សុខភាព
មានទម្លាប់ទទួលទានអាហាររបៀបនេះ ធានាថារាងកាយអាចទ្រុឌទ្រោមទាំងវ័យក្មេងមិនខាន
មិនមែនឲ្យតែអាហារមានសុខភាពល្អ អាចផ្ដល់ផ្ដល់ផលល្អដល់រាងកាយបានទេ។ តួយ៉ាងអាហារខ្លះហូបច្រើនពេក ហូបតិចពេក ឬមិនហូបសោះ ក៏អាចធ្វើឲ្យរាងកាយមានជំងឺឬមានបញ្ហាទៅថ្ងៃមុខដែរ។
១ មិនបរិភោគខ្លាញ់ឲ្យគ្រប់គ្រាន់

ការណែនាំរបបអាហារដំបូងរបស់អាមេរិកត្រូវបានចេញផ្សាយក្នុងឆ្នាំ ១៩៨០ ខ្លាញ់ត្រូវបានគេចាត់ទុកថាគួរជៀសវាង។ ការសិក្សាចង្អុលបង្ហាញថា ជាតិស្ករអាចជាកត្តាបង្កឲ្យធាត់ធំជាងខ្លាញ់ក្នុងរបបអាហារ ហើយខ្លាញ់ដែលមានសុខភាពល្អមួយចំនួន ពិតជាអាចជួយអ្នកបញ្ចុះទម្ងន់បាន។ ខ្លាញ់ដែលមានជាតិ monounsaturated មានសុខភាពល្អដូចជាខ្លាញ់ដែលមាននៅក្នុងប្រេងអូលីវ ប្រេងអាល់ម៉ុន សណ្ដែកដី និងផ្លែបឺរ។
២ បរិភោគប្រូតេអ៊ីនច្រើនពេក

ប្រូតេអ៊ីនគឺជាសារធាតុផ្សំសំខាន់ជួយបង្កើតសាច់ដុំគ្មានខ្លាញ់ ដុតបំផ្លាញកាឡូរីនៅពេលសម្រាកនិងអាចជួយឲ្យអ្នកស្រកទម្ងន់បាន។ ប៉ុន្តែអាចមិនល្អបើទទួលទានច្រើនពេក។ ការហូបប្រូតេអ៊ីនច្រើនពេក អាចចូលរួមចំណែកដល់ខ្លាញ់ក្នុងរាងកាយដោយសារវាមានកាឡូរីច្រើន។
៣ ដាក់កម្រិតទទួលទានអាហារពេក

មនុស្សមួយចំនួនសន្មតថាបើកាត់បន្ថយកាឡូរី នាំឲ្យបាត់បង់ទម្ងន់ ទាំងនេះសុទ្ធតែមិនពិត។ ការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដីចិត្តវិទ្យាបានរកឃើញថា អ្នកដែលទទួលទានអាហារមានកាឡូរីទាបមិនឡើងទម្ងន់ក្នុងរយៈពេលវែង ដោយសារការផលិតអរម៉ូន cortisol ស្ត្រេសច្រើនពេក។ នៅពេលដែលរាងកាយរបស់អ្នកបញ្ចេញអ័រម៉ូន cortisol ច្រើនពេក វាផ្ដល់សញ្ញាដល់រាងកាយក្នុងការផ្ទុកជាតិខ្លាញ់ ជាពិសេសនៅក្នុងពោះរបស់អ្នក។
៤ ញ៉ាំច្រើនពេកក្រោយពេលហាត់ប្រាណ

របបហាត់ប្រាណទៀងទាត់ គឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីសម្រកទម្ងន់ ប៉ុន្តែមិនមែនមានន័យថា ក្រោយហាត់ប្រាណហើយសម្រុកហូបនោះទេ។ ប្រយ័ត្នក្រពះពោះវៀនធ្វើទុក្ខ។
៥ បរិភោគអាហារមានគ្រឿងផ្សំច្រើន

ប្រយ័ត្នចំពោះអាហារដែលមានស្លាក“ ខ្លាញ់ទាប”“ គ្មានជាតិស្ករ” ឬ“ គ្មានជាតិស្អិត Gluten” ។ ដោយសារតែពពួកអាហារអស់នោះត្រូវបានគេលក់នៅលើទីផ្សារថាជាអាហារបំប៉ន។ ភាគច្រើននៃអាហារទាំងនេះត្រូវបានកែច្នៃខ្ពស់និងមានគ្រឿងផ្សំមិនល្អច្រើន។ យកល្អគួរតែនៅទទួលទានម្ហូបដែលមិនមែនជាអាហារកញ្ចប់ និងមានគ្រឿងផ្សំតិចបំផុត។
៦ មិនបរិភោគក្នុងកម្រិតមធ្យម

អាហារដែលមានផែសុខភាពល្អក៏អាចនាំឲ្យឡើងទម្ងន់។ ផ្លែប័រ សណ្ដែកដី និងចេកជាដើមទាំងនេះនៅតែមានកាឡូរីក្រាស់ និងអាចបណ្ដាលឲ្យឡើងទម្ងន់ ប្រសិនបើអ្នកមិនប្រយ័ត្ន។ សូមរីករាយជាមួយអាហារទាំងនេះ ប៉ុន្តែត្រូវប្រាកដថាមានទំហំសមល្មមនិងកម្រិតមធ្យមមិនច្រើនពេក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកនិយមផឹកកាហ្វេ មកមើលឥទ្ធិពលសំខាន់ពីភេសជ្ជៈមួយនេះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)