Connect with us

សុខភាព

ប្រុងប្រយ័ត្ន​ការ​ឈ្លក់​ទឹកដោះ​របស់​ទា​រក​!!!

បានផុស

នៅ

​ការ​បំបៅ​ដោះ​ គឺជា​មធ្យោបាយ​ផ្តល់​អាហារ​តែមួយគត់​ចំពោះ​ទារក​។ ទារក​ទើបនឹង​កើត​អាច​ប្រឈម​នឹង​ការ​ឈ្លក់​ប្រសិនបើ​ការ​បំបៅ​មិនបាន​ត្រឹមត្រូវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) អ្វី​ទៅជា​ការ​ឈ្លក់​ទឹកដោះ​?

​ជាការ​លេប​ចូល​ទឹកដោះ​ដោយ​ចៃដន្យ​ទៅក្នុង​សួត​។ ការ​ឈ្លក់​នេះ​ទៀតសោត​អាច​បង្កឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ទារក​យ៉ាងខ្លាំង​។​

២) កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​ទារក​ឈ្លក់​?

– ទារក​ដែលមាន​បញ្ហា​បេះដូង​

​ទារក​ដែល​ប្រឈម​នឹង​ការ​ឈ្លក់​អាចជា​៖

– ទារក​ដែល​កើត​មិន​គ្រប់​ខែ ឬ​ទម្ងន់​មិន​គ្រប់​

– ទារក​ដែលមាន​ភាពមិនប្រក្រតី​ពី​កំណើត​ដូចជា​ឆែបមាត់​ឬ​ក្រអូមមាត់​

– ទារក​ដែល​ក្អែ​ញឹកញាប់​

– ក្រៅពីនេះ​ក៏មាន​ការរៀបចំ​ស្ថានភាព​ទារក​ឲ្យ​បៅ ឬ​ការ​បំបៅ​មិនបាន​ត្រឹមត្រូវ​

៣) តើ​មាន​ផលវិបាក​អ្វីខ្លះ ប្រសិនបើ​ទារក​ឈ្លក់​ទឹកដោះ​?

– អាច​បង្កឲ្យ​មាន​រលា​ក​ផ្លូវដង្ហើម ឬ​រ​លាក​សាច់​សួត​ពី​ស្រាល

ដល់​ធ្ងន់ធ្ងរ រហូតដល់​បាត់បង់​ជីវិត​ក៏មាន​

– ទារក​អាចមាន​បញ្ហា​កង្វះ​ជាតិ​ទឹក ឬ​អាហារូបត្ថម្ភ​

– ទារក​អាច​នឹង​មិនសូវ​ឡើង​ទម្ងន់​

៤) តើ​មាន​សញ្ញា​អ្វីខ្លះ ដែល​បញ្ជាក់ថា​ ទារក​មាន​ឈ្លក់​ទឹកដោះ​?

​ជាទូទៅ​រោគសញ្ញា​ស្តែងចេញ ទៅតាម​ភាព​ញឹកញាប់​នៃ​ការ​ឈ្លក់ និង​បរិមាណ​ឬ​ប្រភេទ​ទឹកដោះ​ដែល​បាន​ឈ្លក់​។​

​រោគសញ្ញា​អាចមាន​៖

– លែង​ចង់​បៅ ឬងាក​ចេញ​

– ប្តូរ​ពណ៌​សម្បុរ​ពី​ក្រហម ទៅជា​ស្វាយ ឬ​ខ្មៅ​

– ពិបាក​ដកដង្ហើម ដង្ហក់ ឬ​ឈប់​ដកដង្ហើម​

– ក្អក ពេល​កំពុង​បៅ ឬ​ក្រោយ​បៅ​

– ក្រៅពីនេះ​អាចមាន​ជា​រលាក​សួត​រ៉ាំរ៉ៃ ឬ​ញឹកញាប់​

៥) តើ​ធ្វើ​ដូចម្តេច​កុំឲ្យ​ទារក​ឈ្លក់​ទឹកដោះ​?

​ការ​ឈ្លក់​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ គឺ​ភាគច្រើន​ដោយ​ការ​បំបៅ​ទឹកដោះគោ​។​

– ប្រសិនបើ​បំបៅ​ទារក​ដោយ​ទឹកដោះគោ​ម្សៅ ត្រូវ​ជ្រើសរើស​

ក្បាល​ដប​ដែល​សាក​សម​ទៅតាម​អាយុ​របស់​ទារក​។​

– ត្រូវ​បំបៅ​ទារក​ដោយ​ដាក់​មាត់​ទារក​ឲ្យ​ស៊ប់​នឹង​ក្បាលដោះឬ​ក្បាល​ដប​។​

– រៀបចំ​ស្ថានភាព​ទារក​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​លើក​ទារកបញ្ឆិត​ឲ្យបាន​ប្រហែល ៣០​ដឺក្រេ​ពី​ផ្ទៃរាប រាល់ពេល​បំបៅ​។​

– ក្រោយពេល​បំបៅ​លើក​ទារក​ផ្អោប​លើ​ខ្លួន និង​ស្មា ដោយ​អង្អែល​ខ្នង​តិចៗ​ឲ្យ​បាន​យ៉ាងតិច​៣០​ទៅ​៦០​នាទី មុននឹង​ដាក់ឲ្យទារក​គេង​លើ​ផ្ទៃ​រាបស្មើ​វិញ​។​

– ប្រសិនបើ​ទារក​ក្អែ​ញឹកញាប់ សូម​ព្យាយាម​បំបៅ​ទារក​តិចៗ​តែ​ញយ​ដង​។​

​សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ប្រសិនបើ​កូន​លោកអ្នក​នៅតែមាន​អាកា​រៈ​ឈ្លក់​ញឹកញាប់​។

​សូម​ចងចាំ​ថា​“​ទឹកដោះ​ម្តាយ​គឺជា​ជម្រើស​អាហារ​ដ៏​មាន​សុវត្ថិភាព​តែមួយគត់​ចំពោះ​ទារក​ដែល​ទើបនឹង​កើត​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ស្ដ្រី​កើតជំងឺ​ទឹកនោមផ្អែម ហើយមានកូន តើមាន​ផលប៉ះពាល់អ្វី​ខ្លះ​ដល់ខ្លូនឯង និងទារក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៤ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

ជីវិតកម្សាន្ដ៤ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៥ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម