សុខភាព
លម្អិតខ្ទេចខ្ទីរឿងពុលថ្នាំអាស្ពីរីន និងវិធីព្យាបាលទាន់ពេល
គ្នាយើងមួយចំនួនដឹងស្រាប់ហើយថា ថ្នាំអាស្ពីរីន ជាប្រភេទថ្នាំបំបាត់ការឈឺចាប់។ អ្នកខ្លះប្រើខុសក្បួនរហូតដល់ពុលក៏មាន។ រឿងពុលថ្នាំអាស្ពីរីនទៀតសោត អាចដោយចេតនា ឬចៃដន្យ។ អ្នកខ្លះប្រើថ្នាំអាស្ពីរីនក្នុងចំនួនច្រើន ធ្វើអត្តឃាត។

ការពុលថ្នាំអាស្ពីរីនដោយចៃដន្យ ធម្មតាកើតចំពោះកុមារ។ ការពុលថ្នាំអាស្ពីរីនអាចកើតឡើង បើគ្នាយើងណាម្នាក់ប្រើថ្នាំអាស្ពីរីន លាយបញ្ចូលគ្នាជាមួយសារធាតុដូចអាស្ពីរីន ក្នុងកម្រិតប្រើប្រាស់ខុស ឬក្នុងរយៈពេលយូរអង្វែង។ ជាទូទៅ ករណីនេះកើតឡើងលើអ្នកមានជំងឺរ៉ាំរ៉ៃ។
១- រោគសញ្ញាពុលថ្នាំអាស្ពីរីន
– ក្អួត
– គ្រុនក្ដៅ
– សន្លប់ធំ
– ចង់សន្លប់
– ងងុយដេក
– ដើរមិននឹង
– ខ្សោះជាតិទឹក
– វង្វេងវង្វាន់ស្មារតី
– អាកប្បកិរិយាចម្លែក
– សមត្ថភាពស្ដាប់ថយចុះ
– ហ៊ឹងត្រចៀក (ឮសំឡេងងឺងក្នុងត្រចៀក)
– ដកដង្ហើមញាប់ (ដង្ហើមខ្ពស់ច្រើនខុសធម្មតា)។

២- ពេលត្រូវរត់រកពេទ្យ
បើមានរោគសញ្ញាកម្រិតស្រាលនៃការលើសកម្រិតជាតិថ្នាំអាស្ពីរីន ដូចជា ហ៊ឹងត្រចៀក ស្ងួតមាត់ និងវិលមុខ សូមទៅពេទ្យឆែកមើល។ ពេទ្យអាចនឹងបញ្ឈប់ ឬកាត់បន្ថយកម្រិតប្រើថ្នាំមួយចំនួន។ ទៅពេទ្យភ្លាម បើប្រើលើសកម្រិតជាតិថ្នាំអាស្ពីរីន ដែលមានចេញសញ្ញា៖
– សន្លប់
– ប្រកាច់
– ក្អួតខ្លាំង
– មិនដកដង្ហើម
– ឡេះឡះ ឬទន់ល្វើយ។
ហើយសូមប្រាប់ពេទ្យព័ត៌មានទាក់ទងថ្នាំយើងប្រើ និងអ្នកពុល៖
– ដបថ្នាំ
– លេបថ្នាំអីខ្លះ
– អាយុអ្នកពុល
– លេបថ្នាំពេលណា
– មានបញ្ហាសុខភាពអីផ្សេងអត់
– លេបថ្នាំហើយ មានផឹកស្រាអត់ ឬលេបជាមួយថ្នាំផ្សេងទៀតអត់។

៣- ព្យាបាលការពុលថ្នាំអាស្ពីរីន
ការព្យាបាលគឺដើម្បី៖
– បង្ការការជ្រាបថ្នាំអាស្ពីរីន
– ផ្ដល់ជាតិទឹកឡើងវិញ និងកែតម្រូវលំនឹងអាស៊ីដ-បាស
– លាងជម្រះចេញជាតិសាលីស៊ីឡាត (salicylate) ចេញពីរាងកាយ។
មួយម៉ោងក្រោយពុលថ្នាំ (លេបចូលជាតិសាលីស៊ីឡាត) ត្រូវលាងក្រពះ។ ពេទ្យអាចប្រើសូលុយស្យុងសូដ្យូម (ទឹកសេរ៉ូមប្រៃ) ដែលមានកំហាប់ដូចនឹងកំហាប់ឈាមក្នុងរាងកាយ មកលាងក្រពះ។ ពេទ្យអាចប្រើបច្ចេកទេសនេះ ជួយអ្នកមានបញ្ហាខ្សោយតម្រងនោម ដើម្បីសម្អាតជាតិពុល កាន់តែរហ័ស។
ដើម្បីព្យាបាលការពុលថ្នាំអាស្ពីរីន ទូទៅ គេត្រូវប្រើថ្នាំ៖
– ថ្នាំធ្យូងខ្មៅ៖ ដើម្បីបញ្ឈប់ជាតិថ្នាំអាស្ពីរីនជ្រាបចូលរាងកាយ ពេទ្យអាចប្រើថ្នាំធ្យូងខ្មៅ ដើម្បីជួយបឺតស្រូបយកជាតិសាលីស៊ីឡាតសល់ក្នុងក្រពះ។ ថ្នាំបញ្ចុះលាមក ក៏មានប្រយោជន៍ដែរក្នុងការជំរុញបន្ទោបង់លាមក ដើម្បីជួយដល់រាងកាយលាងជម្រះជាតិពុលចេញមកក្រៅ។ ការពុលថ្នាំអាស្ពីរីនធ្ងន់ធ្ងរ ត្រូវប្រើថ្នាំធ្យូងខ្មៅច្រើន។
– ចាក់សេរ៉ូមតាមសរសៃ៖ ពុលថ្នាំអាស្ពីរីន ធ្វើឲ្យខ្សោះជាតិទឹក។ ដើម្បីឲ្យមានជាតិទឹកគ្រប់គ្រាន់វិញ ពេទ្យនឹងចាក់សេរ៉ូមតាមសរសៃវ៉ែន (សរសៃឈាម)។
– បញ្ចុះទឹកនោមដោយប្រើសារធាតុអាល់កាឡាំង ជួយកាត់បន្ថយជាតិសាលីស៊ីឡាត ក្នុងរាងកាយ។ ក្នុងអំឡុងបញ្ចុះទឹកនោមដោយសារធាតុអាល់កាឡាំង សមាសធាតុក្នុងធាតុអាល់កាឡាំង មានឥទ្ធិពលលើគីមីសាស្ត្រក្នុងឈាម និងទឹកនោម ដើម្បីជួយតម្រងនោមសម្អាតជាតិសាលីស៊ីឡាត បានកាន់តែច្រើន។ ស្ទើរគ្រប់ករណីទាំងអស់ គេប្រើសូដ្យូមប៊ីកាបូណាត (sodium bicarbonate) ចាក់បញ្ចូលតាមសរសៃវ៉ែន ដើម្បីធ្វើឲ្យឈាម និងទឹកនោមកាន់តែអាល់កាឡាំងថែមទៀត។ ជាតិសាលីស៊ីឡាតកាន់តែច្រើន នឹងចេញពីរាងកាយតាមទឹកនោម។ ពេលខ្លះ គេក៏ប្រើប៉ូតាស្យូម ដើម្បីបង្ការការថយចុះជាតិប៉ូតាស្យូមក្នុងឈាមដែរ។
អ្នកពុលថ្នាំអាចត្រូវការ៖
– ម៉ាស៊ីនជំនួយដង្ហើម
– ដាក់សុងនោម ដើម្បីតាមដានទឹកនោម
– ប្រើថ្នាំគ្រប់គ្រងការឡេះឡះ ប្រកាច់ និងផលវិបាកផ្សេងៗទៀត៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?