Connect with us

សុខភាព

ប៉ុន្មាន​ចំណុច សម្គាល់​រោគសញ្ញា​ក្រពេញប្រូស្តាតរីកធំ និង​វិធី​ព្យាបាល

បានផុស

នៅ

ក្រពេញប្រូស្តាត (prostate) ជាក្រពេញមួយដែលមានតែលើសរីរាង្គមនុស្សប្រុស។ វាមានទំហំជាង ៣ សង់ទីម៉ែត និងទម្ងន់ធម្មតាពី ១៥ ទៅ ២៥ក្រាម។ ចំពោះមនុស្សប្រុសពេញវ័យ វាស្ថិតនៅខាងក្រោមប្លោកនោម និងជុំវិញផ្លូវបំពង់នោមខាងក្រៅរបស់បុរស។ ក្រពេញប្រូស្តាតរីកធំ កើតឡើងភាគច្រើនចាប់ពី អាយុ៥០ឆ្នាំឡើងទៅ។

ក) មូលហេតុ៖ ការសិក្សាបញ្ជាក់ថា ដោយសារភាពមិនស្មើគ្នារវាង អ័រម៉ូន Androgènes និង Estrogènes នៅក្នុង ៨ ក្រពេញប្រូស្តាត។
ខ) រោគសញ្ញាមាន២ក្រុមធំៗ៖
១) រោគសញ្ញាខ្លះ
– ពិបាកនោមពេលប្រឹងនោមដំបូង
– កម្លាំងទឹកនោមចេញខ្សោយ (ទឹកនោមធ្លាក់ជិតជើង)
– នោមដាច់ នោមដាច់
– នោមតក់ៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


២) រោគសញ្ញារំខាន
– នោមញឹកទាំងពេលថ្ងៃ និងពេលយប់ (រំខានដល់ដំណេក)
– មានទឹកនោមហៀរចេញសើមៗរហូត។
គ) ផលវិបាក៖
– នោមលែងចេញ
– នោមឈាម
– ខ្សោយតម្រងនោម។
– រលាក់ផ្លូវបង្ហូរនោម និងក្រពេញប្រូស្តាត


ឃ) ការធ្វើរោគវិនិច្ឆ័យ៖
– ការពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ តាមរយៈការស្ទាបពោះ រកការឈឺចាប់ពីការស្ទះទឹកនោមក្នុងប្លោកនោម
– ការពិនិត្យក្រពេញប្រូស្តាតដោយការលូកតាមផ្លូវបាត ដើម្បីស្ទាបទំហំ និងការវាយតំលៃសភាពរបស់ក្រពេញថាធម្មតា ឬក៏ធំខុសពីធម្មតា (toucher rectal)

– ការឆ្លុះអេកូពោះដើម្បីវាស់ទំហំប្រូស្តាត និងរកផលវិបាករបស់ជំងឺ (échographie)
– ពិនិត្យឈាម មើលកំរិត PSA (Prostate Specific Antigen) ដើម្បីជម្រុះចោលពីមហារីកក្រពេញប្រូស្តាត។
ង) ការព្យាបាល៖
– ការព្យាបាលដោយប្រើថ្នាំដែលណែនាំដោយវេជ្ជបញ្ជា
– ការព្យាបាលដោយការកោសក្រពេញប្រូស្តាត ដោយម៉ាស៊ីនអង់ដូស្កូប និងរួមផ្សំជាមួយក្រុមគ្រូពេទ្យ ដែលមានជំនាញឯកទេស
សូមបងប្អូនបុរសៗ ដែលមានអាយុចាប់ពី៥០ឆ្នាំឡើង ទៅ មកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យនៃជំងឺ នេះ និងចូលរួមពិភាក្សាអំពីវិធីសាស្រ្តនៃការបង្ការ និង ការព្យាបាលឱ្យទាន់ពេលវេលាប្រកបដោយប្រសិទ្ធិភាព ជៀសវាងបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍២១ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម