សុខភាព
រវល់ពេកគ្មានពេលហាត់ប្រាណថែរាង អាចសាកវិធីហាត់ត្រឹម ២០ នាទីនេះក៏បាន
ជើងស្អាត ក្បាលពោះរាបស្មើ សាច់ភ្លៅតឹងណែន សាច់ដុំមាំ ជាក្តីប្រាថ្នាមនុស្សគ្រប់គ្នា តែទាស់ត្រង់ថា សម័យនេះ យើងមានការងាររវល់ច្រើន សឹងរកពេលសម្រាកគ្មាន មានពេលឯណាទៅហាត់ប្រាណ។
ទាំងនេះតិចនិកមួយចំនួន ណែនាំដោយគ្រូលំហាត់ប្រាណ មកប្រាប់គ្នាយើងគ្មានពេលគ្រប់គ្រាន់ ពោល តែនៅអាចហាត់បាន ដោយគ្រាន់ចំណាយពេល ២០ នាទីប៉ុណ្ណោះ នឹងអាចហាត់ចលនាបានសព្វគ្រប់រាងកាយ ថែរាងឲ្យស្អាត។
ចលនាទី១៖ អង្គុយចោងហោង
ចលនាសាច់ដុំ៖ សាច់ដុំភ្លៅខាងមុខ សាច់ត្រគាក សរសៃពួរ សាច់ចង្កេះខាងក្រោយ
របៀបធ្វើ៖ ដាក់របារដុំដែក (បើមាន សមស្របតាមកម្លាំងខ្លួន) នៅពីលើស្មា ហើយត្រូវប្រាកដថា មិនមែនដាក់លើកទេ។ អង្គុយដាក់ជើងឃ្លាតគ្នាឲ្យឆ្ងាយបន្តិច (ដូចរូប) ព្យាយាមឲ្យទ្រូងពើងទៅមុខ រួចព្យាយាមងើបចុះឡើងៗ ធ្វើបែបនេះ ១២ដង ដោយរាប់ ១២ដង ចាត់ទុកថាបាន ១ជុំ ធ្វើ ៣ជុំ ចន្លោះ ១ជុំ សម្រាក ៣០ វិនាទី។

ចលនាទី២៖ លំនឹងខ្លួនផ្នែកចំហៀង
ចលនាសាច់ដុំ៖ ត្រគាក ពោះ និងភ្លៅ
របៀបធ្វើ៖ ផ្អៀងធ្វើលំនឹងខ្លួន ដូចរូប ដោយប្រើកែងដៃទប់ និងធ្វើចលនាលើកជើង ៤៥ ដឺក្រេ (ដូចរូប)។ ជើងម្ខាងទៀត ដាក់ទីតាំងធម្មតា ធ្វើចលនាលើកជើង ១៥ដង ទើបប្តូរទៅជើងម្ខាងទៀត រួចធ្វើ ១៥ដង ដូចគ្នា។ ធ្វើឲ្យបាន ៣ជុំ ១ជុំ សម្រាក ៣០ វិនាទី។

ចលនាទី៣៖ ចលនាជើងទី ១
ចលនាសាច់ដុំ៖ ត្រគាក ភ្លៅ សរសៃពួរ និងពោះ
របៀបធ្វើ៖ ទប់ដងខ្លួនអ្នក ប្រើប្រអប់ដៃ និងជង្គង់ លើកជើងអ្នក (ដូចរូប) ដាក់ត្រង់ស្របពីក្បាល និងចុងជើង រួចជើងម្ខាងដាក់ចុះ។ លើកចុះលើកឡើង ១៥ដង (ជើងម្ខាង) រួចប្តូរទៅម្ខាងទៀត ធ្វើ ៣ជុំ ក្នុង ១ជុំ សម្រាក ៣០ វិនាទី។

ចលនាទី៤៖ ចលនាជើងទី ២
ចលនាសាច់ដុំ៖ ត្រគាក ភ្លៅ
របៀបធ្វើ៖ ប្រើប្រអប់ដៃ និងជង្គង់ទប់ដូចចលនាទី ៣ រួចលើកជើងខាងស្តាំ ត្រង់ជង្គង់ឲ្យខ្ពស់ រួចដាក់ចុះ។
លើកចុះលើកឡើង ១៥ដង រួចប្តូរទៅជើងឆ្វេង ១៥ដង ដូចគ្នា និងធ្វើឲ្យបាន ៣ជុំ ក្នុង ១ជុំ សម្រាក ៣០ វិនាទី។

ចលនាទី៥៖ ចលនាងើបបែបអក្សរ V
ចលនាសាច់ដុំ៖ សាច់ពោះផ្នែកខាងលើ និងក្រោម សាច់ខ្នងផ្នែកខាងក្រោម និងត្រគាក
របៀបធ្វើ៖ ដេកផ្ងារ លើកដៃឡើង (ដូចរូប) លើកជើងអ្នកព្រមគ្នា រួចព្យាយាមយកដៃ ប៉ះឲ្យដល់ជើង
ងើបចុះឡើងៗ រួចគេងដូចទីតាំងដើមវិញ។ ធ្វើ ១២ដង ធ្វើឲ្យបាន ៣ជុំ ចន្លោះ ១ជុំ សម្រាក ៣០ វិនាទី។

ចលនាទី៦៖ ចលនាងើបត្រគាក
ចលនាសាច់ដុំ៖ ត្រគាក សរសៃពួរ
របៀបធ្វើ៖ គេងផ្ងារ ដាក់ជង្គង់ទៅលើ ហើយដាក់ដៃរាបស្មើ រួចចាំលើកត្រគាកឡើង (ដូចរូប)។ លើកចុះលើកឡើង ១៥ដង ធ្វើឲ្យបាន ៣ជុំ ក្នុង ១ជុំ សម្រាក ៣០ វិនាទី។

ចលនាទី៧៖ លំនឹងដៃ និងជង្គង់
ចលនាសាច់ដុំ៖ ពោះ ត្រគាក និងសរសៃពួរ
របៀបធ្វើ៖ ទប់លំនឹង ត្រង់ខ្លួនដោយប្រើដៃទប់ (ដូចរូប) រួចធ្វើចលនាជង្គង់ (ទាំងឆ្វេងស្តាំ) ទៅខាងកែងដៃ ចុះឡើងៗ សរុប ១២ដង
និងធ្វើឲ្យបាន ៣ជុំ ចន្លោះពេលសម្រាក ៣០វិនាទី ក្នុងមួយជុំ។

ចលនាទី៨៖ ចលនាទប់ជញ្ជាំង
ចលនាសាច់ដុំ៖ ពោះ ដៃ ស្មា និងទ្រូង
របៀបធ្វើ៖ ធ្វើចលនារុញទប់ជញ្ជាំង (ដូចរូប) ដាក់ដៃឲ្យស្មើស្របតាមស្មា សឹមរុញចុះឡើងៗ ចំនួន ១៥ដង និងធ្វើឲ្យបាន ៣ជុំ ក្នុងមួយជុំសម្រាក ៣០ វិនាទី។

សម្គាល់៖ ពេលមានអារម្មណ៍ថាស្រួលខ្លួន អាចធ្វើឲ្យបានច្រើនដង ព្យាយាមទៅកម្រិតមួយទៀត ដោយដាក់ជើងឲ្យឆ្ងាយពីជញ្ជាំង ឆ្ងាយជាងមុន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ នៅផ្ទះក៏ហាត់បាន! ៥ក្បាច់នេះ ជួយឲ្យរាងស្អាត ចង្កេះតូច និងក្បាលពោះរាបស្មើ

-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល