Connect with us

សុខភាព

មកដឹង​មូល​ហេតុ​​ ដែល​បណ្ដាលឲ្យ​​ទារ​កកើត​មក​មិន​គ្រប់​ខែ!

បានផុស

នៅ

​ទារក​កើត​មិន​គ្រប់​ខែ​ គឺជា​ទារក​ទាំងឡាយ ​ដែល​សម្រាល​មិន​គ្រប់​៣៧​សប្តាហ៍ ឬ​អាយុ​តិចជាង​២៥៩​ថ្ងៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ​សំខាន់ៗ​ដែល​បណ្តាល​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ​៖

– ស្ត្រី​មាន​ផ្ទៃពោះ​ច្រើនដង​

– ម្តាយ​មាន​រោគ​រលាក​តម្រងនោម ផ្តាសាយធំ រលាក​ស្រោម​ទឹកភ្លោះ បែក​ទឹកភ្លោះ​មុន​កំណត់ សុក​ពាំង​មាត់ស្បូន​

– ម្តាយ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​នូវ​ត្រីមាស​ចុងក្រោយ មាន​ជំងឺ ទឹកនោមផ្អែម ជំងឺ​បេះដូង ជំងឺ​រលាក​សួត​ស្រួចស្រាវ​

– ករណីខ្លះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តម្រូវ​ឲ្យ​កើតមុន​៣៧​សប្តាហ៍​។​

​ខ​) ការធ្វើ​រោគវិនិច្ឆ័យ​ទៅលើ​ទារក​មិន​គ្រប់​ខែ​៖

– ស្ត្រី​ចាំ​ច្បាស់​នូវ​រដូវ​ចុងក្រោយ​

– ការពិនិត្យ​អេកូ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី​១

– ការពិនិត្យ​ទារក​ដោយ​គ្រូពេទ្យ​កុមារ​

​ចំណុច​ទាំង​៣​ខាងលើ អាចឲ្យ​គ្រូពេទ្យ​កំណត់​អាយុ​របស់​ទារក​បាន​ត្រឹមត្រូវ​។​

​គ​) ទារក​កើត​មិន​គ្រប់​ខែ​មាន​ផលវិបាក​ច្រើន​ទៅលើ​គ្រប់​សរីរាង្គ​៖

– សួ​តៈ សួត​ទារក​មាន​លក្ខណៈ​មិន​ពេញលេញ ជំងឺ​សួត​ស្អិត (Hyaline membrane disease) ដែល​ធ្វើឲ្យ​ទារក​ហត់​ដង្ហក់ បបូរមាត់​ស្វាយ​ដែល​ទាមទារ​ការសង្គ្រោះ​បន្ទាន់​ដោយ​ម៉ាស៊ីន​ជំនួយ​ដង្ហើម និង​ឱសថ​មួយចំនួន​។​

– បេះដូងៈ សរសៃឈាម​បេះដូង​បិទ​មិន​ជិត​ដែល​នៅ​ចំហ​រហូត (Patent Ductus Arteriosus) ដែល​នាំ​ឲ្យមាន​ផលវិបាក​ដល់​កា​ររំលាយ​អាហារ និង​ប្រព័ន្ធ​ដកដង្ហើម​។​

– ប្រព័ន្ធ​រំលាយ​អាហា​រៈ សរីរាង្គ​សម្រាប់​រំលាយ​អាហារ (​ក្រពះ ពោះវៀនតូច ពោះវៀនធំ​…) មិនទាន់មាន​សមត្ថភាព​រំលាយ​ទឹកដោះ​ម្តាយ ឬ​ទឹកដោះគោ បាន​ពេញលេញ​ដើម្បី​លូតលាស់​បានល្អ​នៅឡើយ​។​

– ខួរក្បាលៈ ទារក​អាចមាន​បញ្ហា​ហូរឈាម​ខួរក្បាល (Brain hemorrhage) អាច​មិនទាន់​ដកដង្ហើម​បានល្អ គេ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ដោយ​អេកូ​ខួរក្បាល អាច​រកឃើញថា ​មាន​ហូរឈាម​ខួរក្បាល​ឬ​អត់​។​

– ប្រព័ន្ធ​បន្សាំ​របស់​ទារក​មិន​ពេញលេញៈ ទារក​ងាយ​ទទួលរង​ការបង្ក​រោគ​ជាង​ទារក​ធម្មតា​

– ស្ទើរតែ​គ្រប់​ទារក​មិន​គ្រប់​ខែ ច្រើន​តែមាន​ខាន់លឿង​ដែល​ទាមទារ​ការព្យាបាល​ត្រឹមត្រូវ និង​ទាន់ពេលវេលា​

– ទារក​មិន​គ្រប់​ខែ ច្រើន​មាន​សភាព​ស្លេកស្លាំង ដែល​ពេលខ្លះ​ទាមទារ​ការបញ្ចូល​ឈាម​

​ឃ​) កត្តា​អ្វីខ្លះ​ដែល​អាច​កាត់បន្ថយ​ផលវិបាក​របស់​ទារក​កើត​មិន​គ្រប់​ខែ​?

​កត្តា​ដែល​អាច​កាត់បន្ថយ​រួមមានៈ​

– ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះឲ្យបាន​ទៀងទាត់ ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព ដើម្បី​តាមដាន​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​។​

– គួរ​ជ្រើសរើស​មន្ទីរសម្ភព ដែល​មាន​សេវា​សង្គ្រោះ​ទារក​នៅ​ជិត​ជាការ​ប្រសើរ​ដើម្បី​គ្រូពេទ្យ​សម្ភព និង​គ្រូពេទ្យ​កុមារ​សហការគ្នា​ជួយសង្គ្រោះ​មាតា និង​ទារក​ទាន់ពេលវេលា​។​

– ក្នុងករណី​គំរាម​សម្រាល​មិន​គ្រប់​ខែ គ្រូពេទ្យ​អាចឲ្យ​ដំបូន្មាន​ ដើម្បី​សម្រាក​ឲ្យ​បាន​ច្រើន និង ញុំាអាហារ​ដែលមាន​ជាតិ​កាល់​ឡូរី​ខ្ពស់។​

“ ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​នៃ​មន្ទីរ​កាល់ម៉ែត ជាមួយ​ក្រុមការងារ​ជំនាញ​ប្រកបដោយ​បទពិសោធន៍​ខ្ពស់ ទាំង​វេជ្ជបណ្ឌិត​ឯកទេស និង​គិលានុបដ្ឋាក​-​យិ​កា និង​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ រីករាយ​និង​ផ្តល់​ជា​អនុសាសន៍​ដែល​ជា​អត្ថ​ប្រយោជន៍​សម្រាប់​ការ​ជួយ​សង្គ្រោះ​ទារក​បាន​ទាន់ពេលវេលា ”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​សារៈសំខាន់​នៃ​ការសង្គ្រោះ​ទារក​បន្ទាប់ពី​សម្រាល​ភ្លាមៗ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៣ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

Sokha Hotels

ព័ត៌មានពេញនិយម