សុខភាព
ទម្លាប់ធ្វើរឿងទាំងនេះមុនចូលគេង ដឹងតែឡើងគីឡូមិនខាន
តាមការស្រាវជ្រាវបានឲ្យដឹងថាការឡើងទម្ងន់មានទំនាក់ទំនងទៅនឹងទម្លាប់នៅពេលល្ងាច ឬមុនចូលគេង។ ដូចនេះការដឹងពីមូលហេតុនៃការឡើងទម្ងន់ភ្លាមៗនេះអាចជួយដោះស្រាយបញ្ហាឡើងទម្ងន់ និងមានផលល្អដល់សុខភាពផងដែរ។ អត្ថបទនេះនឹងបង្ហាញពីកំហុសមុនចូលគេងមួយចំនួនដែលធ្វើឲ្យយើងឡើងទម្ងន់បាន។
១. ការញ៉ាំអាហារសម្រន់ពេលយប់

យើងដឹងពីច្បាប់ដែលមិនគួរញ៉ាំអាហារក្រោយម៉ោង៦ល្ងាច ប៉ុន្តែនេះមិនបានបញ្ឈប់យើងពីការឃ្លានពេលយប់ និងការញ៉ាំអាហារសម្រន់ពេលយប់ទេ។ ការសិក្សាជាច្រើនក៏បានឲ្យដឹងថាការញ៉ាំអាហារពេលយប់ជ្រៅអាចធ្វើឲ្យឡើងទម្ងន់។ បន្ថែមពីនេះទៀតអាចបង្កើនកម្រិតកូលេស្តេរ៉ូល កម្រិតអ័រម៉ូនអាំងស៊ុយលីន និងមានផលអវិជ្ជមានចំពោះការកំណត់របស់អ័រម៉ូន។ ការញ៉ាំអាហារពេលយប់ជ្រៅភាគច្រើនធ្វើឲ្យយើងញ៉ាំអាហារដែលមានកាឡូរីខ្ពស់ ហើយការញ៉ាំកាឡូរីច្រើនជាងកាឡូរីដែលរាងកាយបានដុតអាចធ្វើឲ្យឡើងទម្ងន់។
២. ការផឹកកាហ្វេនៅពេលយប់
ការផឹកកាហ្វេនៅពេលល្ងាចអាចប៉ះពាល់ដល់ដំណេក។ យើងគួរផឹកកាហ្វេយ៉ាងតិច៦ម៉ោងមុនចូលគេង។ អ្នកស្រាវជ្រាវបានឲ្យដឹងពីអាស៊ីត chlorogenic ដែលមានក្នុងកាហ្វេអាចធ្វើឲ្យឡើងទម្ងន់។ ដូចនេះដើម្បីឲ្យឡើងទម្ងន់គ្នាយើងគួរជំនួសកាហ្វេដោយផឹកតែរុក្ខជាតិ (Herbal tea) និងទឹកក្តៅវិញ។
៣. ការគេងមិនគ្រប់គ្រាន់

ការគេងឲ្យគ្រប់គ្រាន់គឺគេងពី៧ទៅ៨ម៉ោង ហើយការគេងរាល់ថ្ងៃតិចជាងនេះអាចនាំឲ្យសុខភាពជួបនឹងបញ្ហាផ្សេងៗ។ ការសិក្សាជាច្រើនបានបង្ហាញថាការគេងមិនគ្រប់គ្រាន់អាចផ្លាស់ប្តូរការធ្វើមេតាប៉ូលីសរបស់រាងកាយ។ ក្រៅពីនេះការគេងមិនគ្រប់គ្រាន់អាចផ្លាស់ប្តូរអ័រម៉ូន Leptin ដែលជាអ័រម៉ូនរក្សាការឃ្លាន និងចំណង់អាហារ ហើយការគេងមិនគ្រប់គ្រាន់កាត់បន្ថយការបញ្ចេញអ័រម៉ូន leptinនេះ។ ម៉្យាងទៀតអ័រម៉ូននេះនឹងធ្វើឲ្យរាងកាយចង់ញ៉ាំតែអាហារសំបូរជាតិស្ករ និងជាតិខ្លាញ់។
៤. ការមិនហាត់ប្រាណ
ការហាត់ប្រាណមានតួនាទីសំខាន់ក្នុងការសម្រកទម្ងន់ដោយជួយដល់ការធ្វើមេតាប៉ូលីស និងការដុតកាឡូរី។ ដូចនេះគួរហាត់ប្រាណជាប្រចាំ។ ការដើរប្រហែល១៥នាទី អាចជួយដុតបំផ្លាញបាន១០០កាឡូរី។
៥. ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅពេលល្ងាច
ការសិក្សាជាច្រើនបានបញ្ជាក់ថាការប្រើប្រាស់គ្រឿងអេឡិចត្រូនិចដែលបញ្ចេញនូវពន្លឺពណ៌ខៀវ (blue light) មុនចូលគេងអាចធ្វើឲ្យគេងមិនគ្រប់គ្រាន់ ហើយយូរទៅនឹងឡើងទម្ងន់។ គ្រឿងអេឡិចត្រូនិចទាំងនេះរំខានដល់រាងកាយក្នុងការផលិតអ័រម៉ូន melatonin ដែលជួយដល់ការគេង។ ដូចនេះជំនួសឲ្យការប្រើប្រាស់គ្រឿងអេឡិចត្រូវនិច គួរអានសៀវភៅ ឬស្តាប់ចម្រៀងវិញ។
៦. ក្រោកពីគេងថ្ងៃពេក
អ្នកស្រាវជ្រាវបាននិយាយថាអ្នកដែលទទួលបានពន្លឺថ្ងៃនៅពេលព្រឹកអាចសម្រកទម្ងន់បានជាងអ្នកមិនទទួលបាន។ ដូចនេះការទទួលបានពន្លឺថ្ងៃនៅពេលព្រឹករយៈពេល ២០ទៅ៣០នាទីគឺមានផលល្អសម្រាប់ទម្ងន់រាងកាយ។
៧. ការលាបពណ៌បន្ទប់ខុស
ពណ៌ខៀវគឺអាចបន្ធូរអារម្មណ៍ដែលនាំឲ្យគេងលក់ស្រួល ហើយនៅជួយទប់ចំណង់ក្នុងការញ៉ាំអាហារទៀតផង។ រីឯពណ៌ក្រហម ឬទឹកក្រូចធ្វើឲ្យយើងមានថាមពល និងឃ្លាន។ ដូចនេះគ្នាយើងគួរពិចារណាឡើងវិញពីពណ៌បន្ទប់គេងរបស់យើង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ