Connect with us

សុខភាព

ការវះកាត់​ដុំ​សរសៃឈាម ក្នុង​ខួរក្បាល ទំហំ​ធំ “​ខ្នាត​យក្ស​!”

បានផុស

នៅ

​នេះ​ជាការ​វះកាត់​ដុំ​ខួរក្បាល​ដោយ​ជោគជ័យ ចំពោះ​ករណី​ដុំ​សរសៃឈាម​ ដែលមាន​ទំហំ​ខ្នាត​យក្ស​ម្យ៉ាង (Hémangiome caverneux géant) ដោយ​ប្រើប្រាស់​បច្ចេកទេស និង​បំ​ណិ​ន​ប្រសព្វ​ជំនាញ គួបផ្សំ​នឹង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើបៗ​ចុងក្រោយ​ ដែលមាន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នាពេល​បច្ចុប្បន្ន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គឺជា​ករណី​អ្នកជំងឺ​ភេទ​ប្រុស​ម្នាក់ អាយុ​៣០​ឆ្នាំ មកពី​ខេត្តកំពង់ស្ពឺ ដោយ​លោក​មាន​អាកា​រៈ​ឈឺក្បាល​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ ប៉ុន្តែ​រយៈពេល​ជាង​មួយខែ ការឈឺចាប់​មាន​សភាព​ខ្លាំងក្លា (​ទោះជា​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ក៏​មិនមាន​ប្រសិទ្ធភាព​ឡើយ​) និង​ចាប់​មានការ​ខ្សោយ​មួយ​ចំហៀង​ខ្លួន​ផ្នែក​ខាងស្តាំ ថែមទាំង​មាន​ស្មារតី​ធ្លាក់ចុះ​។​

​ការពិនិត្យ​វេជ្ជសាស្ត្រ​បែប​លក្ខណៈ​ជំនាញ​និង​ស៊ីជម្រៅ គួបផ្សំ​លទ្ធផល​ស្កា​ន់​នែរ (Scanner) បានបង្ហាញ​ឲ្យ​ឃើញ នូវ​ដុំ​ម្យ៉ាង​ទំហំ​ដ៏​ធំ​នៅក្នុង​ខួរក្បាល (​ដូច​នៅក្នុង​រូបភាព​ខាងក្រោម​)​។​

​ការថត​ដោយ​ប្រើ​មធ្យោបាយ អ៊ឹម អរ អាយ (IRM) ដើម្បី​វិភាគ និង​ជ្រើសរើស​ម​ធ្យោ​យ​បាយ និង​វិធីសាស្ត្រ​ព្យាបាល​ឲ្យ​បាន​កាន់តែ​ច្បាស់លាស់​បន្ថែមទៀត បានបង្ហាញ​ឲ្យ​ឃើញថា​ ដុំ​ទំហំ​យក្ស​នេះ​មាន​ពីរ​ក្លែប និង​ស្ថិតនៅ​ចំ​កន្លែង ​ដែលមាន​សរសៃឈាម​ធំៗ និង​សំខាន់ៗ​របស់​ខួរក្បាល​ផ្នែក​ខាងឆ្វេង​។​

​ការវះកាត់​ដោយ​ក្រុមការងារ​ជំនាញ​ចម្រុះ ទាំង​ផ្នែក​វះកាត់​ប្រព័ន្ធ​ខួរក្បាល ទាំង​ផ្នែក​សង្គ្រោះ​កម្រិត​ធ្ងន់​និង​សណ្តំ បានធ្វើ​ឡើង​នៅ​ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ​២០១៧ ដោយ​ទទួលបាន​ភាព​ជោគជ័យ​ទាំងស្រុង ដោយ​ដុំ​ដ៏​ធំ​ត្រូវបាន​វះកាត់​យកចេញ​បាន​ទាំងអស់ ហើយដោយ​មិនមាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ខួរក្បាល និង​សរសៃឈាម​សំខាន់ៗ​នោះទេ​។ លទ្ធផល​វិភាគ​ចុងក្រោយ​បានបញ្ជាក់​ថា​ដុំ​នេះ​គឺ Hémangiome cavernomateux​។​

​បន្ទាប់ពី​ធ្វើការ​តាមដាន​មួយរយៈ​ពេល​ខ្លី​នៅ​ផ្នែក​ក្រោយ​សណ្តំ អ្នកជំងឺ​បានដឹងខ្លួន និង​មាន​សភាព​ប្រក្រតី​ឡើងវិញ បន្ទាប់មក​អ្នកជំងឺ​ត្រូវ​បាន​បញ្ជូនទៅ​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​សាស្ត្រ​វិញ (​ដោយ​មិនចាំបាច់​ឆ្លងកាត់​ការ​សម្រាក​នៅ​ផ្នែក​ប្រ​ពោ​ធន​កម្ម ឬ​ហៅថា ICU នោះទេ​)​។ អ្នកជំងឺ​មាន​ស្មារតី​ធម្មតា​ឡើងវិញ ដោយ​បាត់​អា​ការៈឈឺ​ក្បាល និង​អាកា​រៈ​ខ្សោយ​មួយ​ចំហៀង​ខ្លួន​ខាងស្តាំ​ក៏​បាត់​ទៅវិញ​ផងដែរ​។​

​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ​ត្រឡប់ទៅផ្ទះ​វិញ​បន្ទាប់ពី​បាន​សម្រាក​ពេទ្យ​រយៈពេល ៩​ថ្ងៃ ក្រោយ​ការវះកាត់​។​

២​ខែក្រោយ​មក ការ​ណាត់ជួប​ដើម្បី​ពិនិត្យ និង​តាមដាន​រាល់​អាកា​រៈទាំង​ឡាយ បង្ហាញ​ឃើញថា​ អ្នកជំងឺ​មាន​សភាព​ធម្មតា ថោ​យ​មិនមាន​អាកា​រៈ​ឈឺក្បាល និង​មិន​មាន​អ្វី​ប្លែក​ខុសពី​ប្រក្រតី​ឡើយ និង​ជាពិសេស​ គឺ​គាត់​អាច​ធ្វើ​ការងារ​របស់​គាត់​បាន​វិញ​ជាធម្មតា​។​

«​ការ​កំណត់​បាន​នូវ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ឆាប់រហ័ស នាំមក​នូវ​ការ​កំណត់​បាន​នូវ​វិធីសាស្ត្រ​និង​មធ្យោបាយ​ព្យាបាល​សង្គ្រោះ​អាយុជីវិត ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​​បូស​អន្ទង់ ក៏​ជា​ជំងឺ​ដែល​អ្នក​ត្រូវ​យល់ដឹង!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា៨ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម១០ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឆ្នាំ២០២៥ វិស័យឧស្សាហកម្ម និងសេវាកម្មរបស់កម្ពុជានៅតែមានភាពធន់ខ្លាំងជួយបង្កើតឱកាសការងារកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម