សុខភាព
វេជ្ជបណ្ឌិតព្រមានថា មនុស្សវ័យចំណាស់អាយុ ៦០ ឆ្នាំឡើង កុំទម្លាប់ធ្វើបែបនេះប្រយ័ត្នគ្រោះថ្នាក់ធំ
ពេលវ័យកាន់តែចាស់ កម្លាំងកាយក៏ចាប់ផ្ដើមទ្រុឌទ្រោមជាបណ្ដើរៗ ដូច្នេះមនុស្សវ័យចំណាស់កុំទម្លាប់ធ្វើរឿងណាដែលអាចប៉ះពាល់ដល់សុខភាពឲ្យសោះ។
នេះជារឿងមិនគួរធ្វើសោះសម្រាប់មនុស្សវ័យចំណាស់៖
១ មិនអើពើនឹងជាតិទឹក

នៅពេលអ្នកកាន់តែចាស់អារម្មណ៍នៃការស្រេកទឹកថយចុះ។ មនុស្សវ័យចំណាស់មានទំនោរខ្វះជាតិទឹកច្រើនជាងមនុស្សវ័យក្មេង ពីព្រោះចាស់ៗមិនសូវមានអារម្មណ៍ថាស្រេកទឹក។ កត្តានេះបណ្ដាលឲ្យមានបញ្ហាជាមួយនឹងការឆ្លងមេរោគលើផ្លូវបង្ហូរទឹកមូត្រ សំពាធឈាមនិងសកម្មភាពថយចុះ អស់កម្លាំងខ្លាំងជាដើម។
២ មិនផ្លាស់ប្តូរការហាត់ប្រាណ

មនុស្សគ្រប់គ្នាមានទម្លាប់ធ្វើលំហាត់ប្រាណដែលពួកគេបានធ្វើជារៀងរាល់ថ្ងៃ។ ប៉ុន្តែនៅពេលរាងកាយកាន់តែចាស់ សកម្មភាពទាំងនោះអាចបណ្ដាលឲ្យរងរបួសច្រើនជាងការមិនធ្វើ។ ចាស់ៗគួរតែចាប់ផ្ដើមផ្ដោតអារម្មណ៍លើការបណ្ដុះបណ្ដាល ឬផ្លាស់ប្ដូរលំហាត់ប្រាណណាងាយៗសម្រាប់រាងកាយវិញ។
៣ ប្រើថ្នាំច្រើនឆ្នាំ

គោលបំណងនៃការប្រើថ្នាំគឺដើម្បីបន្ថែមសុខភាពនាំរាងកាយឲ្យទៅជាប្រព័ន្ធ hemostasis ត្រឹមត្រូវ។ លោកវេជ្ជបណ្ឌិត Patel មានប្រសាសន៍ថា របបអាហារ ការធ្វើលំហាត់ប្រាណនិងការផ្លាស់ប្ដូររបៀបរស់នៅគឺជាវេជ្ជបញ្ជាចម្បងសម្រាប់បញ្ហាសុខភាពភាគច្រើន។ ដូច្នេះមនុស្សចាស់ព្យាយាមផ្ដាច់ថ្នាំឬបន្ថយកម្រិតដែលកំពុងប្រើសព្វថ្ងៃនេះ។
៤ មិនទៅពិនិត្យភ្នែកឲ្យបានទៀងទាត់

វេជ្ជបណ្ឌិត Ryan Young មានប្រសាសន៍ថា ការចុះខ្សោយនៃភ្នែកដែលទាក់ទងនឹងអាយុគឺជាកត្តានាំឲ្យមានភាពខ្វាក់ចំពោះមនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំនៅសហរដ្ឋអាមេរិក។ ក្រោយមកទៀតនៅក្នុងដំណើរការជំងឺវាអាចបណ្ដាលភ្នែកព្រិលឬខូចទ្រង់ទ្រាយ ហើយនៅទីបំផុតអាចឈានទៅការបាត់បង់។ វាចាំបាច់ត្រូវធ្វើការពិនិត្យភ្នែកឲ្យបានទៀងទាត់ ដើម្បីការពារចក្ខុឲ្យសកម្ម ។
៥ គេងមិនគ្រប់គ្រាន់

គេងមិនគ្រប់នឹងទៅជាអស់កម្លាំង ហើយរាងកាយមិនអាចទ្រទ្រង់គ្នាបានឡើយ។ ក្នុងវ័យ៦០ឬលើសពីនេះ យើងនៅតែត្រូវកំណត់ការគេង ៧ ទៅ៩ ម៉ោងក្នុងមួយ១យប់ៗ។
៦ បញ្ឈប់រាល់ការស្ដីបន្ទោសអាយុខ្លួនឯង

វេជ្ជបណ្ឌិត Culler មានប្រសាសន៍ថា “ ជៀសវាងការស្ដីបន្ទោសអាយុខ្លួនឯង។ វិធីដែលយើងមើលអាយុអាចមានឥទ្ធិពលផ្ទាល់លើសុខភាព ហានិភ័យវង្វេងស្មារតី និងបញ្ហាច្រើនទៀត ។ វាជាគុណប្រយោជន៍ក្នុងការទទួលយកនូវទស្សនៈវិជ្ជមានបន្ថែមទៀត នៃបទពិសោធន៍វ័យចំណាស់ សុខភាពរបស់យើងពឹងផ្អែកលើវាទាំងស្រុង៕
ប្រែសម្រួល៖ សាងស្រីល័ក្ខ
ចុចអាន៖ភេសជ្ជៈសុខភាពទាំង ៥ សក្ដិសមបំផុតសម្រាប់ទទួលទាននៅរដូវក្ដៅនេះ
ចុចអាន៖ប្រយ័ត្ន! អាការច្បាស់ៗបញ្ជាក់ថា រាងកាយយើងមានជំងឺមហារីកកូនកណ្ដុរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៨ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា