Connect with us

សុខភាព

មកដឹង​សញ្ញា​នៃ អាការៈ​ឈឺ​ចាប់​របស់​ទារក ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​គួរយល់​ដឹង!

បានផុស

នៅ

១) គោលបំណង​៖

​ការឈឺចាប់​របស់​ទារក​មាន​សារៈសំខាន់​ណាស់​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ជា​ចាំបាច់ ព្រោះថា​ ទារក​មិន​អាច​និយាយ​ជាមួយ​យើង​បាន​នូវ​ពាក្យ​មួយ​ម៉ាត់​ថា​ឈឺ​ទេ ហើយក៏​មិនដឹងថា​ឈឺ​ប៉ុណ្ណា​ដែរ​។ អត្ថបទ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ទទួលបាន​នូវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ស្គាល់​នូវ​សញ្ញា​នៃ​ការឈឺចាប់​ទារក​

– ចេះ​ធ្វើការ​វាយតម្លៃ​

– មាន​សមត្ថភាព​កាត់បន្ថយ​នូវ​ការឈឺចាប់​របស់​ទារក​

២) សញ្ញាណ​នៃ​ការឈឺចាប់​របស់​ទារក​៖

​យើង​អាច​កត់សម្គាល់​សញ្ញាណ​ខ្លះៗ នៃ​ការឈឺចាប់​របស់​ទារក​ដូចជា​:

– ទឹកមុខ​ធ្មឹង​

– ស្រែកយំ និង​កម្រើក​ដោយ​ខ្លួនឯង​

– ការមើល​ទារក​នៅពេល​មានការ​ឈឺចាប់​មើលមិនឃើញ​អ្វី​សោះ​

– ការផ្លាស់ប្តូរ​ស្ថានភាព​

​ការវាយតម្លៃ​នៃ​ការឈឺចាប់​របស់​ទារក គឺ​ផ្អែកលើ​តារាង​មាត្រដ្ឋាន​អេ​ឌី​ន EDIN (​មាត្រដ្ឋាន​វាស់​ការឈឺចាប់​និង​ភាព​មិន​សុខ​ស្រួល​របស់​ទារក​)​។ តារាង​នេះ​លោកអ្នក អាច​ប្រើ​បាន​ចំពោះ​ការឈឺចាប់​របស់​ទារក ឬ​ការ​កើតមាន​ដដែលៗ​នៃ​សកម្មភាព​ថែទាំ​ចំពោះ​ទារក ដែល​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​។ វា​ត្រូវតែ​ចាំបាច់​ធ្វើការ​តាមដាន​អង្កេត​មើល​ក្នុង​រយៈ​ពេល​សមគួរ (៤​ទៅ​៨​ម៉ោង​) បន្ទាប់មក​យើង​គ្រាន់តែ​ធ្វើការ​បូកសរុប​ចំនួន​ពិន្ទុ​សម្រាប់​លក្ខខ័ណ្ឌ​នី​មួយៗ​។ ប្រសិនបើ​ចំនួន​ពិន្ទុសរុប​លើសពី ៤ គឺ​ទាមទារ​ឲ្យ​មានការ​ព្យាបាល​បំបាត់​ការឈឺចាប់​ប្រកបដោយ​ប្រសិទ្ធភាព​។​

៣) តើ​នៅពេលណា​ដែល​ត្រូវ​វាយតម្លៃ​ការឈឺចាប់​?

– ពេល​ដែល​ទារក​យំ​មិន​បាត់ ឬ​មាន​បញ្ហា​អ្វី​ផ្សេង​

– ពេល​ទារក​ចូល​មក​សម្រាក​ពេទ្យ​

– គ្រប់​កូន​ដែល​មាន​សញ្ញា​នូវ​ការប្រែប្រួល​នូវ​ឥរិយាបថ​របស់​វា​។​

៤) តើ​ការវាយតម្លៃ​ការឈឺចាប់​សម្រាប់​ធ្វើ​អ្វី​?

– ផ្តល់​ព័ត៌មាន​ដល់​គ្រូពេទ្យ​

– កត់ត្រា​ការវាយតម្លៃ ដើម្បី​ងាយ​តាមដាន​នៃ​ការវិវត្តន៍​របស់​ទារ​ក​

៥) តើ​ធ្វើ​យ៉ាង​ដូចម្តេច ប្រសិនបើ​ទារក​នៅ​តែមាន​ការឈឺចាប់​?

– ផ្តល់​ព័ត៌មាន​ដល់​គ្រូពេទ្យ ដើម្បី​កែតម្រូវ​ការ​ព្យាបាល​ឡើងវិញ​

– ស្រាវជ្រាវ​ជាមួយ​គ្រូពេទ្យ​ថែទាំ​ទារក និង​អ្នកជំនួយ​ការ​ព្យាបាលរ​ក​កត្តា​ផ្សេងៗ​នៃ​ការឈឺចាប់​។​

​អ្វី​ដែល​អ្នក​គួរ​ចងចាំ និង​ត្រូវ​អនុវត្ត

– តាមដាន​កាយវិការ ស្ថានភាព អត្តចរិត​របស់​ទារក​

– តាមដាន​ការឈឺចាប់​របស់​ទារក​

– ត្រូវ​កត់ចំណាំ​នៅ​ពេល​ដែល​បាន​ប្រើ​បញ្ជី​វាយ​តម្លៃ​ការឈឺចាប់​

– ធ្វើការ​ផ្ទេរ​ព័ត៌មាន​ដែល​កត់ចំណាំ​ទៅ​ឲ្យ​គ្រូពេទ្យ​

​អ្នក​ម្តាយ​គួរ​ចេះ​វាយតម្លៃ​ការឈឺចាប់​របស់​ទារក ប្រសិនបើ​មាន​ចម្ងល់​ពី​ការឈឺចាប់​ទារក​នេះ អ្នក​ម្តាយ​គ្រប់រូប​ដែល អាចធ្វើ​ការសាកសួរ និង​ពិគ្រោះ​យោបល់​បាន ជាមួយ​គ្រូពេទ្យ​ជំនាញ​ថែទាំ​ទារក​ផ្ទាល់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​រវាងឡេ និងម្សៅ គួរលាបមួយណា ទើបល្អចំពោះកូន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

អ្នកវិភាគ អ្នកឃ្លាំមើល និងសហជីពនៅកម្ពុជា៖ RFA គ្មានវិជ្ជាជីវៈជាសារព័ត៌មាននោះទេ ខណៈកំពុងបម្រើផលប្រយោជន៍ក្រុមជ្រុលនិយមក្រៅច្បាប់

ចរាចរណ៍១១ នាទីutes មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

កីឡា១៧ នាទីutes មុន

ផ្អើលជា​ថ្មី! Neymar សុខចិត្តបន្ថយប្រាក់ឈ្នួល ដើម្បីត្រឡប់ទៅ Barca វិញ

ជីវិតកម្សាន្ដ២២ នាទីutes មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

សិង្ហបុរីស៊ើបអង្កេតលទ្ធភាព​​រត់ពន្ធតាមម៉ាឡេស៊ីនូវបន្ទះឈីប Nvidia ដែលអាមេរិក​បិទទៅចិន​

សន្តិសុខសង្គម២៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សហគ្រាសចិន
សន្តិសុខសង្គម៧ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម