សុខភាព
ចូលចិត្តញ៉ាំអាហារកញ្ចប់ តិចអត់ដឹងពីផលប៉ះពាល់ទាំងនេះ
នៅក្នុងសម័យកាលដែលមនុស្សកាន់មមាញឹក អាហាររហ័ស ឬអាហារកញ្ចប់កាន់ពេញនិយមខ្លាំងឡើងៗនៅជុំវិញពិភពលោក ទោះបីជាគ្រប់គ្នាដឹងថាវាមិនល្អចំពោះសុខភាពក៏ដោយ។ ការញ៉ាំអាហារកញ្ចប់ ឬអាហារកែច្នៃអាចបណ្តាលឲ្យឡើងមុន ជំងឺបេះដូង បញ្ហាធ្មេញ និងប៉ះពាល់ដល់ប្រព័ន្ធមួយចំនួននៃរាងកាយ នេះបើតាមបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ។

១. ប្រព័ន្ធរំលាយអាហារ និងសរសៃឈាមបេះដូង
អាហារកញ្ចប់ និង Fast food ផ្ទុកកាបូអ៊ីដ្រាតច្រើន ហើយមានជាតិកាកសរសៃតិច។ នៅពេលប្រព័ន្ធរំលាយអាហារចាប់ផ្តើមរំលាយអាហារទាំងនោះ ជាតិកាបូអ៊ីដ្រាតនឹងក្លាយជាគ្លុយកូស (ស្ករ) ទៅក្នុងចរន្តឈាម។ ជាលទ្ធផល បណ្តាលឲ្យជាតិស្ករក្នុងឈាមកើនឡើងហើយវាអាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម លើសទម្ងន់ និងភាពធន់នឹងអាំងស៊ុយលីន។
២. ប្រព័ន្ធផ្លូវដង្ហើម

ញ៉ាំ Fast food ឬអាហារកញ្ចប់ ធ្វើឲ្យលើសកាឡូលី បណ្តាលឲ្យឡើងទម្ងន់។ ការលើសទម្ងន់ខ្លាំងអាចបង្កើនហានិភ័យនៃបញ្ហាផ្លូវដង្ហើម រួមមានដង្ហើមខ្លីៗ និងជំងឺហឺត។ លើសទម្ងន់អាចដាក់សម្ពាធទៅលើបេះដូង និងសួត ហើយសញ្ញានឹងចេញមកទោះបីវាតិចតួចក្តី។ យើងអាចពិបាកដកដង្ហើមពេលកំពុងដើរ ឡើងជណ្តើរ ឬហាត់ប្រាណ។
៣. ប្រព័ន្ធសរសៃប្រសាទកណ្តាល
មនុស្សដែលញ៉ាំ Fast food ឬអាហារកញ្ចប់ប្រឈមកើតជំងឺបាក់ទឹកចិត្តជាងមនុស្សដែលមិនញ៉ាំវាសោះ ឬអ្នកដែលញាំវាតិចតួច។ Fast food អាចបំពេញភាពអត់ឃ្លានបានរយៈពេលខ្លី ប៉ុន្តែលទ្ធផលយូរអង្វែងមិនសូវជាមានភាពវិជ្ជមានប៉ុន្មានទេ។
៤. ប្រព័ន្ធបង្កកំណើត

គ្រឿងផ្សំនៅក្នុងអាហារកញ្ចប់អាចមានផលប៉ះពាល់ដល់ការមានកូន ដោយសារអាហារកែច្នៃមានផ្ទុកសារធាតុគីមី Phthalates។ Phthalates អាចរំខានដល់សកម្មភាពអរម៉ូននៅក្នុងរាងកាយរបស់យើង ហើយការប៉ះពាល់នឹងកម្រិតខ្ពស់នៃសារធាតុគីមីទាំងនេះអាចនាំឲ្យមានបញ្ហាបន្តពូជ រួមទាំងពិការភាពពីកំណើតថែមទៀត។
៥. ប្រព័ន្ធគ្រោងឆ្អឹង
ជាតិកាបូអ៊ីដ្រាត និងជាតិស្ករនៅក្នុងអាហារកែច្នៃអាចបង្កើនកម្រិតអាស៊ីដនៅក្នុងមាត់ ទៅបំផ្លាញស្រោមធ្មេញ។ នៅពេលដែលស្រោមធ្មេញខូច បាក់តេរីអាចតោងនៅលើធ្មេញនោះ បណ្តាលឲ្យមានដង្កូវស៊ីធ្មេញ។ ភាពលើសទម្ងន់ក៏អាចនាំឲ្យមានផលវិបាកជាមួយនឹងឆ្អឹងនិងម៉ាសសាច់ដុំផងដែរ។ មនុស្សធាត់មានហានិភ័យខ្ពស់ក្នុងការដួល និងបាក់ឆ្អឹង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៥ យ៉ាងងាយៗ សុខភាពល្អមិនបាច់ចំណាយច្រើន
ចុចអាន៖ ចូលដល់វ័យ៣០ឆ្នាំ គប្បីដឹងពីអាហារគួរញ៉ាំ និងមិនគួរញ៉ាំ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង