សុខភាព
រវាងខ្លាញ់ជ្រូក និងប្រេងឆាមួយណាល្អក្នុងការចម្អិនអាហារ?
អ្នកដែលមានភារកិច្ចក្នុងផ្ទះបាយ ដើម្បីចម្អិនអាហារសម្រាប់ក្រុមគ្រួសារតែងតែកើតមានចម្ងល់ទាក់ទងនឹងការធ្វើម្ហូប ថាតើរវាងខ្លាញ់សត្វ និងប្រេងឆា គួរប្រើមួយណា។

ដើម្បីស្រាយចម្ងល់នេះលោកវេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានចូលខ្លួនមកបកស្រាយថា ទាំងខ្លាញ់សត្វ (ខ្លាញ់ជ្រូក) និងប្រេងឆា គឺមានផលប៉ះពាល់ចំពោះសុខភាពដូចគ្នា គ្រាន់តែប្រេងឆា មិនសូវប៉ះពាល់ខ្លាំងដូចខ្លាញ់ជ្រូកឡើយ។ ប្រេងឆាមានច្រើនប្រភេទដូចជា ប្រេងអូលីវ ប្រេងសណ្ដែក ប្រេងធម្មជាតិ ប្រេងផ្កាឈូករ័ត្ន និងប្រេងបន្លែ ចំណែកខ្លាញ់សត្វដែលប្រជាជនយើងពេញនិយមយកមកចម្អិនអាហារមានតែខ្លាញ់ជ្រូក។

វេជ្ជបណ្ឌិតផ្នែកទូទៅរូបនោះបានរៀបរាប់ពីគុណវិបត្តិរបស់ខ្លាញ់ទាំង ២ ថា ក្នុងចំណោមប្រេងទាំងអស់ អូលីវ គឺជាប្រេងល្អប្រើជាងគេ ដោយវាមានអូមេហ្កា ៣ និង ៦ ហើយលក្ខណៈពិសេសរបស់វាគឺការពារកម្ដៅបានខ្លាំងជាងប្រេងដទៃ ព្រោះប្រេងដទៃពេលដាក់ចូលខ្ទះក្ដៅទៅមិនងាយប្រែពណ៌ជាខ្មៅ។ គ្រប់ប្រេងទាំងអស់តែងមានទ្រីកូលីតស្រ្តេរីត និងកូឡេស្តរ៉លគ្រាន់តែអូលីវមានអត្ថប្រយោជន៍ច្រើន និងមានទ្រីកូលីតស្រ្តេរីត និងកូឡេស្តរ៉លតិចជាងគេ។

ចំពោះសំណួរថាមួយណាល្អជាង គឺប្រេងឆានេះឯង ព្រោះខ្លាញ់សត្វសម្បូរទ្រីគ្លីសេរីត និងកូឡេស្តរ៉ល ដោយខ្លាញ់សត្វគ្មានការចម្រាញ់យក កូឡេស្តរ៉លចេញ ឬយកខ្លាញ់អាក្រក់ចេញ។
ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានរូបនោះបន្តទៀតថា បើប្រៀបធៀបទៅប្រេងឆា គឺគេបានចម្រាញ់នៅក្នុងរោងចក្រដោយមានថ្នាំ រក្សាទុក មានលាយសារធាតុគីមីខ្លះមែន ហើយខ្លាញ់សត្វគឺធម្មជាតិ តែសត្វដែលស៊ីចំណីអ័រម៉ូន ដើម្បីធំធាត់ឆាប់រហ័ស ដូចនេះខ្លួនវាក៏ផ្ទុកពេញទៅដោយអ័រម៉ូន ហើយនៅពេលយើងញ៉ាំទៅធ្វើឲ្យឡើងគីឡូ។ រីឯទ្រីកូលីតស្រ្តេរីត និងកូឡេស្តរ៉លក្នុងខ្លាញ់សត្វនាំឲ្យកើតមានកើតមានជំងឺបេះដូង ស្ទះសរសៃឈាមបេះដូង ខ្លាញ់រុំថ្លើម រលាកថ្លើម ស្ទះសរសៃទឹកលំពែង រលាកលំពែង ឬអាចស្លាប់មួយរំពេច។

ដូចនេះទោះជ្រើសរើសប្រេងឆាក៏ដោយ ត្រូវចម្រាញ់យកផលិតផលណាល្អ ដូចនេះជម្រើសល្អគួរប្រើប្រេងអូលីវវិញទើបមានគ្រោះថ្នាក់តិច៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បើមិនចង់កើតជំងឺមហារីក កុំចូលចិត្តញ៉ាំចំណីអាហារប៉ុន្មានមុខនេះពេក
ចុចអាន៖ តិចអត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង