សុខភាព
មធ្យោបាយងាយៗជួយសម្រកទម្ងន់ពេលយប់
រវល់មិនលស់ថ្ងៃ រៀនផង ធ្វើការផង ញ៉ាំក៏ច្រើន ហើយអត់ពេលហាត់ប្រាណ ចឹងហើយបានគីឡូឡើងស្រឺតៗ។ ពិសេសស្រីៗ គឺពិបាកគ្រប់មុខ ស្គមពេកក៏ពិបាក ម៉ាប់ពេកក៏ពិបាក ហើយពិបាកបំផុត ពេលថ្លឹងគីឡូ។ មានរបៀបច្រើនសម្រាប់សម្រកទម្ងន់ នេះជាប្រាប់គន្លឹះខ្លះៗជួយឲ្យស្រកគីឡូបាននៅពេលយប់ ដើម្បីសាកល្បង៖

១- ឆ្លៀតហាត់ប្រាណខ្លះពេលយប់

គ្នាយើងខ្លះប្រើពេលលើស ៨ ម៉ោង ឬក្រោកម៉ោង ៥ ព្រឹក មិនរួច ទើបគ្មានពេលហាត់ប្រាណ។ ហាត់ប្រាណអីក៏បាន ឲ្យតែបែកញើស។ រវល់ពេញមួយថ្ងៃ ប្រាកដជាហត់នឿយ ហើយស្ត្រេស ចឹងត្រូវបញ្ចេញញើសខ្លះ ពេលយប់ កាន់តែល្អ បើធ្វើបានទៀងទាត់ ហើយវាជួយកាត់បន្ថយស្ត្រេស និងគេងបានស្កប់។
២- រើសអាហារពេលល្ងាច

អ្នកចូលចិត្តប្រៃ គួរកាត់បន្ថយ ព្រោះអាហារពេលល្ងាចដែលមានជាតិប្រៃច្រើន ធ្វើឲ្យមានអារម្មណ៍ថាធាត់នៅព្រឹកថ្ងៃបន្ទាប់ ដោយសារអំបិលនៅក្នុងប្រព័ន្ធរំលាយអាហារពេញមួយយប់ និងរក្សាជាតិទឹកក្នុងរាងកាយធ្វើឲ្យយើងឡើងទម្ងន់។
៣- ផឹកទឹកឲ្យបានច្រើន

រាងកាយខ្វះជាតិទឹកមិនបានទេ ចឹងត្រូវញ៉ាំទឹកឲ្យច្រើន វាអាចជួយឲ្យស្រកគីឡូ និងធ្វើឲ្យស្បែកស្រស់ថ្លា។ ចង់កុំឲ្យទៅបន្ទប់ទឹកច្រើនពេលយប់ គួរផឹកទឹកមួយម៉ោងមុនគេង។
៤- បន្ទប់គេងកាន់តែងងឹតកាន់តែល្អ

ពេលនៅក្នុងងងឹត រាងកាយនឹងផលិតអ័រម៉ូន ម៉េតូនីន ដើម្បីជួយដុតបំផ្លាញកាឡូរី។ បើរៀបចំបន្ទប់គេងកាន់តែងងឹតខ្លាំង (គួរមានពន្លឺគ្រប់គ្រាន់ពេលថ្ងៃ ដូចជាប្រើវាំងននខ្មៅ) អាចស្រកទម្ងន់បាន។
៥- បន្ទប់ត្រជាក់
បើយើងស្ថិតក្នុងស្ថានភាពត្រជាក់ខ្លាំង (ប្រើម៉ាស៊ីនត្រជាក់) រាងកាយត្រូវការថាមពលច្រើនដើម្បីរក្សាកម្ដៅឲ្យកក់ក្ដៅ។ គេងក្នុងសីតុណ្ហភាពត្រជាក់អាចជួយដុតបំផ្លាញកាឡូរី និងសម្រកគីឡូបានខ្លះ។
ចុះជម្រើសគ្នាយើងចង់សម្រាកគីឡូ ធ្វើម៉េចវិញ?
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មូលហេតុសំខាន់ៗបណ្ដាលឱ្យធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង
ចុចអាន៖ ស្រីៗចង់បានរាងស្អាតខ្ញង់ ខួរក្បាលកាន់តែល្អ អាចសាកកីឡាប្រភេទនេះបាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់