សុខភាព
សម្រាប់អ្នកចូលចិត្តហឹរ កុំថាអត់ដឹង ខ្ញី ជួយអីខ្លះ
មើមខ្ញី មានរសជាតិហិរ និងក្តៅ ហើយអាចរកទិញបាននៅតាមផ្សារនានា យកទៅស្លបានជាម្ហូបច្រើនមុខ ឆុងជាមួយទឹកក្ដៅ ផឹកជាទឹកតែ និងធ្វើជាឱសថ បានផងដែរ។ នេះជាអត្ថប្រយោជន៍ ៧យ៉ាង ពីមើមខ្ញី ចំពោះសុខភាព៖
១. អាចបំបាត់អាការៈក្អួតចង្អោរ

តាមការសិក្សា ខ្ញី អាចជួបបំបាត់អាការៈក្អូតចង្អោរ ដោយសារការធ្វើដំណើរ (ពុលឡាន) ពេលពពោះ និងការព្យាបាលមហារីកដោយប្រើថ្នាំគីមី។ ចំណែកការសិក្សារបស់ថៃ រកឃើញថា ខ្ញីមានប្រសិទ្ធភាពដូចថ្នាំ Dimenhydrinate ដែរ ក្នុងការបង្ការ និងព្យាបាលអាការៈក្អូតចង្កោររបស់ស្រ្ដីពពោះ។
២. បន្ថយការហើមពោះ ខ្យល់ក្នុងពោះវៀន និងជំងឺទល់លាមក
ខ្ញី អាចជួយសម្រាលបញ្ហាក្រពះ-ពោះវៀន ដោយអង់ស៊ីមរំលាយអាហារ Zingibain ជួយរាងកាយបំបែកប្រូតេអ៊ីន។ សមាសធាតុនេះ ជួយឲ្យអាហារឆ្លងកាត់ប្រព័ន្ធរាងកាយរបស់យើងយ៉ាងងាយស្រួល កាត់បន្ថយការហើមពោះ ខ្យល់ក្នុងពោះវៀន និងជំងឺទល់លាមក។
៣. ជួយប្រឆាំងការឆ្លងរោគ

នៅពេលយើងមានអារម្មណ៍ថា នឹងកើតជំងឺផ្ដាសាយ ទឹកខ្ញីស្រស់ គឺជាជម្រើសល្អមួយ ដោយសារសមាសធាតុសកម្ម អាចជួយឲ្យរាងកាយយើងប្រឆាំងនឹងការឆ្លងមេរោគបាន។ ក្នុងការសិក្សា ក៏រកឃើញដែរ ទឹកខ្ញីស្រស់ មានប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងវីរុសតាមផ្លូវដង្ហើម ហើយខ្ញីស្ងួត ពុំមានប្រសិទ្ធភាពដូចខ្ញីស្រស់នោះទេ។
៤. ជួយបំបាត់ការឈឺចាប់ពេលមករដូវ
ការសិក្សា លើប្រជាជនអ៊ីរ៉ង់ រកឃើញថា ខ្ញីមានប្រសិទ្ធភាព ដូចថ្នាំ Ibuprofen សម្រាប់ការសម្រួលការឈឺចាប់ពេលមករដូវ។ ការសិក្សានេះ អ្នកចូលរួមបានផឹកថ្នាំគ្រាប់ផលិតពីម្សៅខ្ញី ២៥០មីលីក្រាម ៤ដង/ថ្ងៃ សម្រាប់រយៈពេល ៣ថ្ងៃ។
៥. ជួយប្រឆាំងការរលាក

Gingeroal ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ក្នុងមើមខ្ញី ជួយប្រឆាំងនឹងការរលាក។ ការសិក្សា បញ្ជាក់ថា ថ្នាំគ្រាប់ចម្រាញ់ពីខ្ញី និងក្រមួនចម្រាញ់ពីខ្ញី អាចជួយបំបាត់ការឈឺចាប់ ដោយការជាប់សន្លាក់។
៦. ជួយប្រឆាំងការកើតមហារីកពោះវៀន
ការសិក្សា ដោយ Cancer Prevention Research ចេញផ្សាយនៅឆ្នាំ២០១១ បញ្ជាក់ថា ថ្នាំគ្រាប់ផលិតពីខ្ញី អាចជួយបង្ការការកើតជំងឺមហារីកពោះរៀន។ ក្នុងការសិក្សា អ្នកចូលរួមផឹកថ្នាំគ្រាប់ ២៥០មីលីក្រាម ចំនួន ៨គ្រាប់/ថ្ងៃ។
៧. ជួយបញ្ចុះទម្ងន់

មិនថាជាឱសថ ឬបន្លែ ខ្ញីមានអត្ថប្រយោជន៍ ជួយកុំឲ្យឡើងទម្ងន់ ដោយសាររសជាតិរបស់ខ្ញី ជួយឲ្យយើងមានអារម្មណ៍ឆាប់ឆ្អែត ជាមួយអាហារមានកាល់ឡូរីទាប។ ការសិក្សា រកឃើញថា ប្រុសៗ ផឹកតែខ្ញី (ធ្វើពីទឹកក្តៅ និងម្សៅខ្ញី) ក្រោយញ៉ាំអាហារ មានអារម្មណ៍ឆ្អែតរយៈពេលយូរ។ នេះដោយសារខ្ញីជួយផលិតកម្តៅក្នុងសារពាង្គកាយ និងកាត់បន្ថយអារម្មណ៍ឃ្លាន ដែលជួយក្នុងការរក្សាទម្ងន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គុណប្រយោជន៍ដ៏អស្ចារ្យនៃតែ «ស្លឹកម្រុំ» សម្រាប់សុខភាព
ចុចអាន៖ ប្រេងអូលីវទាំងនេះមិនត្រឹមសម្រាប់ចម្អិនអាហារ តែក៏សំបូរវីតាមីនចម្រុះផ្ដល់ដល់រាងកាយ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា