សុខភាព
តើអ្នកដឹងពីអត្ថប្រយោជន៍ នៃការឆ្លុះស្បូន ករណីស្រ្ដីដែលមានធ្លាក់ឈាមខុសធម្មតា ពិសេសសម្រាប់ស្ត្រីអស់រដូវ
អ៉ីស្តេរ៉ូស្កុបពី (Hysteroscopy) គឺជាមធ្យោបាយមួយសម្រាប់ឲ្យគ្រូពេទ្យធ្វើការឆ្លុះស្បូនបានច្បាស់ល្អ ដោយប្រើកាមេរ៉ា និងពន្លឺ (light and Camera) ចូលទៅក្នុងស្រទាប់ក្នុងស្បូន ដោយបង្ហាញរូបភាពតាមរយៈវីដេអូស្ក្រីន (Video Screen)។
វិធីនេះអាចធ្វើឲ្យគ្រូពេទ្យរកឃើញមូលហេតុច្បាស់លាស់ក្នុងករណីដែលមានធ្លាក់ឈាមខុសធម្មតា ពិសេសសម្រាប់ស្ត្រីអស់រដូវ ហើយក៏អាចដោះស្រាយបញ្ហាវិបត្តិអត់កូន និងជួយកាត់ដុំសាច់ដែលនៅក្នុងស្រទាប់ស្បូន (Uterus fibroid intracavity and polyp)។

១) ការធ្វើរោគវិនិច្ឆ័យ (Hysterocopy diagnosis)
អាចធ្វើបានចំពោះករណី៖
– ដុំសាច់ក្នុងប្រហោងស្បូន
– ការស្អិតស្រទាប់ក្នុងស្បូន
– ការធ្វើវិនិច្ឆ័យវិបត្តិអត់កូន
– ការធ្វើវិនិច្ឆ័យធ្លាក់ឈាមដោយគ្មានមូលហេតុ
២) ការព្យាបាល
– ធ្វើការកាត់ដុំសាច់នៅក្នុងស្រទាប់ស្បូន
– កាច់សាច់សន្ទះខណ្ឌភ្នាសក្នុងស្បូន
– ធ្វើការកាត់ភាពស្អិតរបស់ស្បូន
– អាចចាប់យកកងដែលដាច់ខ្សែ និងសម្អាតកម្ទេចកំទីសុកដែលនៅសេសសល់

៣) ផលវិបាក
អាចមានផលវិបាកដោយមានការធ្លុះស្បូន និងធ្លាក់ឈាម ប៉ុន្តែផលវិបាកនេះមានតិចតួចណាស់ ហើយយើងអាចដោះស្រាយបានភ្លាមៗដោយពុំមានផលវិបាកធ្ងន់ធ្ងរទេ។

ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវច្បាស់លាស់ និងការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធិភាព សូមបងប្អូនអញ្ជើញមកជួបពិគ្រោះ និងទទួលសេវាព្យាបាលពីគ្រូពេទ្យជំនាញផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើអ្វីទៅជាការឆ្លុះក្រពះពោះវៀន?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល