សុខភាព
តិចអត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព
គ្នាយើងដឹងហើយថាការផឹកទឹកគឺសំខាន់សម្រាប់សុខភាពណាស់។ ចុះបើយើងបានបន្ថែមទឹកឃ្មុំទៅក្នុងទឹកក្ដៅឧណ្ហៗ និងផឹករាល់ថ្ងៃ។ តើទឹកឃ្មុំអាចផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង? តោះស្វែងយល់ទាំងអស់គ្នា។
១. បន្ថយឧស្ម័នក្នុងពោះវៀន

ប្រសិនជាយើងមានបញ្ហាហើមពោះ ឬមានអារម្មណ៍ថាមានឧស្ម័នក្នុងពោះជាប្រចាំ ការផឹកទឹកក្ដៅឧណ្ហៗលាយជាមួយទឹកឃ្មុំអាចជួយបន្សាបឧស្ម័នចេញពីពោះវៀនបាន។
២. ពង្រឹងប្រព័ន្ធភាពស៊ាំ
ទឹកឃ្មុំអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងបានយ៉ាងល្អ។ ទឹកឃ្មុំធម្មជាតិគឺអាចផ្តល់ប្រយោជន៍កាន់តែច្រើនដល់សុខភាពដោយសារទឹកឃ្មុំធម្មជាតិសំបូរដោយអង់ស៊ីម វីតាមីន និងជាតិរ៉ែដែលអាចការពារយើងពីបាក់តេរីផ្សេងៗ។
៣. បញ្ចេញជាតិពុល

ទឹកក្ដៅឧណ្ហៗលាយជាមួយនឹងទឹកឃ្មុំគឺជាជម្រើសដ៏ល្អដើម្បីបញ្ចេញជាតិពុលពីក្នុងខ្លួនយើង។ យកល្អយើងអាចបន្ថែមក្រូចឆ្មារបន្តិចព្រោះអាចជួយដល់ការបញ្ចុះនោមបាន។
៤. ស្បែកភ្លឺរលោង
ទឹកឃ្មុំគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិដែលអាចកម្ចាត់នូវកាកសំណល់ផ្សេងៗ ហើយទឹកឃ្មុំក៏ជាសារធាតុប្រឆាំងបាក់តេរីដែលអាចជួយរក្សាស្បែកយើងឲ្យស្អាត និងភ្លឺរលោង។
៥. ជួយសម្រកទម្ងន់

យើងអាចបារម្ភពីជាតិស្ករក្នុងទឹកឃ្មុំ ប៉ុន្តែជាតិស្ករក្នុងទឹកឃ្មុំគឺខុសពីពពួកស្ករស ព្រោះស្ករក្នុងទឹកឃ្មុំជាស្ករធម្មជាតិ។ ស្ករធម្មជាតិអាចជួយឲ្យយើងមិនឃ្លានអាហារមានជាតិស្ករផ្សេងៗដូចជានំខេក សូកូឡា និងភេសជ្ជៈផ្អែមផ្សេងទៀត។ បើយើងផ្លាស់ប្តូរទម្លាប់ពីការផឹកភេសជ្ជៈមានជាតិស្ករមកផឹកទឹកឃ្មុំ យើងអាចបន្ថយកាឡូរីដែលរាងកាយទទួលបានរហូតដល់ ៦៤%។
៦. សម្រួលដល់អាការៈឈឺ ក
ទឹកក្ដៅឧណ្ហៗលាយជាមួយនឹងទឹកឃ្មុំអាចជួយសម្រាលអាការៈឈឺ កបាន។ ទឹកឃ្មុំជាឱសថធម្មជាតិសម្រាប់ជួយព្យាបាលការឆ្លងមេរោគនៅផ្លូវដង្ហើម និងអាការៈក្អក។
៧. រក្សាកម្រិតជាតិស្ករក្នុងឈាម

ដូចបានលើកឡើងខាងលើថាស្ករក្នុងទឹកឃ្មុំជាស្ករធម្មជាតិដែលជា fructose និង glucose។ ស្ករពីរប្រភេទនេះអាចជួយរាងកាយរក្សាកម្រិតជាតិស្ករក្នុងឈាម និងបញ្ចុះកូលេស្តេរ៉ូលដែរ។
៨. បង្ការជំងឺបេះដូង
សារធាតុ flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងទឹកឃ្មុំជួយការពារ និងបន្ថយហានិភ័យជំងឺបេះដូង។ ការសិក្សាបង្ហាញថាទឹកឃ្មុំពន្យឺតដំណើរអុកស៊ីតកម្មនៃខ្លាញ់អាក្រក់នៅក្នុងឈាមដែលអាចបង្កគ្រោះថ្នាក់ដល់បេះដូង និងឈានទៅរកការគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គុណប្រយោជន៍ដ៏អស្ចារ្យនៃតែ «ស្លឹកម្រុំ» សម្រាប់សុខភាព
ចុចអាន៖ សម្បកក្រូចឆ្មារ គ្នាយើងដឹងទេថាមានប្រយោជន៍ច្រើនយ៉ាង?

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ