Connect with us

សុខភាព

សារៈសំខាន់​នៃ​ការសង្គ្រោះ​ទារក​បន្ទាប់ពី​សម្រាល​ភ្លាមៗ​!

បានផុស

នៅ

​ការ​សម្រាល​បុត្រ​ប្រកបដោយ​សុវត្ថិភាព គឺជា​ការ​សម្រាល​ដោយមាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន​។ ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ប្រជាពលរដ្ឋ​យើង​មួយចំនួន​តែងតែ​ផ្តោតទៅលើ​សុវត្ថិភាព​មាតា​ច្រើនជាង​សុវត្ថិភាព​របស់​កូន​។ ជាការ​ចាំបាច់​ណាស់​ដែល​ត្រូវ​មាន​គ្រូពេទ្យ​មួយក្រុម​ដែល​ចាំ​ជួយសង្គ្រោះ​ទារក​ទើបនឹង​កើត​ភ្លាមៗ ឲ្យ​ផុតពី​គ្រោះថ្នាក់​ទាំងឡាយ​ដែល​កើត​នៅពេល​សម្រាល និង​ក្រោយ​សម្រាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មាន​ម្តាយ​ប្រមាណ​ជា ១០% មាន​បញ្ហា​សុខភាព ដែល​ធ្វើឲ្យ​ទារក​កើតមក​ខ្សោយ​(​មិន​យំ​ជាដើម​)​។ ស្ថានភាព​នេះ​ចាំបាច់​ត្រូវ​មាន​គ្រូពេទ្យ​ជំនាញ​ផ្នែក​ទារក​ជួយសង្គ្រោះ​ត្រឹម​ត្រូវតែ​៤‐៥​នាទី​ដំបូង ហើយ​ជាពិសេស ១​នាទី​ដំបូង​នៅ​ពេល​កើត (​ជានា​ទី​មាស​) ដែល​មាន​សារៈសំខាន់​អាច​ជួយ​ឲ្យ​ទារក​ជៀស​ផុតពី​ពិការភាព ឬ​គ្រោះថ្នាក់​ដល់​ជីវិត​។​

​មាន​កត្តា​ធំ ៣ ដែល​បណ្តាល​ឲ្យ​ទារក​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដូចជា​៖

១) កត្តា​សុខភាព​របស់​ម្តាយ​៖

– សម្រាល​ដោយ​ការវះកាត់​

– ជំងឺ​លើសឈាម ជំងឺ​បេះដូង ជំងឺ​ខ្សោយតម្រងនោម ជំងឺ​ទឹកនោមផ្អែម​

២) កត្តា​សុខភាព​របស់​ទារក​ដែល​បណ្តាល​ឲ្យទារក​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដូចជា​៖

– ទារក​តូច​ពេក ទារក​ធំ​ពេក​

– ទារក​ខ្សោយ​ក្នុង​ពោះ​

– ទារក​កើត​មិន​គ្រប់​ខែ ទារក​កើត​លើស​ថ្ងៃ​

– សុក​ពាំង​មាត់ស្បូន​

– ក្រុម​ឈាម​ទារក​និង​ម្តាយ​ប្រឆាំង​គ្នា​

៣ ) កត្តា​នៃ​ការ​សម្រាល​ផ្ទាល់​៖

– ការ​សម្រាល​យូរពេក​

– បែក​ទឹកភ្លោះ​ឆាប់​ពេក​

– ទម្រង់​កូន​មិនធម្មតា (​បញ្ច្រាសជើង ទទឹង​ពោះ​ជាដើម​)

– ការ​ពពោះ​ច្រើនដង​

– ប្តូរ​ការ​សម្រាល​ធម្មតា ទៅ​ការវះកាត់​

– ប្រើ​ថ្នាំ​សណ្តំ​លើស​កម្រិត​

​ទារក​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ទាំងនេះ ចាំបាច់​ត្រូវ​មាន​គ្រូពេទ្យ​ជំនាញ​ផ្នែក​ទារក​ស្តែង​អំពី​តួនាទី​ដ៏​សំខាន់​របស់​គ្រូពេទ្យ​ជំនាញ​ផ្នែក​ទារក​ដែល​រង់ចាំ​ជួយសង្គ្រោះ​ទារក​ទើបនឹង​កើត​ភ្លាម​គឺ ក្នុង​បំណង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ទាំងឡាយ​ ដែល​បណ្តាល​ឲ្យ​មាន​ពិការភាព​ខួរក្បាល ទោះជា​បណ្តាលមកពី​មូលហេតុ​អ្វី​ក៏ដោយ​។ ភាព​ពិការ​ខួរក្បាល​នេះ​ដូចជា អាការ​:​ប្រកាច់ ពិការ​ដៃជើង គ្មាន​បញ្ញា​ជាដើម នឹង​ក្លាយជា​បន្ទុក​ជាប្រចាំ​ក្នុង​ជីវិត និង​ធ្ងន់ធ្ងរ​ចំពោះ​ក្រុមគ្រួសារ និង​សង្គមជាតិ​។ ដូច្នេះ​ការសង្គ្រោះ​ទារក​ទើបនឹងសម្រាល​ភ្លាម​មាន​អត្ថន័យ​ស្មើនឹង​ការ​រំដោះ​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​នេះ ដែល​ប្រជាពលរដ្ឋ​យើង​មិនទាន់​បាន​ដឹង​ទូលំទូលាយ​នៅឡើយ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ សូម​អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​មក​ទទួលយក​នូវ​សេវា​តាមដាន​ផ្ទៃពោះ ឲ្យ​បាន​ទៀងទាត់​តាម​ការ​ណាត់ជួប និង​មក​ទទួល​ព័ត៌មាន​លំអិត​អំពី​ការ​សម្រាល​បុត្រ វិធី​ថែទាំ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​បាន​នូវ​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​តើ​ត្រូវធ្វើ​ដូចម្ដេច​នៅពេលទារក​ក្នុង​ផ្ទៃ​មាន​ភាពមិនធម្មតា តាមរយៈការ​ច្រឹប​យក​កោសិកា​ទារក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម