សុខភាព
ផលគ្រោះថ្នាក់របស់ជំងឺថ្លើមប្រភេទ បេ សេ និងការវិវត្តន៍ទៅជំងឺក្រិនថ្លើម ឬដល់អាយុជីវិត
ជំងឺរលាកថ្លើមដោយវីរុសប្រភេទបេ (Hépatite B) និងប្រភេទសេ (Hépatite C) ត្រូវបានគេសង្កេតឃើញកើត មានជាញឹកញាប់នៅប្រទេសកម្ពុជា ដែលប្រជាជនភាគច្រើនមានការព្រួយបារម្ភ ព្រោះវាជាហានិភ័យអាចបង្ក គ្រោះថ្នាក់ដល់អាយុជីវិត។ យោងតាមវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀន វិធីសាស្ត្រមួយក្នុងចំណោមការ ព្យាបាលជំងឺប្រភេទនេះ គឺតម្រូវឲ្យមានការតាមដាន ការកើនឡើងចំនួនវីរុសប្រភេទបេ និងប្រភេទសេ ដែលមាន នៅក្នុងឈាម។
ដោយសារមានតម្រូវការចាំបាច់ ដើម្បីបម្រើសេវា និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ននេះ ផ្នែកមន្ទីរពិសោធន៍ម៉ូលេគុលជីវសាស្ត្រនៃមន្ទីរពេទ្យកាល់ម៉ែត បានបំពាក់នូវម៉ាស៊ីនមានគុណភាពខ្ពស់ COBAS AmpliPrep និង COBAS TaqMan ព្រមជាមួយនឹងប្រតិករ ដែលមានការសហការផលិតពីប្រទេសស្វីស និង ប្រទេសអាល្លឺម៉ង់។ ផ្នែកនេះផ្ទាល់អាចបម្រើសេវាផ្តល់ជូនលទ្ធផលរហ័ស នៃការវិភាគរាប់វីរុសថ្លើមប្រភេទបេ (PCR HBV) ចាប់ពី 20UI/ml និងប្រភេទសេ (PCR HCV) ចាប់ពី 15UI/ml ឡើងទៅ។



ការអនុវត្តតាមវិធីសាស្ត្រព្យាបាលរបស់គ្រូពេទ្យជំនាញ មានសារៈសំខាន់បំផុត ហើយប្រជាពលរដ្ឋគួរតែមាន ការយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលសេវាពិនិត្យព្យាបាលជំងឺរលាកថ្លើមទាំង២ប្រភេទ ដើម្បីជៀសផុតពីការប៉ះពាល់ ដល់អាយុជីវិត (ការវិវត្តន៍ទៅជំងឺក្រិនថ្លើមជាដើម…..)។ ការព្យាបាលជំងឺថ្លើមទាន់ពេលវេលា ទើបអាចសង្គ្រោះជីវិតបាន !៕

អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺត្រូវការព្យាបាលបន្ទាន់បំផុត!

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ