សុខភាព
រោគសញ្ញា និងភាពខុសគ្នា រវាងជំងឺមហារីកក្រពះ និងរលាកក្រពះ ឬខ្សោយក្រពះ
ជំងឺមហារីកក្រពះ ជាជំងឺដុះដុំសាច់កាចក្នុងក្រពះ ហើយវិវត្តពីតូចដល់ធំដោយសន្សឹមៗ ហើយបែងចែកជាពីរដំណាកកាលធំៗគឺ៖

– ដំណាក់កាលមិនទាន់សាយភាយ
– និងដំណាក់កាលសាយភាយទៅសរីរៈផ្សេងៗ។
ក) កត្តាប្រឈម៖
កត្តាដែលប្រឈមឲ្យមានជំងឺមហារីកក្រពះមានដូចជាៈ
– ជំងឺរលាកក្រពះរុំារៃដោយមេរោគឈ្មោះ H. pylori
– អ្នកពិសាបារី
– អ្នកលើសទម្ងន់
– អ្នកមានទម្លាប់ទទួលទានប្រៃ
– អ្នកដែលធ្លាប់ទទួលការវះកាត់ក្រពះដោយសារដំបៅក្រពះ
– អ្នកមានញាតិសន្តានមានប្រវត្តិកើតជំងឺមហារីកជាដើម។
ខ) រោគសញ្ញា៖
ជំងឺមហារីកក្រពះដំណាក់កាលដំបូងជាទូទៅមិនមានរោគសញ្ញាទេ។ អ្នកជំងឺមួយចំនួនតូចអាចមានរោគសញ្ញាដែលអាច្រឡំនិងជំងឺរលាកក្រពះ ឬខ្សោយក្រពះ ដូចជា៖
– តឹងណែនចុងដង្ហើម
– ពិបាករំលាយអាហារ
– ភើចង្អោរ
– ធុំអាហារ

រោគសញ្ញាអាចលេចចេញច្បាស់លាស់នៅពេលដែលជំងឺវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរដូចជា
– អស់កម្លាំងខ្លាំង
– ស្រកទម្ងន់ ច្រើនខុសធម្មតា
– មានដុំសាច់ក្នុងពោះដែលអាចស្ទាបប៉ះដោយដៃ
– ពេលខ្លះរហូតដល់ក្អួតឈាម និងបត់ជើងធំមកខ្មៅ

គ) ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល៖
ដើម្បីធ្វើរោគវិនិច្ឆ័យជាក់លាក់ យើងត្រូវអនុវត្តតាមវិធីសាស្ត្រដូចជា ពិនិត្យឈាម ថតឆ្លុះក្រពះ វិភាគសាច់រកកោសិកាមហារីក ថតស្កេនដើម្បីវាយតម្លៃទីតាំង និងការសាយភាយ។ បន្ទាប់មកទើបចូលដល់ការព្យាបាលដោយផ្អែកតាមដំណាក់កាលរបស់ជំងឺ។
– នៅដំណាក់កាលមិនទាន់សាយភាយ វិធីសាស្ត្រដែលមានប្រសិទ្ធិភាពជាងគេ គឺការព្យាបាលដោយវះកាត់យកដុំមហារីកចេញ ដើម្បីបញ្ឈប់ការវិវត្តន៍របស់ដុំមហារីក។

– ដំណាក់កាលសាយភាយ៖ ជាដំណាក់កាលដែលមិនអាចធ្វើការវះកាត់បាន។ ដំណាក់កាលនេះការព្យាបាលបានត្រឹមជាការពន្យារ គឺព្យាបាលដោយថ្នាំគីមី និងថ្នាំមួយចំនួនទៀត ដើម្បីទប់ទល់ការវិវត្តន៍របស់ជំងឺ រក្សាស្ថានភាពរឹងមាំរបស់អ្នកជំងឺ ព្រមទាំងជួយមិនឲ្យមានការឈឺចាប់។
ឃ) វិធានការណ៍ការពារ៖
ទោះបីមិនមានវិធានការណ៍ដែលអាចការពារជំងឺមហារីកក្រពះបាន100% ក៏មានវិធីមួយចំនួនអាចឲ្យយើងកាត់បន្ថយកត្តា ប្រឈមបានមួយចំនួនដូចជា: បង្តើតទម្លាប់ល្អក្នុងការបរិភោគ និងការរស់នៅ ដោយកុំទទួលទានប្រៃ កុំពិសាបារី ធ្វើយ៉ាងណាកុំឲ្យលើសទម្ងន់។

«ដូច្នេះដើម្បីសុខភាព និងប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាល ប្រសិនបើលោកអ្នកតែងមានអាការ:ដូចបានរៀបរាប់ខាងលើ ឬសញ្ញានៃជំងឺរលាកក្រពះ ឬក៏មានប្រវត្តិញាតិសន្តានមានជំងឺមហារីកក្រពះ សូមមេត្តាប្រញាប់ជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការស្វែងរករោគវិនិច្ឆ័យ និងឈានដល់ការសម្រេចវិធីសាស្ត្រព្យាបាលនៃជំងឺមហារីកក្រពះនាដំណាក់កាលដំបូង ដើម្បីប្រសិទ្ធភាពជាសះស្បើយខ្ពស់»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មកដឹងពីអាការៈអ្នកជំងឺតម្រងនោមក្រោយលាងឈាម មានជួបផលលំបាកអ្វីខ្លះ?

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម