សុខភាព
មកដឹងពីប្រភេទកែសម្ផស្សដោយមិនវះកាត់ និងហានិភ័យរបស់វា
សម័យនេះការកែសម្ផស្សពេញនិយមទាំងស្រីទាំងប្រុស អ្នកខ្លះជ្រើសរើសយកការកែសម្ផស្សដោយមិនវះកាត់ និងខ្លះទៀតវះកាត់។ បើនិយាយពីការកែសម្ផស្សដោយមិនវះកាត់ដែលកំពុងពេញនិយមនៅស្រុកខ្មែរយើងបច្ចុប្បន្ន មានតែ ២ ទៅ ៣មុខប៉ុណ្ណោះ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ហេង យូសេង បម្រើការងារនៅផ្នែកជំងឺសើស្បែក នៃមន្ទីរពេទ្យព្រះកុសមៈ។
តើការកែសម្ផស្សដោយមិនវះកាត់មានអ្វីខ្លះ? ហើយប្រភេទនីមួយៗមានហានិភ័យបែបណា?
១- Botox

Botox ជាថ្នាំម្យ៉ាងប្រើសម្រាប់ចាក់បំបាត់ស្នាមជ្រួញនៅលើថ្ងាស កន្ទុយភ្នែក ចិញ្ចើមជាដើម។ ប្រសិទ្ធភាពរបស់ Botox អាចពី ៦-៩ ខែ ទៅតាមកន្លែងដែលត្រូវចាក់។
២- Filler

Filler ប្រើដើម្បីចាក់បំពេញទៅលើផ្ទៃមុខ ថ្ពាល់ ច្រមុះ ចង្កា ឬកន្លែងណាដែលផត អត់ខ្ទង់។ អាចធ្វើឲ្យចង្កាវែងស្រួច ចម្រុះស្រួចមានខ្ទង់ លើកថ្ពាល់មិនឲ្យធ្លាក់។
៣- ការប្រើខ្សែអំបោះតាមបែបកូរ៉េ

ជាការចាក់បញ្ចូលខ្សែអំបោះប្រភេទខ្សែរលាយទៅក្នុងស្បែកមុខ ដើម្បីលើកច្រមុះឲ្យស្រួច បន្តឹងស្បែកកុំឲ្យយារធ្លាក់។ ការប្រើខ្សែអំបោះតាមបែបកូរ៉េនេះមានប្រសិទ្ធភាព១-២ ឆ្នាំ។
តាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហេង យូសេង ជាធម្មតាការកែសម្ផស្សតែងតែមានហានិភ័យ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ លោកថា Botox សុវត្ថិភាពជាង ការចាក់ Filler។ វិបាកដែលកើតឡើងអាចមកពីគ្រូពេទ្យមួយចំនួនអត់ដឹងពីកន្លែងណាដែលត្រូវចាក់ ឬកន្លែងណាដែលមិនត្រូវចាក់។ “ឧទាហរណ៍ដូចជាការចាក់នៅលើថ្ងាស នៅពេលចាក់កន្លែងខ្លះទាបពេក ឬកៀកនឹងចិញ្ចើមពេក អាចធ្វើឲ្យចិញ្ចើមធ្លាក់ នេះករណីចាក់ Botox ” ។
ចំពោះការ Filler វិញ លោកវេជ្ជបណ្ឌិតលើកឡើងថា ប្រសិនជាយើងចាក់ទៅប៉ះសរសៃឈាម អាចធ្វើឲ្យមានបញ្ហាស្ទះសរសៃឈាមកន្លែងណាមួយ ធ្វើឲ្យមានបញ្ហានៅកន្លែងហ្នឹងដែរ។
ចំពោះករណីចាក់ខុសបច្ចេកទេសខ្លះ គ្រូពេទ្យអាចកែកុនបាន តែករណីខ្លះមិនអាចកែកុនបានទេ ដោយរង់ចាំដល់រយៈពេលថ្នាំចាក់នោះអស់ប្រសិទ្ធភាព។
ដើម្បីកាត់បន្ថយហានិភ័យនៃការកែសម្ផស្ស លោកវេជ្ជបណ្ឌិត ហេង យូសេង ថា គ្រូពេទ្យកែសម្ផស្សទាំងអស់ត្រូវមានចំណេះដឹងផ្នែកវេជ្ជសាស្ត្រ។ ចំពោះអ្នកដែលចង់កែសម្ផស្សវិញ ត្រូវចាំថា ឲ្យតែកន្លែងកែសម្ផស្ស មិនមែនកន្លែងណាក៏ធ្វើបាននោះ យើងគួរតែរកកន្លែងណាដែលមានគ្រូពេទ្យជំនាញខាងកែសម្ផស្សច្បាស់លាស់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ នារីកម្ពុជាវ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះព្រោះការប្រើថ្នាំសម្រកទម្ងន់
ចុចអាន៖ ចង់ឲ្យស្បែកភ្លឺថ្លា អនុវត្តទម្លាប់ថែបំប៉នស្បែកទាំង៩នេះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ