Connect with us

សុខភាព

សូម​ប្រុងប្រយ័ត្ន ភាពចុះ​ខ្សោយ​នៃ​ទារក​ក្នុង​ផ្ទៃ ដែល​អាច​បង្ក​ជាំគ្រោះបាន!

បានផុស

នៅ

​ជា​ស្ថានភាព​មួយ ដែល​ការលូតលាស់​នៃ​ទារក​ជួប​ឧបសគ្គ​។ ជាទូទៅ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ពេលខ្លះ​ស្រួចស្រាវ ឬ រ៉ាំរ៉ៃ ដែល​ត្រូវការ​ការព្យាបាល​ជាបន្ទាន់​។ ភាពចុះ​ខ្សោយ​នៃ​ទារក​ក្នុង​ផ្ទៃ​មាន ២ សំខាន់​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ភាពចុះ​ខ្សោយ​រ៉ាំរ៉ៃ​:

• កើតឡើង​ពេល​មាន​ផ្ទៃពោះ​

• រកឃើញ​ដោយ​អេកូ​សាស្ត្រ​

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ​:

• កើតមាន​ក្នុងពេល​សម្រាល​

• កើតមាន​ពេលដែល​ទារក​ខ្វះ​អុកស៊ីហ្សែន​ធ្ងន់ធ្ងរ​

​ក​) ការសង្ស័យ ពេល​ទារក​ចុះខ្សោយ​៖

– ករណី​ភាពចុះ​ខ្សោយ​រ៉ាំរ៉ៃ

• សញ្ញា​អាយុជីវិត​របស់​ទារក​មិនល្អ​គ្រប់គ្រាន់​

• ការលូតលាស់​មិន​គ្រប់គ្រាន់​ឬ​មាន​វត្តមាន​នៃ​កង្វះ​ទឹកភ្លោះ ដែល​យើង​អាច​ដឹង​តាមរយៈ​អេកូ​សាស្ត្រ​

• មាន​ភាពមិនប្រក្រតី​នៃ​សរសៃឈាម​និង​ទារក​ក្នុង​ផ្ទៃ តាមរយៈ Doppler​។​

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ នៅពេល​ឈឺពោះ​សម្រាល

• មានការ​ប្រែប្រួល​ចង្វាក់បេះដូង​ទារក​

• មានការ​ចេញ​លាមក​ព្រៃ​ក្នុង​ទឹកភ្លោះ​

• កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ចុះ​ទាប (Acidose métabolique)

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ បន្ទាប់ពី​ពេល​កើត

• ភាពចុះ​ខ្សោយ​នៃ​ពហុ​សរីរៈ (​ថ្លើម តំរង់​នោម​)

• ភាពចុះ​ខ្សោយ​នៃ​ខួរក្បាល​

​ខ​) មូលហេតុ​នៃ​ភាពចុះ​ខ្សោយ​៖

– ជំងឺ​របស់​ម្តាយ (​ឧ​. លើសឈាម​…)

– ភាពមិនធម្មតា​នៃ​ការ​កន្ត្រាក់​ស្បូន (​ឧ​. ឈាមកក​ក្រោយ​សុក​…)

– បណ្តាលមកពី​សុក ឬ​ទងសុក (​ឧ​. សុក​ពាំង​បាំង​មុខ​ស្បូន​, ទងសុក​រុំ​កូន​…)

– បណ្តាលមកពី​ទារក (​ឧ​. ទារក​ប្រឈម​នឹង​ការឆ្លង​មេរោគ​…)

​គ​) រោគសញ្ញា​នៃ​ភាពចុះ​ខ្សោយ​៖

– ការ​មាន​លាមក​ព្រៃរបស់​ទារក​នៅក្នុង​ទឹកភ្លោះ​

– ការថយចុះ​នៃ​សំលេង​ចង្វាក់បេះដូង​

– កម្រិត pH < 7,5 (​ឈាម​ដែល​បូម​ចេញពី​សរសៃឈាម​នៃ​ទងសុក​ទារក​)

​ឃ​) ការវិវត្តន៍​នៃ​ភាពចុះ​ខ្សោយ​៖

– ការវិវត្តន៍​ធំ​សំខាន់​ជាងគេ គឺ​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​

– កា​រ​វិវត្តន៍​មាន ៣​ដំណាក់កាល

• ដំណាក់កាល​ទី​១: ដែល​វិវត្ត​នៃ​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈពេល ២៤​ម៉ោង ទៅ ៤៨​ម៉ោង​។ ដំណាក់កាល​នេះ​មិន​ប៉ះពាល់​ដល់​ខួរក្បាល​ទារក​ទេ​។​

• ដំណាក់កាល​ទី​២: វិវត្ត​នៃ​បញ្ហា​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈពេល ១​សប្តាហ៍​។ ទារក​អាច​ប៉ះពាល់​ដល់​ខួរក្បាល​ក្នុង​កម្រិត​តិច​។​

• ដំណាក់កាល​ទី​៣: ដែល​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាមួយ​អត្រា​ស្លាប់​ខ្ពស់​។​

​ដូច្នេះ​យើង​ត្រូវ​តាមដាន​ពេល​មាន​ផ្ទៃពោះ​និង​ពេល​សម្រាល ដើម្បី​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ពេល​មាន​រោគសញ្ញា​ទាំងនេះ​។​

​ង​) ការព្យាបាល​៖

​ការព្យាបាល​នៃ​ភាពចុះ​ខ្សោយ ត្រូវធ្វើ​ទៅតាម​មូលហេតុ​និង​រោគសញ្ញា​របស់​ទារក​។ ប្រសិនបើ​មាន​សង្ស័យ​ដែល​បង្ហាញ​ពី​ភាពចុះ​ខ្សោយ​របស់​ទារក​ដូច​បាន​រៀបរាប់​ខាងលើ ត្រូវ​ប្រញាប់​មកជួប​ពិគ្រោះ និង​ធ្វើការ​សង្គ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ការពារ​អាយុជីវិត​ទារក​បាន​។ ការតាមដាន និង​ការពិនិត្យ​ផ្ទៃពោះ ការ​កម្រើក​របស់​ទារ​ក​ឲ្យ​បាន​ទៀងទាត់​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ គឺជា​ការតាមដាន​សុខភាព​របស់​ទារក ជាពិសេស​អំឡុងពេល​ជិត​សម្រាល​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើ​ម៉េច​អាច​ដឹង​កូនកំពុងរលាក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ៧ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ១០ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព១១ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

បទល្មើសចោរកម្ម
សន្តិសុខសង្គម២១ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានជាតិ៥៩ នាទីutes មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម