សុខភាព
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺត្រូវការព្យាបាលបន្ទាន់បំផុត!
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល បណ្តាលមកពីការស្ទះសរសៃឈាម ឬ ដាច់សរសៃឈាមក្នុងខួរក្បាល ដែលមានតួនាទីនាំឈាមទៅចិញ្ចឹមកោសិកាខួរក្បាល។ តាមរយៈអង្កាសុខភាពពិភពលោក(WHO) អាំងស៊ីដង់(Incidence)នៃជំងឺនេះប្រែប្រួលពី ៧៦ ទៅ ១១៩ ក្នុងចំនោម១០០ ០០០នាក់។
ដោយបានឃើញពីវិសាលភាពនៃការខាតបង់ដែលបណ្តាលមកពីគ្រោះថ្នាក់សរសៃឈាមខួរក្បាល មន្ទីរពេទ្យកាល់ម៉ែតបានរៀបចំបង្កើត ជាក្រុមការងារជំនាញឯកទេស ដើម្បីទទួលព្យាបាលឲ្យទាន់ពេលវេលានូវអ្នកជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
១) តើជំងឺនេះមានរោគសញ្ញាបែបណា?
ជំងឺនេះអាចស្តែងចេញជារោគសញ្ញាផ្សេងៗពីគ្នាទៅតាមតំបន់ផ្សេងៗនៃខួរក្បាល ដែលគ្មានឈាមទៅចិញ្ចឹមគ្រាប់គ្រាន់។
រោគសញ្ញាដែលជួបញឹកញាប់ជាងគេមាន៖
– ទន់ ឬស្ពឹកអស់មួយចំហៀងខ្លួនភ្លាមៗ
– ពិបាកនិយាយ ឬនិយាយមិនចេញភ្លាមៗ
– វៀចមុខភ្លាមៗ

រោគសញ្ញាទាំងនេះ អាតកើតឡើងភ្លាមៗ ជួនកាលក៏អាចធូរស្រាលទៅវិញក្នុងរយៈពេលខ្លី (ប៉ុន្មាននាទី ឬម៉ោងក្រោយ) ជួនកាលក៏អាចស្ពឹកនៅជាប់លើសពី២៤ម៉ោង។ ក្នុងករណីទាំងពីរនេះ សុទ្ធតែជាសញ្ញាអាសន្នពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលតម្រូវឲ្យយើងបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យជាបន្ទាន់។
២) តើជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចបណ្តាលមកពីមូលហេតុអ្វីខ្លះ?
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចបណ្តាលមកពីមូលហេតុច្រើនយ៉ាង៖
– ជំងឺលើសឈាម ដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ គឺជាមូលហេតុចម្បងទីមួយ
– ជំងឺទឹកនោមផ្អែម
– ជំងឺលើសជាត់ខ្លាញ់
– ជំងឺបេះដូងមួយចំនួន (ជំងឺប្រឹសបេះដូង ឬបញ្ហាចង្វាក់បេះដូងមិនប្រក្រតី)
– ការពិសាបារី ឬគ្រឿងស្រវឹងច្រើនហួសប្រមាណ

៣) តើជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចព្យាបាលបានឬទេ?
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិតជាអាចធ្វើការព្យាបាលបានតាមបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបលំដាប់ចុងក្រោយ។
ប្រសិនបើលោកអ្នកមានរោគសញ្ញា ទន់ដៃជើង វៀចមុខ ពិបាកនិយាយ ឬនិយាយមិនចេញ អ្នកត្រូវដឹងថា អ្នកកំពុងប្រឈមជាខ្លាំងនឹងជំងឺនេះ ដូច្នេះសូមអ្នកប្រញាប់មនកាន់មន្ទីរពេទ្យជាបន្ទាន់ ព្រោះជំងឺនេះត្រូវទទួលការព្យាបាលឲ្យបានឆាប់ជាបំផុត ដោយក្រុមគ្រូពេទ្យឯកទេស នៅក្នុងបន្ទប់ពិសេសសម្រាប់ជំងឺនេះ(Stroke Unit)។
៤) តើយើងអាចធ្វើរោគវិនិច្ឆ័យបានដោយរបៀបណា?
ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីការដាច់ឬស្ទះសរសៃឈាមខួរក្បាលឲ្យបានប្រាកដ១០០% មានតែការថតឆ្លុះខួរក្បាលដោយម៉ាស៊ីន អ៊ឹម អ អាយ ឬស្កាន់នែរទេ ទើបអាចបញ្ជាក់បាន។ ក្រោយពីបានធ្វើការថតខួរក្បាលបញ្ចាក់ថា មានស្ទះសរសៃឈាមខួរក្បាលហើយ ក្រុមគ្រូពេទ្យនឹងអាចធ្វើការវាយតម្លៃភ្លាមថាតើអ្នកជំងឺអាចទទួលការព្យាបាលបែបណាបាន។

ការព្យាបាលដែលមានការសិក្សាបែបវេជ្ជសាស្ត្របញ្ជាក់ថាមានប្រសិទ្ធិភាពកាត់បន្ថយភាពពិការនៃជំងឺនេះបានខ្ពស់ជាងគេ គឺការចាក់ថ្នាំរំលាយដុំកំណកឈាមនៅក្នុងខួរក្បាល(Thrombolysis) ដែលបាននិងកំពុងដាក់ឲ្យប្រើប្រាស់នៅមន្ទីរពេទ្យកាល់ម៉ែត។
៥) តើគ្រប់អ្នកជំងឺស្ទះសរសៃឈាមខួរក្បាល សុទ្ធតែអាចទទួលការព្យាបាល ដោយថ្នាំរំលាយឈាមនេះឬ?
មានលក្ខខ័ណ្ឌកំណត់មួយចំនួន ដែលក្រុមគ្រូពេទ្យនឹងធ្វើការពិភាក្សា វាយតម្លៃថា តើអ្នកជំងឺអាចទទួលការព្យាបាលបានឬទេ។ លក្ខខ័ណ្ឌមួយដែលសំខាន់បំផុត គឺពេលវេលា បានន័យថា បើអ្នកជំងឺបានអញ្ជើញមកដល់មន្ទីរពេទ្យក្នុងរយៈ ៤ម៉ោងដំបូងនៃរោគសញ្ញាគ្លីនិក គឺគាត់អាចមានឱកាសក្នុងការទទួលការប្រើប្រាស់ថ្នាំនេះ។ ប៉ុន្តែក៏មានផលវិបាកដែលរំខានជាងគេផងដែរ ដូចជាការហូរឈាម ដោយសារឈាមរាវជាងធម្មតា ហើយយើងអាចជៀសវាងពីបញ្ហានេះបានដោយការប្រុងប្រយ័ត្នមួយចំនួន មុននឹងសម្រេចធ្វើការចាក់ថ្នាំនេះ។

៦) បើអ្នកជំងឺមកដល់មន្ទីរពេទ្យហួសពី ៤ម៉ោងដំបូងនៃរោគសញ្ញាគ្លីនិក តើមានការព្យាបាលបែបណា?
ប្រសិនបើអ្នកជំងឺមកមន្ទីរពេទ្យយឺតជាង៤ម៉ោងដំបូងនៃការចាប់ផ្តើមមានរោគសញ្ញាគ្លីនិក នោះការប្រើវិធីព្យាបាលដោយមធ្យោបាយចាក់ថ្នាំរំលាយដុំកំណកឈាមមិនអាចធ្វើបានទេ ក៏ប៉ុន្តែមន្ទីរពេទ្យកាល់ម៉ែតមានផ្នែកឯកទេសសម្រាប់ជំងឺនេះ(Stroke Unit) ដែលតម្រូវឲ្យអ្នកជំងឺសម្រាកព្យាបាល និងតាមដានស្ថានភាពជំងឺក្នុងរយៈពេល ២៤-៤៨ម៉ោង ជាមួយវត្តមានគ្រូពេទ្យនិងក្រុមការងារថែទាំជាប់ជាប្រចាំ (Conventional Treatment) ៕

អត្ថបទ៖ រស្មី
សូមចុចអាន៖ ប្រភេទអាហារ ញ៉ាំហើយ ធ្វើឲ្យបេះដូងលោតខុសធម្មតា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ