបាន​ការពារ​ដោយ​ការចាក់​ថ្នាំ​បង្ការ​ដែល​ណែនាំ​ដោយ​វេជ្ជបណ្ឌិត​ឯកទេស ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ ជ្រៀតចូល​ទៅក្នុង​ខ្លួន​ទារក​។ ក្រោយពី​ការចាក់​ថ្នាំ​បង្ការ ២៤ ម៉ោង ទារក​អាច​ទទួល​ការ​បំបៅ​ដោះ​បាន​ដោយ​សុវត្ថិភាព​។​

​ង​) វិធី​បង្ការ​៖

– ទារក​ទាំងឡាយ​ត្រូវ​មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​ថ្លើម​ប្រភេទ​បេ នៅ​អំឡុងពេល ២៤​ម៉ោង​ក្រោយ​សម្រាល ហើយ​បន្ត​ចាក់​ឲ្យ​បាន​គ្រប់ ៣​ដង (​នៅ​១​ខែ​បន្ទាប់ និង​៦​ខែ​បន្ទាប់​)​។​

– ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​គួរតែ​ពិនិត្យ​ឈាម​រក​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ ឲ្យ​បាន​មុន​ត្រីមាស​ទី​៣​។​

– សូម​ជៀសវាង​ការប្រើ​របស់របរ​រួមគ្នា ជាមួយ​អ្នកជំងឺ​ដែល​ផ្ទុកមេរោគ​រលាក​ថ្លើម​ប្រភេទ​បេ (​ប្រដាប់​កោ​ពុកមាត់ ច្រាស​ដុសធ្មេញ កន្ត្រៃ​កាត់​ក្រចក ជាដើម ។​ល​។​)​។​

– ទារក​នៅក្នុង​ផ្ទៃ​ដែល​ម្តាយ​ផ្ទុកមេរោគ​រលាក​ថ្លើម​ប្រភេទ​បេ ចាំបាច់​ត្រូវ​ចាក់​ថ្នាំ​បង្ការ​អំឡុង ២៤​ម៉ោង​ក្រោយ​សម្រាល​

– គ្រប់​សមាជិកគ្រួសារ​រ​បស់​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ផ្ទុកមេរោគ​រលាក​ថ្លើម​បេ គួរតែ​ធ្វើការ​ស្រាវជ្រាវ​រក​មេរោគ ដើម្បី​ចាក់​វ៉ាក់សាំង​បង្ការ និង​ព្យាបាល​ឲ្យ​បាន​ទាន់ពេល​។​

– មនុស្ស​ប្រុស​ស្រី​គ្រប់រូប​គប្បី​មក​ទទួល​ការចាក់​ថ្នាំ​បង្ការ​លាក​ថ្លើម​ប្រភេទ​បេ​ឲ្យ​បាន​មុន​អាយុ​១៨​ឆ្នាំ​។​

– គ្រប់​ស្ត្រី​ដែល​ពុំ​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​មេរោគ​រលាក​ថ្លើម​បេ គួរ​គប្បី​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​រលាក​ថ្លើម​បេ មុន​ពពោះ​ទារក​ដំបូង​។​

“​អ្នក​ម្តាយ​គ្រប់រូប​គួរ​ធ្វើតេស្ត​ឈាម​រុករក​មេរោគ​ថ្លើម​ប្រភេទ​បេ​។ ប្រសិនបើ​វិជ្ជមាន គួរ​ជួប​ពិគ្រោះ​ជាមួយ​ក្រុមការងារ​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​ការប្រឹក្សា និង​ការព្យាបាល​ត្រឹមត្រូវ ជៀសវាង​ការ​ចម្លង​មេរោគ​នេះ​ទៅ​កូន​របស់​អ្នក​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្វី​ទៅ​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម