សុខភាព
ជ្រើសរើសម្សៅទឹកដោះគោម៉េចទើបល្អ កូនម៉ឹមទៅមិនមានបញ្ហាសុខភាពផ្សេងៗ?
បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ផលិតផលចំណីអាហារកាន់តែសម្បូរបែប ក្នុងនោះផលិតផលម្សៅទឹកដោះសម្រាប់ក្មេងមានច្រើនម៉ាក ច្រើនជម្រើស។ បើម្សៅទឹកដោះគោមានច្រើនប្រភេទបែបហ្នឹង តើគួរជ្រើសរើសមួយណា ទើបសមស្របសម្រាប់កូនយើង ម៉ឹមទៅមិនសូវមានបញ្ហាប្រឈមនោះ?
ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានពន្យល់ថា ទឹកដោះជាជម្រើសទី២ប៉ុណ្ណោះ ហោចណាស់ម្តាយត្រូវបំបៅដោះកូនឲ្យបានយ៉ាងតិចក៏ ៦ ខែ ដែរ ដោយហេតុថា ម្សៅទឹកដោះគោមិនអ្វីពិសេសដូចទឹកដោះម្តាយនោះទេ គ្រាន់តែសម្បូរពពួកវីតាមីន ជាតិរ៉ែ និងកាឡូរីដែលក្មេងត្រូវការប៉ុណ្ណោះ។
និយាយពីរបៀបជ្រើសរើសម៉ាកម្សៅទឹកដោះវិញ លោកវេជ្ជបណ្ឌិតថា យើងត្រូវស្វែងពីសុខភាពកូនយើង និងក្រុមហ៊ុនផលិត តើមានការទទួលស្គាល់ទូលំទូលាយអត់ ជាជាងការទិញតាមៗគ្នា ឬជឿងប់ងល់លើការផ្សព្វផ្សាយពាណិជ្ជកម្ម។ បើសិនជាក្រពះពោះវៀនកូនដំណើរការមិនសូវល្អ ឧស្សាហ៍ទល់លាមកញឹកញាប់ លោកវេជ្ជបណ្ឌិតណែនាំឲ្យជ្រើសរើសប្រភេទម្សៅទឹកដោះដែលផលិតឡើងសម្រាប់ក្មេងក្តៀន ដែលសម្បូរជាតិសរសៃ (Fiber) នោះទើបកូនចៀសផុតពីបញ្ហាទល់លាមក។
“រូបមន្តផ្សំម្សៅទឹកដោះគោក្មេងមិនសូវខុសគ្នាប៉ុន្មាន ស្រដៀងគ្នា គ្រាន់តែទឹកដោះខ្លះគេថែមរូបមន្តផ្សំសម្រាប់ក្មេងរាក ក្មេងក្តៀន ទឹកដោះសម្រាប់ក្មេងអាលែកហ្ស៊ីជាដើម អ៊ីចឹងបើកូនយើងមានបញ្ហាណាមួយ ត្រូវទៅសួរពេទ្យ ឬពិនិត្យលើកំប៉ុងទៅ តើសារធាតុអស់នោះគ្រប់គ្រាន់ ឬក៏មានអ្វីដែលកូនយើងត្រូវការអត់”។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀបរាប់។
បន្ថែមពីនោះលោកវេជ្ជបណ្ឌិតបានណែនាំឲ្យម៉ាក់ប៉ាពិនិត្យរូបមន្តផ្សំលើសំបកកំប៉ុងដែរ តើទឹកដោះគោប្រភេទនោះមានជាតិដែកគ្រប់គ្រាន់សម្រាប់កូនយើងអត់ ដើម្បីបង្ការកូនម៉ឹមទៅស្លេកស្លាំង លូតលាស់មិនបានល្អ។
បើតាមការប្រកាសរបស់ក្រសួងពាណិជ្ជ កម្រិតជាតិដែកកំណត់ដោយស្តង់ដារកូដិចអន្តរជាតិ តម្រូវឲ្យមានយ៉ាងតិច ២,២៨ មិល្លីក្រាម/១០០ក្រាម សម្រាប់ផលិតផលម្សៅទឹកដោះលេខ ១ (ទារកពេលកើត ដល់អាយុ ៦ខែ) និងយ៉ាងតិច ៤,៧២ មិល្លីក្រាម/១០០ក្រាម សម្រាប់ផលិតផលម្សៅទឹកដោះលេខ ២ (ទារកអាយុ ៦-១២ ខែ)៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?