Connect with us

សុខភាព

តើ​លោកអ្នក​ធ្លាប់​ដឹង​អ្វីខ្លះ ​អំពី​ជំងឺ​បេះដូង​ពី​កំណើត​?

បានផុស

នៅ

​ចូលរួម​ស្វែងយល់​អំពី​ការ​ព្យាបាល​និង​វះកាត់​ជំងឺ​បេះដូង តេ​ត្រា​ឡូ​ស្សឺ​ដឺ​ផា​ឡូ (Tétralogie de Fallot,T4F) នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តើ​អ្វី​ទៅជា​ជំងឺ តេ​ត្រា​ឡូ​ស្សឺ​ដឺ​ផា​ឡូ ?

​ជា​ជំងឺ​ដែល​ជួបប្រទះ​ញឹកញាប់​ក្ នុងចំណោម​ជំងឺ​បេះដូង​ពី​កំណើត​។ T4F ត្រូវ​បាន​រកឃើញ​ដោយ​លោក Marseillais Antoine Fallot ក្នុង​ឆ្នាំ​១៨៨៨ ដោយ​ដាក់​ឈ្មោះ​ថា « tétralogie » ដែល​មាន​សភាព​មិនធម្មតា​៤​យ៉ាង​គឺ​

– ប្រហោង​បេះដូង​ចន្លោះ​ថង់​ពីរ (Communication interventriculaire)

– ត្បៀត​សរសៃ​នាំ​ឈាម​ទៅ​សួត (sténose pulmonaire)

– សរសៃឈាម​អា​កអ័ក​ខិត​ទៅ​ខាង​ស្តាំ (dextroposition de l’aorte)

– សាច់ដុំ​ថង់​បេះដូង​ស្តាំ​ក្រាស់ (Hypertrophie du ventricule droit)

២. មូលហេតុ​បណ្តាល​ឲ្យ​មាន​ជំងឺ​នេះ​៖

– កត្តា​ពី​កំណើត​

– កត្តា​ក្រូម៉ូសូម​

– ជំងឺ​ពី​កំណើត​ដី​ស្សក (syndrome de Di George et syndrome Vélo cardio facial)

៣. រោគសញ្ញា​៖

– សភាព​ស្បែក​ឡើង​ស្វាយ (cyanose) ជា​រោគសញ្ញា​ដ៏​សំខាន់​។ ភាគច្រើន​មិនកើត​មាននៅ​ពេល​ចាប់កំណើត​ទេ​។ ស្បែក​ស្វាយ​នេះ​សម្បូរ​កើតមានឡើង​ ដោយ​យឺតៗ​នៅ​អាយុ​ក្រោយ ៦​ខែ ។ ស្បែក​ស្វាយ​នេះ​ លេចចេញ​នៅ​ពេល​ក្មេង​យំ ពេល​ប្រឹង និង​ពេល​ត្រជាក់​។​

– ក្រចកដៃ ក្រចកជើង​ស្វាយ​ហើយ​ឡើង​ក្រ​ម៉ោង​ខាងចុង (hippocratisme digital)

– ហត់ សន្លឹម និង​អស់​កម្លាំង​

– ការលូតលាស់​មាន​ភាព​យឺតយ៉ាវ​

៤. រោគវិនិច្ឆ័យ​៖

​ភាគច្រើន​ពឹងផ្អែក​លើ​

– រោគសញ្ញា​គ្លីនិក​

– ការ​ធ្វើ​អេកូ​បេះដូង​

– ពិនិត្យ​ឈាម គ្រាប់​ឈាម​ខាប់ ហើយ​តូច​ស្អិត (polyglobulie, microcytose)

– cathétérisme cardiaque , ថត​ស្កេ​ន (IRM)

៥. ផលវិបាក​មិនបាន​ធ្វើការ​ព្យាបាល​វះកាត់

​ផល​លំបាក​សំខាន់ៗ​

– ប៉ះពាល់​ខួរក្បាល (accidents neurologiques)

– រលាក​ប្រើស​បេះដូង (endocardite d’oster)

– អាប់​សែ​ខួរក្បាល (abcès cérébral)

៦. ការ​ព្យាបាល និង​ការវះកាត់ ដែល​បាន និង​កំពុង​អនុវត្តន៍​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៖

-ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ (​គ្រាន់តែ​បន្ធូរ​នូវ​រោគសញ្ញា​មួយ​រយៈ​ប៉ុណ្ណោះ​)

-ការ​ព្យាបាល​ដោយ​ការវះកាត់

-ការវះកាត់​បើក​បេះដូង​ដោយ​បច្ចេកវិទ្យា​ទំនើប តាមរយៈ​ចរន្តឈាម​រត់​នៅ​ម៉ាស៊ីន​បេះដូង​សិប្បនិម្មិត (réparation en cure complète)៕

អត្ថបទ៖ រស្មី

សូមចុចអាន៖ ស្វែងយល់​អំពី​ជំងឺ​ឫសដូងបាត​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម