Connect with us

សុខភាព

ចង់​ឲ្យ​សាច់ដុំ​កាន់​តែ​​ល្អ មិន​ងាយ​ឈឺ ញ៉ាំ​វីតាមីន​ប៉ុន្មាន​មុខ​នេះ ល្អ​បំផុត

បានផុស

នៅ

វីតាមីន​ ពិត​ជាសំខាន់​ខ្លាំងសម្រាប់​រាងកាយ។ ក្រៅ​ពី ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ ​ឬ​ព្យាបាល​ជំងឺ​ទូទៅ​មួយ​ចំនួន ​ដូច​ជា ​ផ្តាសាយ ​វីតាមីន​ក៏ជួយ​ឲ្យ​សាច់​ដុំ​កាន់​តែខ្លាំងដែរ។ ចុះវីតាមីនអី​ខ្លះធ្វើ​ឲ្យ​សាច់​ដុំ​ល្អ? ចាំ “Hello គ្រូពេទ្យ” ប្រាប់! ​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- អូមេហ្គា៣

សាច់​ដុំចុះខ្សោយ​ ដោយសារ​ភាព​ស៊ាំ​អាំងស៊ុយលីន (insulin resistance) ​ខណៈ​ដែល​អូមេហ្គា ៣ អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។ អូមេហ្គា​ ៣ ក្នុង​ខ្លាញ់​ត្រី ​អាច​ជួយ​បង្កើន​ភាព​ខ្លាំង​របស់​សាច់​ដុំ។

២- វីតាមីន B

វីតាមីន​នៅ​ក្នុង​ក្រុម B ​ក៏​សំខាន់​ដើម្បី​ឲ្យ​សាច់ដុំ​ខ្លាំង​ជាង​មុន។

– B1៖ អេម៉ូក្លូប៊ីន​ នាំ​អុកស៊ីហ្សែន​ទៅ​ក្នុង​កោសិកា​ជា​ច្រើន រួមទាំង​កោសិកា​សាច់​ដុំ។ B1 ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្កើត​អេម៉ូក្លូប៊ីន។ ដូច្នេះ​ វា​អាច​ធ្វើ​ឲ្យ​សាច់ដុំ​ខ្លាំង។ B1 ​មាន​នៅ​ក្នុង​គ្រាប់​ផ្លែ​ឈើ ធញ្ញជាតិ​ នំបុ័ង ​និង​បាយ​ជាដើម។
– B2៖ ការបំប្លែង​ថាមពល ​ប្រូតេអ៊ីន ​​គ្លុយកូស ត្រូវ​ការ​វីតាមីន B2។ B2 មាន​ក្នុង​ឈីស ស៊ុត ​និង​ទឹកដោះគោ។
– B3៖ ដំណើរការ​​ផលិត​ជា​ថាមពល​ ត្រូវ​ការវីតាមីន B3។ ត្រី ​ប៉េងប៉ោះ​ ស៊ុត និង​ទឹកដោះគោ​ ជា​ប្រភព​​វីតាមីន​ B3។
– B6៖ រាងកាយ​យើង​ត្រូវការ​វីតាមីន B6 ​ចាំបាច់ ដើម្បី​ប្រើ​កាបូអ៊ីដ្រាត​សម្រាប់​ការ​លូតលាស់ និង​រំលាយ​ប្រូតេអ៊ីន។ ទឹក​សណ្ដែក​ ប័រ ត្រី​ និង​អង្ករ​សម្រូប សុទ្ធ​តែ​​សម្បូរ B6។
– B7៖ វីតាមីន​នេះ ​សំខាន់​សម្រាប់​​រំលាយ​អាមីណូអាស៊ីដ​ក្នុង​ប្រូតេអ៊ីន។ ​ប្រភពអាហារ​សំខាន់ៗផ្ទុក B7 មាន ​ផ្សិត ​ស៊ុត​លឿង​ និង​ថ្លើម​គោ ​ជាដើម។

៣- វីតាមីន C

សរសៃឈាម​ នាំ​អុកស៊ីហ្សែន ​និង​ជីវជាតិ​ជាច្រើន​មក​សាច់ដុំ ជួយ​ឲ្យ​មាន​ដំណើរការ​ត្រឹមត្រូវ​ ហើយ ​វីតាមីន C ​អាច​ជួយ​ឲ្យ​សរសៃឈាម​មាន​សុខភាព​ល្អ​ទៀតផង។ ដូច្នេះ​ វីតាមីន ជ អាច​ជួយ​ឲ្យ​សាច់​ដុំខ្លាំង។ ប៉េងប៉ោះ ​ស្ត្រប៊ើរី ​ក្រូច ​ក្រូចថ្លុង ​សុទ្ធ​តែ​ជា​ប្រភព​វីតាមីន​ C។

៤- វីតាមីន D

​វីតាមីន D ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ដំបូង​គេ​ដែល​អាច​ឲ្យ​សាច់​ដុំខ្លាំង​ជាង​មុន។ វាតួនាទី​សំខាន់​នៅ​ក្នុង​ប្រព័ន្ធភាពស៊ាំ​ និង​ជួយ​សាច់ដុំ​ឲ្យ​កាន់​តែ​ខ្លាំង និង​ដំណើរការ​ល្អ។ វីតាមីន D​ ក៏​ចាំបាច់​សម្រាប់​ការ​ស្រូប​យក​កាល់ស្យូម និង​ផូស្វ័រ ​ដែល​ឆ្អឹង​ត្រូវការ​សម្រាប់​ការ​លូតលាស់ ការ​កន្ត្រាក់​សាច់ដុំ និង​ថាមពល​​រំលាយអាហារ។

វីតាមីន​ D ​ត្រូវ​គេ​ណែនាំ​ឲ្យញ៉ាំពី ៤០០០ ​ទៅ​ ៦០០០ IU​ ក្នុង​មួយ​ថ្ងៃ។ ប្រភព​ធំ​បំផុត​របស់​វីតាមីន​ D គឺ​ពន្លឺព្រះអាទិត្យ​ ទឹកដោះគោ ​ស៊ុតលឿង ​​គ្រាប់​ធញ្ញជាតិ។

៥- វីតាមីន E

​មុខងារ​របស់​កោសិកា​អាស្រ័យ​លើ​សុខភាព​របស់​ភ្នាស​កោសិកា។ ភ្នាស​កោសិកា​អាច​ដំណើរការ​បាន​ល្អ​ ដោយ​សារសារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ពី​វីតាមីន​ E។​ ការ៉ុត​ គ្រាប់​អាល់ម៉ុន​ ផ្លែប៊ើរ ​ប្រេងអូលីវ​ ប្រេង​ផ្កា​ឈូករ័ត្ន សុទ្ធ​តែ​ជា​ប្រភព​វីតាមីន E៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ថ្នាំ​គ្រាប់​វីតាមីន D អាច​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​មហារីក​គ្រប់ប្រភេទ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៦ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៧ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៥ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម