សុខភាព
ត្រឹម២សប្តាហ៍ស្រុក៣នៅខេត្តរតនគីរី មានជំងឺគ្រុនឈីកកើនជាង១០០នាក់
ក្នុងរយៈពេល២សប្តាហ៍នេះមានការកើនឡើងនូវករណីជំងឺគ្រុនឈីកដែលបានកើតឡើងនៅក្នុងស្រុកចំនួន៣នៃខេត្តរតនគិរីប្រមាណជាង១០០ករណី ហើយចំនួននេះអាចនឹងបន្តកើនឡើងជាបន្តទៀត។

បើតាម លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៦ ខែឧសភានេះថា ស្រុកចំនួន៣ដែលមានប្រជាពលរដ្ឋកំពុងមានកើតជំងឺគ្រុនឈីកនោះរួមមានស្រុកអូរជុំ ស្រុកអណ្តូងមាស និងស្រុកបរកែវ។
លោកវេជ្ជបណ្ឌិតបានបន្តថា៖ “ស្ថានការណ៍នៅស្រុកទាំង៣នេះ យើងអាចគ្រប់គ្រងបាន១០០ភាគរយហើយ ដោយមិនមានអ្វីជាការគួរឱ្យព្រួយបារម្ភទេ ដោយកម្មវិធីជាតិបានធ្វើសកម្មភាពចុះអប់រំសុខភាព ដាក់ថ្នាំអាបែត និងបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយ”។

លោកវេជ្ជបណ្ឌិត បានលើកឡើងថា ដើម្បីការពារសុខភាពឱ្យកាន់តែមានប្រសិទ្ធភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈីក និងគ្រុនឈាមដោយសារសត្វមូសខ្លាញីខាំ និងជំងឺផ្សេងទៀតដែលអាចកើតមានឡើងដោយសារមូសខាំ ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សំលៀកបំពាក់ក្នុង និងក្រៅផ្ទះ ឱ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ។
លើសពីនេះចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ។ ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង ឬវត្ថុដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានជ័រ កំប៉ុងកាហ្វេ ត្រូវកប់ ឬ ដុត ឬ កម្ទេចចោល ឬ ទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់ ត្រូវដាក់ថ្នាំអាបែតក្នុងពាង ឬ អាង ឬ វត្ថុស្តុកទឹក ជាដើម។

លោកវេជ្ជបណ្ឌិត លាង ឫទ្ធី បានណែនាំថា បើមានអាការៈមិនស្រួល ដូចជាក្ដៅខ្លួនលើសពី ៣៨អង្សារសេ ចេញកន្ទួលក្រហមលើខ្លួនប្រាណ ឬនៅដៃ ឬមានបញ្ហាសុខភាព សូមប្រញាប់ទៅស្វែងរកការពិគ្រោះ ពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិត៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?