សុខភាព
ប្រសិនបើមានលេចចេញនូវរោគសញ្ញាកូវីដ-១៩ ក្រោយពីជាសះស្បើយ
បន្ទាប់ពីជាសះស្បើយដោយសារកូវីដ-១៩ អ្នកជំងឺខ្លះបានជាដាច់ទាំងស្រុង ខណៈអ្នកខ្លះបន្តមានរោគសញ្ញាមួយចំនួនដូចពេលកំពុងផ្ទុកវីរុសដែរ។ តាមការសិក្សាខ្លះលើកឡើងថា អ្នកជំងឺមួយចំនួនមានបញ្ហាប្រសាទ (បាត់រសជាតិ ក្លិន សំឡេង) រយៈពេលពី ៦ សប្ដាហ៍ទៅ ៣ ខែ និងមួយចំនួនទៀតប្រឈមការបាក់ទឹកចិត្តពី ៦-៨ ខែ។
ចំណែកឯរោគសញ្ញាទូទៅដែលអ្នកជំងឺបន្តលេចឡើងញឹកញាប់ជាងគេ ទោះបីបានចេញពីមន្ទីរពេទ្យហើយក្ដីមានដូចជា អស់កម្លាំង ឈឺសាច់ដុំ ដង្ហើមខ្លី ក្អក និងវិលមុខ។ល។
តើគួរធ្វើបែបណា ទើបរោគសញ្ញាទាំងនេះឆាប់ធូរស្រាល?
ដើម្បីត្រឡប់រកភាពប្រក្រតីវិញបានលឿន អ្នកជំងឺត្រូវអនុវត្តគោលការណ៍សុខភាពមូលដ្ឋានគឺ កំណត់របបអាហារត្រឹមត្រូវ ធ្វើលំហាត់ប្រាណទៀងទាត់ និងសម្រាកឱ្យគ្រប់គ្រាន់។ នេះបើតាមសម្ដី វេជ្ជបណ្ឌិត Reshma Tewari នាយកផ្នែកថែទាំនៃមន្ទីរពេទ្យ Artemis ប្រទេសឥណ្ឌា។
ចុះប្រសិនរោគសញ្ញានៅតែបន្តច្រើនថ្ងៃរហូតដល់ក្លាយជាខែ គួរធ្វើយ៉ាងម៉េច?
អ្នកជំនាញណែនាំឱ្យធ្វើចត្តាឡីស័ក បើសិនអាការមិនធូរស្រាកស្រាន្ត។ ហើយបើរោគសញ្ញានៅតែបន្តដដែលក្រោយ ១៤ ថ្ងៃ គ្រូពេទ្យជំរុញឱ្យធ្វើតេស្តរកកូវីដម្ដងទៀត ព្រោះអ្នកអាចមិនទាន់ជាដាច់ ឬជាករណីលាប់ឡើងវិញ។
អ្វីដែលត្រូវធ្វើបន្ថែម ក្រោយជាសះស្បើយកូវីដ-១៩
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) សហរដ្ឋអាមេរិកទូន្មានថា បន្ទាប់ពីអ្នកជំងឺជាសះស្បើយពុំចាំបាច់ទទួលវ៉ាក់សាំងលឿនពេកទេ។ ជាទូទៅ ក្រោយជាពីជំងឺរយៈ២-៣ សប្ដាហ៍ អ្នកអាចចាក់វ៉ាក់សាំងបានហើយ តែយកល្អគួររង់ចាំ ៩០ ថ្ងៃសិន សឹមចាក់វ៉ាក់សាំងការពារ COVID-19 ។ ក្នុងករណីអ្នកមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរឬមិនមែនជាបុគ្គលប្រឈមហានិភ័យខ្ពស់ អាចពន្យាពេលដល់ ៦ ខែក្រោយ សឹមចាក់វ៉ាក់សាំងក៏បាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The India EXPRESS
ចុចអាន៖ វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់