Connect with us

សុខភាព

ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល អាច​បណ្ដាល​ឲ្យ​បាត់បង់​អាយុជីវិត ឬ​ធ្លាក់ខ្លួន​ពិការ​បាន​យ៉ាង​ងាយ​(Stroke)!

បានផុស

នៅ

​យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ចំនួន​នៃ​អ្នក​កើត​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​ក្នុង​មួយឆ្នាំៗ មាន​ចំនួន​ប្រហែល ១៥​លាន​នាក់ ហើយ​ក្នុងនោះ​មាន ៥​លាន​នាក់​ប្រឈម​ការបាត់បង់​អាយុជីវិត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល នៅក្នុង​ប្រទេស​កម្ពុជា​យើង​ក៏ដូចជា​នៅលើ​សកលលោក ការរៀបចំ​ក្រុមការងារ​ជំនាញ​ពិសេស​ដែល​ត្រៀម​ជាស្រេច​សម្រាប់​ទទួល និង​ព្យាបាល​សង្គ្រោះបន្ទាន់ (Stroke Unit) ចំពោះ​រាល់​ករណី​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល នេះ​គឺជា​ការចាំបាច់​ជាទីបំផុត​។​

​យើង​ត្រូវតែ​ស្គាល់​ពី​រោគសញ្ញា​នៃ​ជំងឺ​នេះ​ទាំងអស់គ្នា ដើម្បី​ឆាប់​បញ្ជូន​អ្នកជំងឺ​មកកាន់​មន្ទីរពេទ្យ​ឲ្យ​បាន​លឿន​បំផុត​។​

​រោគសញ្ញា​សំខាន់ៗ​មាន​៖

– ពិបាក​និយាយ​ភ្លាមៗ រឺ​និយាយ​មិនបាន​

– ទន់​ដៃ ជើង មួយ​ចំហៀង​ភ្លាមៗ (​ពាក្យ​ខ្មែរ​យើង​ថា​ស្លាប់​មួយ​ចំហៀង​ខ្លួន​)

– វៀច​មុខ​ភ្លាមៗ​

​ប្រសិនបើ​អ្នកជំងឺ​បាន​មកដល់​មន្ទីរពេទ្យ ក្នុង​ថេរវេលា​៤​ម៉ោង​ដំបូង ក្នុងករណី​ស្ទះ​សរសៃឈាម​ខួរក្បាល គាត់​អាច​ទទួលបាន​ការព្យាបាល​ដោយ​ឱសថ​ទំនើប​ចុងក្រោយ​(Thrombolysis) ដែល​អាចរំលាយ​ដុំ​កំណក​ឈាម​នោះបាន (​ប្រសិនបើ​អ្នកជំងឺ មិនមាន​កត្តា​រំខាន​ផ្សេងៗ​ទៀត​ចំពោះ​ការប្រើប្រាស់​ថ្នាំ​នេះ​ទេ ហើយ​ដែល​ក្រុមការងារ​ជំនាញ​ធ្វើការ​វាយតម្លៃ និង​សម្រេច​ចិត្ត​)​។​

​ការយឺតយ៉ាវ​ក្នុងការ​ព្យាបាល ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល អាច​ឲ្យ​យើង​ធ្លាក់ខ្លួន​ពិការ​បាន ដែលជា​ការខាតបង់​ធំ​ធេង​ណាស់​ចំពោះ​ខ្លួន​យើង គ្រួសារ ក៏ដូចជា​សង្គមជាតិ​យើង​ទាំងមូល​។

​តាម​អង្គការ​សុខភាព​ពិភពលោក គ្រប់​អ្នកជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ត្រូវតែ​បានទទួល​ការព្យាបាល​នៅក្នុង​បន្ទប់​ព្យាបាល​បន្ទាន់​នៃ​ជំងឺ​នេះ​(Stroke Unit) ដែលមាន​គ្រប់ផ្នែក​ជំនាញ​ឯកទេស​ពាក់ព័ន្ធ ដូចជា​ខាង​សង្គ្រោះបន្ទាន់ ខាង​រូបភាព​វេជ្ជសាស្ត្រ ខាង​ប្រសាទ​សាស្ត្រ សរសៃឈាម​ខួរក្បាល ខាង​វះកាត់​ប្រព័ន្ធ​ប្រសាទ និង​ខាង​ព្យាបាល​ដោយ​ចលនា​។​

“​ការអញ្ជើញ​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ជាបន្ទាន់ ក្រោយ​លោកអ្នក​មាន រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ គឺជា​កត្តា​សត្យានុម័ត​នៃ​ការកាត់បន្ថយ​ពិការភាព​ដោយសារ​ជំងឺ​នេះ ក៏ដូចជា​ការកាត់បន្ថយ​សេចក្តីស្លាប់​ដែរ​”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​សារៈសំខាន់​នៃ​ការដាក់​ជនរងគ្រោះ​ដេក​ផ្អៀង​ ដើម្បី​ជួយ​សង្គ្រោះ​បឋម​ភ្លាមៗ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៤ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៦ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៦ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម