សុខភាព
មានជំងឺកង្វះគ្រាប់ឈាមក្រហម អាចបង្កឲ្យអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
នៅប្រទេសកម្ពុជាប្រេវ៉ាឡង់នៃអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ប្រហាក់ប្រហែលទៅនឹង១,២% ចំពោះមនុស្សពេញវ័យ។ មូលហេតុចម្បងពីរធំៗដែលបណ្ដាលឲ្យកើតមានជំងឺខ្សោយតម្រងរ៉ាំរ៉ៃ៖
– ទី១ គឺជាផលលំបាកនៃជំងឺទឹកនោមផ្អែម
– ទី២ ជាផលលំបាកនៃជំងឺលើសឈាម ដែលកើតឡើងរ៉ាំរ៉ៃ ហើយមិនទទួលបាននូវការព្យាបាលមួយត្រឹមត្រូវ។
ជំងឺខ្សោយតម្រងរ៉ាំរ៉ៃនេះ បានផ្ដល់ផលលំបាកធ្ងន់ធ្ងរជាច្រើនដល់សរីរាង្គមនុស្ស ដែលមូលហេតុចម្បង គឺដោយសារតែការកើនឡើងជាតិពុលច្រើនក្នុងឈាម(uremic toxins ) ក្នុងនោះ កង្វះគ្រាប់ឈាមក្រហមក៏ជាផលលំបាកមួយដែលតែងតែកើតឡើងជាញឹកញាប់ផងដែរ។
ក) មូលហេតុជាច្រើនចូលរួម៖
– កង្វះអរម៉ូន EPO (erythropoietin) ដែលជាធម្មតា ត្រូវបានបញ្ចេញដោយតម្រងនោម
– ការថយចុះអាយុរបស់គ្រាប់ឈាមក្រហម ៧០-៨០ថ្ងៃ (ធម្មតា១២០ថ្ងៃ)
– ការបាត់បង់ជាតិដែក វីតាមីន B9 និងB12
– ការកើនឡើង hepcidine

ខ) រោគសញ្ញា៖
– ស្លេកស្លាំងខុសពីធម្មតា
– ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ
– ឧស្សាហ៍វិលមុខ ធេងធោង ឈឺក្បាល
– ហ៊ឹងត្រចៀក
– ស្រវាំងភ្នែក
– ញ័រដើមទ្រូង បេះដូងលោតញាប់ ចុកទ្រូង
– ដង្ហក់ ឆាប់ហត់ ខុសធម្មតា
គ) ជារួម៖
កង្វះគ្រាប់ឈាមក្រហម នេះកើនឡើងស្របទៅនឹងសភាពធ្ងន់ធ្ងរនៃការខ្សោយតម្រងនោម។ កង្វះគ្រាប់ឈាមក្រហម ផ្តល់ផលប៉ះពាល់ជាច្រើនចំពោះអ្នកជំងឺដូចជា ស្លេកស្លាំង ឆាប់ហត់ ប៉ះពាល់ដល់ជីវភាព ប្រចាំថ្ងៃរបស់ពួកគាត់ ហើយជាពិសេសធ្វើឲ្យកើនឡើងខ្ពស់នូវ អត្រាមរណភាព និងពិការភាព។

ដោយសារការធ្វើរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺនេះ មានភាពស្មុគស្មាញ ដូចនេះដើម្បីទទួលបាននូវការព្យាបាលមួយដ៏មានប្រសិទ្ធភាព ទំនុកចិត្ត និងច្បាស់លាស់ លោកអ្នកគួរតែមកពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យជំនាញឯកទេសតម្រងនោមនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីកំណត់ពីមូលហេតុបង្កជំងឺពិតប្រាកដ។


“មានតែការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងកំណត់វិធីសាស្ត្រព្យាបាលច្បាស់លាស់ទៅតាមមគ្គុទ្ទេសក៍ព្យាបាលជាសកលនិងយោបល់ពីអ្នកជំនាញទេ ទើបអ្នកជំងឺទទួលបានមកវិញនូវសភាពធូរស្បើយ និងទទួលបាននៅគុណភាពជីវិតមួយដ៏ល្អប្រសើរ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ លម្អិតខ្ទេចខ្ទីរឿងពុលថ្នាំអាស្ពីរីន និងវិធីព្យាបាលទាន់ពេល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ