Connect with us

សុខភាព

យល់ដឹង​ពី​ជំងឺ​រលាក​តម្រងនោម​ស្រួច​ស្រាវ​!

បានផុស

នៅ

​ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាវ (Pyélonéphrite aiguë) ភាគច្រើន​កើត​លើ​ស្ត្រី​ជាង​បុរស (​ក្នុងចំណោម​អ្នកជំងឺ​៥​នាក់ មាន​៤​នាក់​ជា​ស្ត្រី​)​។ ក្នុង​មួយ​ជីវិត​នៃ​ការរស់នៅ ៣០%​នៃ​ស្ត្រី​អាច​ប្រឈមមុខ​នឹង​ជំងឺ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) រោគសញ្ញា​៖

– នោម​ទាស់ (Dysurie)

– នោម​ញឹក (Pollakiurie)

– នោម​ក្រហាយ (Brûlures mictionnelles)

– ក្តៅខ្លួន​ខ្លាំង (​ជាទូទៅ​កម្តៅ​លើសពី​៣៨​អង្សា​)

– រងា​ញាក់ (Frissons)

– ជា​ញឹកញាប់​មាន​រណ្ដំ​ថ្គាម (Claquement des dents)

– ឈឺ​ចង្កេះ (​ភាគច្រើន​ឈឺ​តែ​ម្ខាង​)

២) ការ​ធ្វើ​រោគវិនិច្ឆ័យ​៖

​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​នេះ​ឲ្យ​បាន​ច្បាស់លាស់ ក្រុម​គ្រូពេទ្យ​ជំនាញ ត្រូវ​ធ្វើ​ការពិនិត្យ​អម​វេជ្ជសាស្ត្រ​ចាំបាច់​ដូច​ខាង​ក្រោម​៖

– ការ​យក​ទឹកនោម ទៅ​បណ្តុះ​មេរោគ (ECBU)

– ការ​យក​ឈាម​ទៅ​បណ្តុះ​មេរោគ (Hémoculture)

– ការពិនិត្យ​កម្រិត​នៃ​ការ​រលាក (Marqueurs inflammatoires): NFS, CRP, Procalcitonin

– ថត​ពោះ (ASP) ដើម្បី​រក​គ្រួស​តម្រង​នោម​

– ធ្វើ​អេកូ​ពោះ (Echographie abdominale) ដើម្បី​បញ្ជាក់​ថា​មាន​គ្រួស ឬ​មានការ​រីក​តាម​បង្ហូរ​នោម​

– ធ្វើ​ស្គែ​ន​តម្រងនោម​បើ​ចាំបាច់​

៣) កា​រព្យាបាល​៖

​បើ​អ្នកជំងឺ​មាន​បញ្ហា​ជំងឺ​រលាកតម្រង​នោម​ស្រួចស្រាវ គាត់​ចាំបាច់​ត្រូវតែ​សម្រាក ​នៅ​ក្នុង​មន្ទីរពេទ្យ​ ដើម្បី​ងាយស្រួល​ដល់​ការ​ព្យាបាល និង​តាមដាន​ស្ថានភាព​ជំងឺ​។​

​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ ភាគច្រើន​ត្រូវ​ពឹង​ផ្អែកលើ​លទ្ធផល​បណ្តុះ​មេរោគ​ខាងលើ ហើយ​រយៈពេល​នៃ​ការ​ព្យាបាល អាច​ប្រែប្រួល​ពី ២ ទៅ ៤​សប្តាហ៍ ឬ​អាច​លើស​ពី​នេះ​។​

៤) អ្នក​ប្រឈម​៖

– អ្នក​ដែល​មាន​គ្រួស​តម្រងនោម​

– អ្នកជំងឺ​ទឹកនោមផ្អែម​

– ស្ត្រី​មាន​ផ្ទៃពោះ​

– ចាស់ជរា (​អាយុ​លើស​ពី ៧០​ឆ្នាំ​)

– អ្នក​ប្តូរ​តម្រងនោម​(Transplantation rénale)

​បើ​លោកអ្នក ជាពិសេស​បងប្អូន​ស្ត្រីៗ មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​បងប្អូន​អញ្ជើញ​មក​ពិគ្រោះ​ប្រឹក្សា​ជាបន្ទាន់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​បាន​ការ​ពន្យល់​លំអិត​អំពី​ស្ថានភាព​នៃ​ជំងឺ និង​វិធីសាស្ត្រ​នៃ​ការ​ព្យាបាល​ទាន់ពេលវេលា ដើម្បី​អាច​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​ភ្លាមៗ​ជាយថាហេតុ​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ហេតុអ្វី​បានជា​កើត​ជំងឺ​ស្រុត​ស្បូន​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម