សុខភាព
ការរបើកសុកកូនមុនសម្រាល និងគ្រោះថ្នាក់ពីម្ដាយទៅកូន
ការរបើកសុខកូនមុនសម្រាល គឺជាការរបើកណាមួយរបស់សុក ដែលធម្មតានៅជាប់នឹងស្បូន ហើយដែលបណ្តាលឲ្យមានកំណកដុំឈាមមិនធម្មតានៅចន្លោះសុកកូន និងស្បូន។ ការរបើកសុកកូននេះធ្វើឲ្យមានការថយចុះសារជាតិចិញ្ចឹមពីម្តាយទៅកូន ជាហេតុធ្វើឲ្យកូនអាចស្លាប់ក្នុងពោះបាន។
ក) មូលហេតុ ដែលធ្វើឲ្យមានការរបើកសុកកូនមុនសម្រាល
ជួនកាលយើងមិនដឹងមូលហេតុច្បាស់លាស់ដែលធ្វើឲ្យរបើកសុកកូននេះទេ តែមានកត្តាមួយចំនួនអាចឲ្យរបើកសុកកូនបានដូចជា៖
– ការបុកប៉ះទង្គិចទៅលើពោះស្ត្រី
– ការឡើងសំពាធឈាមខ្លាំង
– មានជំងឺបម្រុងក្រឡាភ្លើង
– មានទឹកភ្លោះច្រើន
– ស្ត្រីអាយុច្រើនមានកូន
– មានកូនក្នុងពោះច្រើន
– ការចោះទឹកភ្លោះ (amniocentèse)
– ជំងឺទឹកនោមផ្អែម
– ស្ត្រីមានបញ្ហាកំណកឈាម
ខ) រោគសញ្ញា ដែលអាចឲ្យយើងដឹង ឬសង្ស័យ
– ការឈឺពោះភ្លាមៗ និង ខ្លាំងខុសធម្មតា
– មានការធ្លាក់ឈាមខ្មៅបន្តិចបន្តួចតាមទ្វារមាស
– ជួនកាលស្ត្រីមានសភាពស្លេកស្លាំង ឡេសឡាស់ឈានដល់ការបាត់បង់ស្មារតីដោយខ្វះគ្រាប់ឈាម
– ការស្ទាបពោះស្ត្រី មានលក្ខណៈឈឺខ្លាំង
គ) ការប្រឈមទៅលើស្ត្រី និងកូនក្នុងផ្ទៃ
– សម្រាប់ស្ត្រីពរពោះ
• បណ្តាលឲ្យបាត់បង់ឈាមច្រើន
• បណ្តាលឲ្យមានបញ្ហាកំណកឈាម
• ប្រឈម នឹងការវះកាត់បន្ទាន់
– សម្រាប់កូន
• ធ្វើឲ្យខ្វះអុកស៊ីហ្សែនសម្រាប់កូន
• ធ្វើឲ្យកូនខ្សោយ
• កូនអាចស្លាប់ក្នុងពោះ
ឃ) ការព្យាបាល ក្នុងករណីបែបនេះ
– ការវះកាត់យកកូនចេញជាបន្ទាន់ ប្រសិនបើនៅរស់
– ការសម្រាលតាមទ្វាមាស ប្រសិនបើកូនស្លាប់ហើយសភាពម្តាយអំណោយផលក្នុងការសម្រាល
– អន្តរាគមន៍ដោយប្រើថ្នាំ រួមទាំងបញ្ចូលឈាម ដើម្បីសង្គ្រោះម្តាយទៅតាមករណីនីមួយៗ
បញ្ជាក់៖ ការពិនិត្យដោយល្អិតល្អន់ រួមជាមួយការធ្វើអេកូសាស្ត្រ អាចឲ្យក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ ឬសង្ស័យពីការរបើកសុកកូនមុនសម្រាលនេះ ហើយអាចធ្វើការសង្គ្រោះបន្ទាន់ជួយដល់ស្ត្រីជាម្តាយ និងកូនក្នុងផ្ទៃ។ “ ប្រសិនបើមានធ្លាក់ឈាមមិនធម្មតា មានសភាពឡេសឡាស់ ឫការបម្រាស់របស់កូនថយចុះជាដើម-ល- ស្ត្រីពរពោះគួរតែអញ្ជើញមកជាបន្ទាន់ ដើម្បីពិគ្រោះជាមួយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត! ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីបានជាទារកទើបកើត ត្រូវរុំខ្លួន?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល