សុខភាព
កើតដុំគីសនៅចុងឫសធ្មេញ? តើត្រូវធ្វើយ៉ាងដូចម្តេច?
ជំងឺគីស គឺអាចកើតឡើងនៅតំបន់ឆ្អឹងថ្គាមលើ និងក្រោម ហើយមានច្រើនប្រភេទដែលអាចចែកជា ៣ក្រុមធំៗ គឺ៖
– គីសដែលវិវត្តន៍ពីការកកើតធ្មេញ
– គីសដែលកើតឡើងមិនពាក់ព័ន្ធបញ្ហាធ្មេញ
– គីសដែលកើតឡើងពីការរលាកធ្មេញ
ក្នុងចំណោមនោះប្រភេទគីសដែលជួបប្រទះជាញឹកញាប់ជាងគេគឺ គីសនៅតំបន់ចុងឬសធ្មេញ (Radicular Cyst) ដែលមានប្រហែល ៦៥% ទៅ ៧០%នៃក្រុមប្រភេទគីសទាំងអស់ដែលស្ថិតនៅក្នុងឆ្អឹងថ្គាម។
១) តើគីសចុងឬសធ្មេញបណ្តាលមកពីអ្វី?
គីសនៅចុងឬសធ្មេញបណ្តាលមកពីបណ្តូលធ្មេញងាប់ ហើយជំរុញឲ្យមានការរលាក និងមានបម្រែបម្រួលនៅតំបន់ចុងឬសធ្មេញនៃកោសិកា (Rest of Malssez)។ មូលហេតុដែលបណ្តាលឲ្យបណ្តូលធ្មេញ (Pulp) ងាប់មានច្រើន ហើយបញ្ហាចម្បងមកពីរោគពុកធ្មេញ និងការប៉ះទង្គិចធ្មេញ។
២) តើគីសនៅចុងឬសធ្មេញធ្វើឲ្យអ្នកជំងឺឈឺដែរឬទេ?
គីសនៅចុងឬសធ្មេញមិនធ្វើឲ្យអ្នកជំងឺមានការឈឺចាប់នោះទេ ដូចនេះហើយអ្នកជំងឺមិនមានការចាប់អារម្មណ៍ ហើយអ្នកជំងឺអាចដឹងខ្លួនឯងមានសភាពប្លែកក្នុងមាត់ នៅពេលដែលគីសរីកធំដែលធ្មេញរង្គើខ្លាំង ឬប៉ោងឆ្អឹង។
៣) តើការធ្វើរោគវិនិច្ឆ័យអាស្រ័យទៅលើអ្វីខ្លះ?
យើងអាចធ្វើរោគវិនិច្ឆ័យតាមរយៈ៖
– ភាពព្រួយបារម្ភរបស់អ្នកជំងឺ
– ប្រវត្តិសុខភាពទូទៅរបស់អ្នកជំងឺ
– ប្រវត្តិការព្យាបាលធ្មេញ ឬការប៉ះទង្គិច
– ការពិនិត្យក្រៅមាត់ និងក្នុងមាត់៖ ធ្មេញដូរពណ៌ក្រម៉ៅខ្លាំង
– ការថតកាំរស្មីអ៊ិច (Periapical X-Ray, Panoramic X-Ray)
– ការធ្វើ Needle Aspiration
– ការច្រឹបសាច់យកទៅវិភាគ (Biopsy)


៤) តើមានវិធីសាស្ត្រអ្វីខ្លះក្នុងការព្យាបាល?
ការព្យាបាល គឺអាស្រ័យទៅលើស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺម្នាក់ៗ ព្រមទាំងទីតាំង និងទំហំនៃគីសដែលមានដូចជា៖
– ព្យាបាលធ្មេញឡើងវិញ (ដោយមិនចាំបាច់ដកធ្មេញ) ក្នុងករណីធ្មេញងាប់បណ្តូលធ្មេញ ឬព្យាបាលពីមុនមិនស្អាត ហើយទំហំគីសតូចជាង២សង់ទីម៉ែត្រ។ ក្រោយការព្យាបាលត្រូវធ្វើការតាមដានដោយការថតកាំរស្មីអ៊ិច X-ray ជារៀងរាល់ ៣ខែម្តង ដើម្បីឲ្យដឹងពីការជាសះស្បើយឡើងវិញ។
– ធ្វើការវះកាត់ចុងឬសធ្មេញ (Apicoectomy) ដោយកោសយកគីសចេញ និងធ្វើការបិទប៉ះចុងឬសធ្មេញ (Retrograde Filling)
– ធ្វើការវះកាត់យកផ្នែកណាមួយនៃឬសធ្មេញចេញ ឬធ្មេញមួយចំហៀងចេញ (Hemisection of Root) ដោយកោសយកគីសចេញ
– ជម្រើសចុងក្រោយគឺ ដកធ្មេញចេញ និងកោសសំអាតគីសចេញ។
៥) តើការផឹកថ្នាំអាចព្យាបាលគីសធ្មេញបានឬទេ?
ការផឹកថ្នាំតែមួយមិនអាចព្យាបាលគីសធ្មេញបានទេ គឺត្រូវព្យាបាលទៅតាមបច្ចេកទេសដែលបានជម្រាបជូនខាងលើ។

៦) ក្នុងករណីមិនព្យាបាល តើគីសចុងឬសធ្មេញបង្កផលវិបាកអ្វីខ្លះ?
– ពេលដែលគីសរីកធំខ្លាំង នាំឲ្យប៉ោងឆ្អឹង ធ្មេញរង្គើ ទម្រង់មុខខូចទ្រង់ទ្រាយ
– បណ្តាលឲ្យបាក់ឆ្អឹងថ្គាម ស្ពឹកបបូរមាត់ ខុសង៉ាំទំពា
– ចំពោះថ្គាមលើអាចបំផ្លាញដល់ថង់ខ្យល់ (Sinus Maxilla)
– ពេលមានការរលាកនាំឲ្យហើមមុខខ្លាំង និងគ្រោះថ្នាក់ដល់ជីវិត
– ការព្យាបាលកាន់តែពិបាក និងស្មុគស្មាញ
មន្ទីរពេទ្យកាល់ម៉ែតសូមផ្តល់អនុសាសន៍ក្នុងការការពារ៖
– អនាម័យសុខភាព មាត់ធ្មេញជាប្រចាំ ដោយការដុះសំអាតធ្មេញ និងការប្រើប្រាស់អំបោះទាក់ធ្មេញ។
– ស្វែងរកសេវាព្យាបាលធ្មេញជាមួយទន្តបណ្ឌិតជំនាញដែលត្រឹមត្រូវ រាប់ចាប់ពីការសំអាតធ្មេញ ការប៉ះធ្មេញ និងការព្យាបាលធ្មេញជាដើម។
– ណាត់ជួបប្រឹក្សាពីបញ្ហាសុខភាពមាត់ធ្មេញជាទៀងទាត់ រៀងរាល់ ៦ខែម្តង។

– ទន្តបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតស្វាគមន៍ លោក លោកស្រី ក្នុងការមកទទួលការប្រឹក្សាយោបល់ និងពិនិត្យព្យាបាលនូវសុខភាពមាត់ធ្មេញរបស់លោកអ្នកប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?