សុខភាព
១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ឪពុកម្ដាយត្រូវដឹង!
អង់ទីប្យូទិក(Antibiotic) ត្រូវយើងស្គាល់ថាជាថ្នាំផ្សះ ប្រើដើម្បីព្យាបាលការបង្ករោគដោយពពួកបាក់តេរី មិនមែនវីរុស។ នៅពេលយើងប្រើខុស អាចនឹងបង្កហានិភ័យសុខភាពជាច្រើន ពិសេសចំពោះក្មេងៗ ការប្រើថ្នាំផ្សះ ប៉ាម៉ាក់ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះអាចធ្វើឲ្យក្មេងស៊ាំថ្នាំ។ ១០ សំណួរក្នុងអត្ថបទនេះ ជាអ្វីដែលប៉ាម៉ាក់ភាគច្រើនចង់ដឹងបំផុត ពាក់ព័ន្ធការប្រើថ្នាំផ្សះព្យាបាលបាន។
![Fast facts: Antibiotic-resistant bacteria - Vital Record](https://vitalrecord.tamhsc.edu/wp-content/uploads/2018/11/image.png)
១- ថ្នាំផ្សះប្រើព្យាបាលផ្តាសាយក្មេងៗបានអត់?
ជំងឺផ្តាសាយ គឺបង្កឡើងដោយពពួកវីរុស មិនមែនបាក់តេរីឡើយ ហេតុនេះការប្រើថ្នាំអង់ទីប្យូទិកលើកូនយើងកើតជំងឺផ្តាសាយ គឺគ្មានប្រសិទ្ធិភាពទេ។ ជាទូទៅ ផ្តាសាយនឹងជាសះស្បើយទៅវិញដោយខ្លួនឯង ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយមិនបាច់ប្រើថ្នាំអ្វីឡើយ។
២- ផ្តាសាយអាចប្រែជាការបង្ករោគដោយបាក់តេរី ហេតុអីមិនប្រើថ្នាំផ្សះព្យាបាលតាំងពីដំបូង?
![Antibiotics and kids: Myths and facts - Children's Health](https://www.childrens.com/wps/wcm/connect/childrenspublic/99029837-a94e-4748-88f4-64e1ea1927f0/rendered-800x480.jpg?MOD=AJPERES&CVID=)
ករណីភាគច្រើន ជំងឺផ្តាសាយ គឺបង្ករោគដោយសារវីរុស មិនអាចក្លាយទៅជាបាក់តេរីនោះទេ។ បើសិនជាប៉ាម៉ាក់ នៅតែមានះប្រើថ្នាំអង់ទីប្យូទិកព្យាបាលផ្តាសាយលើកូនៗ កូនយើង អាចនឹងមានបញ្ហាឆ្លងពពួកបាក់តេរី និងស៊ាំថ្នាំ ឬរាករូស និងផលរំខានផ្សេងៗទៀត។
៣- សំបោរពណ៌លឿង ឬបៃតង ជាសញ្ញាបង្ករោគដោយបាក់តេរី?
ពេលផ្ដាសាយ ជារឿងធម្មតាទេ ក្មេងនឹងមានសំបោរ ឬស្លេស្មពណ៌លឿង ឬបៃតង ហើយអាចមានរយៈពេលប្រមាណ ១០ ថ្ងៃប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការរលាកប្រហោងឆ្អឹងច្រមុះ ក៏អាចបណ្តាលមកពីបាក់តេរីដូចគ្នា ស្របពេលក្មេងកើតផ្តាសាយ ក្មេងអាចមានការក្អក រួមជាមួយស្លេស្ម ឬសំបោរពណ៌លឿង ឬពណ៌ខៀវច្រើនជាង ១០ថ្ងៃ និងក្តៅខ្លួនខ្ពស់ជាង ៣៩ អង្សារសេ (យ៉ាងហោចណាស់ ៣-៤ ថ្ងៃ)។ ក្នុងករណីនេះ ចាំបាច់ត្រូវប្រើថ្នាំផ្សះតាមវេជ្ជបញ្ជាហើយ។
៤- កូនត្រូវប្រើថ្នាំផ្សះពេលរលាកត្រចៀកដែរទេ?
![When to Use Antibiotics | Sutter Health](https://www.sutterhealth.org/images/people/teen-children/child-taking-pill-600x300.jpg)
ពេលមានការរលាកត្រចៀក ប្រមាណជាងពាក់កណ្តាលក្មេងមានជំងឺនេះ នឹងជាទៅវិញដោយខ្លួនឯង ដោយមិនបាច់ប្រើថ្នាំផ្សះនោះដែរ។ បើក្មេងមិនមានក្តៅខ្លួនខ្លាំង ឬឈឺត្រចៀកខ្លាំងនោះទេ គួរធ្វើការសង្កេតតាមដានសិន ជាការល្អជាង។
៥- ថ្នាំផ្សះអាចព្យាបាលគ្រប់ការឈឺកដែរទេ?
ភាគច្រើនការឈឺ ក គឺបណ្តាលមកពីវីរុស ខណៈថ្នាំផ្សះ អាចព្យាបាលបានត្រឹមតែ ករណីរលាកក បង្កឡើងដោយសារពពួកវីរុស Group A streptococci virus តែប៉ុណ្ណោះ។
៦- ថ្នាំផ្សះមានផលរំខានដែរទេ?
ប្រាកដជាមានផលរំខានហើយ ប៉ុន្តែមានតែក្មេងម្នាក់ ក្នុងចំណោម ១០នាក់ ប៉ុណ្ណោះ ដែលនឹងមានផលរំខានពីថ្នាំផ្សះ ដោយផលរំខានទាំងនោះមានដូចជា កន្ទួលក្រហម ប្រតិកម្មថ្នាំ (អាលែកហ្ស៊ី) ចង្អោរ រាក និងចុកពោះជាដើម។
![Prescription Drug Use Skyrockets in Children, Experts Recommend Treatment Alternatives - Drug Discovery and Development](https://drugdiscoverytrends.com/wp-content/uploads/2019/10/patient_child-receiving-medication-2.jpg)
៧- ថ្នាំផ្សះត្រូវការពេលប៉ុន្មានទើបមានប្រសិទ្ធភាព?
ការប្រើថ្នាំផ្សះឲ្យមានប្រសិទ្ធភាព គឺត្រូវការពេលចន្លោះពី ៤៨-៧២ ម៉ោង ដើម្បីសម្លាប់បាក់តេរី ហើយត្រូវប្រាកដថា កូនយើងមិនឈប់ញ៉ាំថ្នាំលឿនពេកនោះទេ ព្រោះអាការៈជំងឺ នឹងបាត់ទៅវិញបណ្តើរៗ ព្រោះភ្លាមៗជំងឺនោះមិនទាន់ជាដាច់នោះទេ។
៨- ប្រើថ្នាំផ្សះយូរទៅអាចធ្វើឲ្យបាក់តេរីស៊ាំថ្នាំដែរទេ?
ករណីបាក់តេរីស៊ាំថ្នាំ អាចនឹងកើតមាន បានបើសិនជាក្មេងមិនបានប្រើប្រាស់ថ្នាំផ្សះ (អង់ទីប្យូទិក) បានត្រឹមត្រូវ ឬប្រើថ្នាំដដែលៗ។ គួរប្រើថ្នាំព្យាបាលជំងឺ ឬសម្លាប់មេរោគតែមួយក្រុម វាល្អជាងប្រើថ្នាំត្រូវនឹងមេរោគគ្រប់មុខ។
៩- ថ្នាំប្រឆាំងពពួកវីរុសជាអ្វី?
![Antibiotic Use In Babies Linked To Ongoing Illness Later In Life](https://imgix.bustle.com/uploads/getty/2020/11/16/96a0e876-b220-4595-b4e9-b60b474b16fb-getty-912492220.jpg?w=1200&h=630&fit=crop&crop=faces&fm=jpg)
វាជាថ្នាំសម្រាប់ព្យាបាលការបង្ករោគដោយវីរុស ជាជាងបង្ករោគដោយពពួកបាក់តេរី។
១០- ប្រើថ្នាំផ្សះយ៉ាងម៉េចទើបត្រឹមត្រូវ?
ដើម្បីប្រាដកថា យើងបានប្រើថ្នាំផ្សះត្រឹមត្រូវលើកូន ត្រូវដឹងពីចំណុចខាងក្រោមឲ្យបានច្បាស់ មានដូចជា៖
– ថ្នាំផ្សះ ជួយព្យាបាលតែការបង្ករោគដោយសារបាក់តេរីតែប៉ុណ្ណោះ។
– ថ្នាំផ្សះ មិនមានប្រសិទ្ធភាពចំពោះផ្តាសាយឡើយ។
– ត្រូវប្រាកដថា កូនញ៉ាំថ្នាំដូចដែលគ្រូពេទ្យបានណែនាំ។
– កុំប្រើថ្នាំសល់ ឬថ្នាំដដែលៗ សម្រាប់ជំងឺផ្សេងគ្នាដោយមិនមានណែនាំពីគ្រូពេទ្យ។
– ត្រូវបោះចោលថ្នាំផ្សះដែលមិនប្រើ។
– កុំទុកថ្នាំសម្រាប់ប្រើពេលក្រោយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តែបៃតង ក៏មានប្រយោជន៍ច្រើនចំពោះក្មេងៗដែរ
ចុចអាន៖ សូមប្រុងប្រយ័ត្នពីការពុលថ្នាំសម្លាប់សត្វល្អិតប្រភេទ អូហ្គាណូផូស្វ័រ!
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?