Connect with us

សុខភាព

អ្នក​និយម​ផឹក​កាហ្វេ​ មក​មើល​​ឥទ្ធិពល​សំខាន់​​ពី​ភេសជ្ជៈ​មួយ​នេះ

បានផុស

នៅ

អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ជុងអាន​ ប្រទេស​កូរ៉េ​ សហការ​ជាមួយ​ទីភ្នាក់ងារ​ត្រួតពិនិត្យ​និង​ការពារ​ជំងឺ​ ​បាន​ធ្វើការ​សិក្សា​ថ្មី​មួយ​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ការ​ចេញ​ផ្សាយ​ចុងក្រោយ​បង្អស់​នៃ​ទស្សនាវដ្ដី​អាហារូបត្ថម្ភ​និង​បណ្ឌិត​សភា​វិទ្យាសាស្ត្រ។ ដោយ​ការស្រាវជ្រាវ​នេះ​បាន​ធ្វើ​​ជា​ពិសេស​ទៅ​លើ​ប្រជាជន​របស់​ពួកគេ ការ​សិក្សា​នេះ​មាន​គោលបំណង​ស្វែងយល់​ឲ្យ​កាន់​តែ​ច្បាស់​ពី​ការ​ផ្សារភ្ជាប់​គ្នា​រវាង​ការ​ប្រើប្រាស់​កាហ្វេ​ និង​ផល​ប៉ះពាល់​សុខភាព​ដែល​ទាក់ទង​នឹង​ការ​ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​នេះ​មាន​ការ​ចូលរួម​​ពី​មនុស្ស ១១០,៩២០ នាក់​ ​មាន​អាយុ​លើស​ពី ៤០ ឆ្នាំ​ ដែល​មិន​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ​ទឹក​នោម​ផ្អែម ​ជំងឺ​មហារីក​ឬ​ជំងឺ​សរសៃ​ឈាម​បេះដូង។ អ្នក​ស្រាវជ្រាវ​បាន​តាមដាន​ការ​ទទួលទាន​កាហ្វេ​ប្រចាំថ្ងៃ​របស់​អ្នក​​ចូលរួម​ និង​អត្រា​មរណភាព​របស់​ពួកគេ​ជា​មធ្យម ៩.១ ឆ្នាំ។

លទ្ធផល​នៃ​ការ​សិក្សា​នេះ​ បើ​យោង​តាម​កាសែត​កូរ៉េ Herald បាន​លើក​ឡើង​ថា ហានិភ័យ​នៃ​ការ​ស្លាប់​ពី​បុព្វហេតុ​ទាំងអស់​បាន​ធ្លាក់​ចុះ ២១ ភាគរយ​ ចំពោះ​អ្នក​ចូលរួម​ផឹក​កាហ្វេ​ច្រើន​ជាង ៣ ពែង​ក្នុង​មួយ​ថ្ងៃ ។ លើស​ពី​នេះ​ទៅ​ទៀត កាហ្វេ​មាន​ទំនាក់ទំនង​យ៉ាង​សំខាន់​ជាមួយ​នឹង​ការ​កាត់​បន្ថយ​ជំងឺ​សរសៃ​ឈាម​បេះដូង។ កាហ្វេ​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ថយ​ចុះ​នៃ​ការ​ស្លាប់​ ដោយសារ​ជំងឺ​ទាក់ទង​នឹង​បេះដូង ៤២ ភាគរយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ពិតអត់ ផឹកកាហ្វេរាល់ថ្ងៃធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ធ្លាក់ចុះ?​

ចុចអាន៖ផឹកកាហ្វេធ្វើឲ្យ​ស្រួលបត់ជើង ពិតអត់?​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម