Connect with us

សុខភាព

ជំងឺខាន់លឿង​លើ​ទារក អាច​គ្រោះថ្នាក់​ដល់​ជីវិត​!

បានផុស

នៅ

​គឺជា​ការកើតឡើង​នូវ​ពណ៌​លឿង​នៅលើ​ស្បែក ឬភ្នែក​របស់​ទារក​។ ជាធម្មតា​លើសពី​ពាក់កណ្តាល​នៃ​ទារក​ទើបនឹង​កើត​អាចមាន​ខាន់លឿង ដែល​ស្តែងឡើង​នៅ​ថ្ងៃទី​២ ឬទី​៣ រួច​បាត់​ទៅវិញ​នៅ​មួយ​សប្តាហ៍​ក្រោយ​កំណើត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូលហេតុ​អ្វី​បានជា​ទារ​កកើត​ខាន់លឿង​?

​ដោយសារតែ​ថ្លើម​ទារក​ទើបនឹង​កើត​នៅមាន​ភាព​ខ្ចី ដែល​មិនអាច​បំ​លែង ឬ​បញ្ចេញ​សារជាតិ​ម្យ៉ាង​ហៅថា ប៊ី​លី​រុយ​ប៊ី​ន ដែលជា​ផលិតផល​មួយ​បាន ក្រោយពី​គ្រាប់​ឈាមក្រហម​បែក ឬ​ស្លាប់​។​

២) តើ​ក្រុមគ្រួសារ​ធ្វើ​ដូចម្តេច​ដើម្បី​ដឹងថា​ទារក​មាន​ខាន់លឿង​?

​ត្រូវ​ចេះ​សង្កេតមើល​ពណ៌​សម្បុរ​ទារក ឬ​ផ្នែក​ពណ៌​ស​នៃ​គ្រាប់ភ្នែក​ទារក (​ករណី​ធ្ងន់ធ្ងរ​) ដែល​ប្តូរ​ទៅជា​ពណ៌​លឿង​។​

៣) តើ​ខាន់លឿង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ឬទេ​?

​ពិតជា​អាច ប្រសិនបើ​កម្រិត ប៊ី​លី​រុយ​ប៊ី​ន ក្នុង​ឈាម​ឡើង​ខ្ពស់​ពេក​។ គ្រោះថ្នាក់​អាចធ្វើឲ្យ​ទារក​ស្លាប់ ឬ​ពិការភាព ប្រសិនបើ​មិនបាន​ទទួល​ការពិនិត្យ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា​។​

៤) ប្រសិនបើ​ទារក​មាន​ខាន់លឿង តើ​ក្រុមគ្រូពេទ្យ​នឹងធ្វើ​អ្វីខ្លះ​?

​ជាទូទៅ​គ្រូពេទ្យ​នឹង​វាស់​កម្រិត​ជាតិ​លឿង ប៊ី​លី​រុយ​ប៊ី​ន ជាមុនសិន ដោយ​ប្រើ​ឧបករណ៍​ដែល​មិន​ធ្វើឲ្យ​ទារក​ឈឺចាប់​ហៅថា ប៊ី​លី​ហ្វ្លា​ស (Biliflash) ឧបករណ៍​សម្រាប់​តាមដាន​ជាតិ​លឿង​នៅ​ស្បែក (BTC: Bilirubin Trans Cutene)​។ ក្រោយពី​ដឹង​កម្រិត​ជាតិ​លឿង​ហើយ គ្រូពេទ្យ​នឹង​ផ្តល់​ជា​យោបល់​បន្ថែម​លើ​ការព្យាបាល​ចំពោះ​ទារក​។​

៥) តើ​ខាន់លឿង​ត្រូវ​ព្យាបាល​យ៉ាងដូចម្តេច​?

​ប្រសិនបើ​គ្រូពេទ្យ​រកឃើញ​កម្រិត​ជាតិ​លឿង​ឡើង​ខ្ពស់​ខ្លាំង គេ​អាចដាក់​ទារកឲ្យ​សម្រាក​ព្យាបាល​ដោយ​កាំរស្មី​ពន្លឺ​ពណ៌​ខៀវ​។ កាំរស្មី​ពន្លឺ​នេះ​នឹង​ជួយ​ទារក​សម្រួល​ក្នុងការ​បញ្ចេញ​នូវ​ជាតិ​ប៊ី​លី​រុ​ប៊ី​ន​។​

៦) តើ​ទារក​ទទួលរង​នូវ​ការឈឺចាប់ ឬ​ផលប៉ះពាល់​ដោយ​ការព្យាបាល​ពី​កាំរស្មី​ពន្លឺ ឬទេ​?

​មិនមាន​ទេ ការព្យាបាល​ដោយ​បញ្ចាំង​កាំរស្មី​ពន្លឺ​ជាការ​ព្យាបាល​មួយ​ដែល​មិនមាន​ការប៉ះពាល់ និង​ការឈឺចាប់​នោះទេ​។​

“ ការយកចិត្តទុកដាក់​ពី​ភាព​បម្រែបម្រួល​មិនធម្មតា​របស់​ទារក គឺជា​កាតព្វកិច្ច​របស់​មាតាបិតា​គ្រប់រូប មុននឹង​ឈានដល់​ការពិគ្រោះ និង​ប្រឹក្សា​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​មកដឹង​សញ្ញា​នៃ អាការៈ​ឈឺ​ចាប់​របស់​ទារក ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​គួរយល់​ដឹង!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៣ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម