សុខភាព
ហេតុអ្វីបានជាទារកទើបកើត ត្រូវរុំខ្លួន?
ជាទូទៅទារក ត្រូវបន្តសម្របខ្លួនជាមួយនិងជីវិតដែលរស់នៅខាងក្រៅស្បូនក្នុងរយៈពេលមួយសប្តាហ៍ដំបូងបន្ទាប់ពីកើត រយៈពេលនេះ គឺជារយៈពេលដែលងាយចុះត្រជាក់បំផុត (Hypothermia) សម្រាប់ទារក។
ចំពោះការផលិតកម្ដៅរបស់ទារក គឺត្រូវការប្រើប្រាស់អុកស៊ីហ្សែននិងក្លុយកូស ដូចនេះការបាត់បង់កម្តៅរយៈពេលយូរ (persistent hypothermia) ធ្វើឲ្យមានបញ្ហាគ្រោះថ្នាក់ជាច្រើនដូចជាៈ បាត់បង់ជាតិស្ករក្នុងឈាម (Hypoglycemia), ធ្វើឲ្យមានជាតិអាស៊ីតនៅក្នុងឈាម (Metabolic acidosis), ធ្វើឲ្យថយចុះផលិតផលស៊ូហ្វាក់តង់ (decreased surfactant production), ធ្វើឲ្យមានតម្រូវការកាល់ឡូរិក(Caloric) កើនឡើង, និងប្រសិនបើរ៉ាំរ៉ៃ វានឹងធ្វើឲ្យការឡើងទម្ងន់របស់ទារកយ៉ាងយឺតយ៉ាវ។ ចំពោះទារកដែលកើតមិនគ្រប់ខែ និងទារក ដែលមានទម្ងន់ពីកំណើតទាប ការបាត់បង់កម្ដៅធ្ងន់ធ្ងរ អាចធ្វើឲ្យមានការហូរឈាមក្នុងខួរក្បាល ដែលបណ្តាលឲ្យពិការភាព ឬបាត់បង់ជីវិត បើយើងធ្វើការសង្គ្រោះមិនទាន់ពេលវេលា។
ក) ចំណាត់ថ្នាក់ការបាត់បង់កម្តៅ៖
យើងអាចដឹងចំណាត់ថ្នាក់នៃការបាត់បង់កម្តៅដូចខាងក្រោមៈ
– ៣៦.០ – ៣៦.៤ អង្សាសេ ការបាត់បង់កម្តៅល្មម (Mild Hypothermia)
– ៣២.០ – ៣៥.៩ អង្សាសេ ការបាត់បង់កម្តៅមធ្យម (Moderate Hypothermia)
– ក្រោម ៣២ អង្សាសេ ការបាត់បង់កម្តៅធ្ងន់ធ្ងរ (Severe Hypothermia)
ខ) ការវាស់វែង៖
នៅពេលទារកឡើងកម្តៅ យើងអាចវាស់សីតុណ្ហភាពរាងកាយទារកដោយប្រើប្រាស់សីតុណ្ហមាត្របារ៉ត ឬ អេឡិចត្រូនិក។ នៅពេលដែលលទ្ធផលបង្ហាញថា កម្តៅចុះទាប យើងនឹងធ្វើការគ្រប់គ្រងកម្តៅ។
គ) ការគ្រប់គ្រងកម្តៅចុះទាប៖
យើងអាចគ្រប់គ្រងការថយចុះកម្តៅ ទៅតាមកម្រិតរបស់វាៈ
– ក្នុងករណីបាត់បង់កម្តៅល្មម (Mild Hypothermia) យើងត្រូវផ្តល់កម្តៅឲ្យទារកដោយដាក់ទារកឲ្យស្បែកប៉ះស្បែក នៅក្នុងបន្ទប់ដែលមានកម្តៅយ៉ាងតិច២៥អង្សាសេ និង បន្តការបំបៅដោះដល់ទារកដើម្បីផ្តល់កាឡូរី (Calories) និង សារធាតុរាវ។
– ក្នុងករណីបាត់បង់កម្តៅមធ្យម និង ធ្ងន់ធ្ងរ (Mild/Severe Hypothermia) យើងត្រូវផ្តល់កម្តៅឱ្យទារកដោយរុំទារកនឹងកន្សែង, ពាក់មួក និងធ្វើសម្បុកឱ្យទារក (Nest) ហើយបន្ទាប់មកដាក់ទារកក្រោមម៉ាស៊ីនកម្តៅ (Warmer Machine) រហូតដល់ទារកមានកម្តៅធម្មតា។ ក្នុងករណីដែលគ្រប់គ្រងការថយចុះកម្តៅមិនបាន ត្រូវបញ្ជូនទារកទៅមន្ទីរពេទ្យ ដែលមានផ្នែកសង្គ្រោះទារកជាបន្ទាន់។
ប្រសិនបើទារកមានសញ្ញាមិនប្រក្រតី ឬការថយចុះកម្តៅធ្ងន់ធ្ងរដែលមិនអាចគ្រប់គ្រងបាន សូមប្រញាប់នាំទារកមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកប្រពោធនកម្មទារក នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការប្រឹក្សាដំបូន្មាន និងជួយសង្គ្រោះទារកទាន់ពេលវេលា៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការយល់ដឹងពីស្ដ្រីមានផ្ទៃពោះ និងទារក ជាមួយជំងឺថ្លើមប្រភេទ បេ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?