សុខភាព
ស្ត្រីគ្រប់រូបគួរតែប្រយ័ត្ននូវ ជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ
ជំងឺទឹកនោមផ្អែមកើតឡើងក្នុងអំឡុងពេលមានផ្ទៃពោះ គឺវិបត្តិនៃការគ្រប់គ្រងនិងប្រើប្រាស់ជាតិស្ករ នៅក្នុងរាងកាយក្នុងអំឡុងពេលមានផ្ទៃពោះ ដែលបណ្តាលឲ្យមានការកើនឡើងនៃជាតិស្ករក្នុងឈាមខ្ពស់ ហើយវានឹងបាត់ទៅវិញក្រោយពេលសម្រាល។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/untitled-2021-05-27T082115.873.jpeg)
ក) ជំងឺទឹកនោមផ្អែមមាន ២ សណ្ឋាន៖
– ទី១៖ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមយូរមកហើយ ដែលជាទឹកនោមផ្អែមប្រភេទទី២ កំពុងព្យាបាល ឫគាត់មិនបានដឹងហើយគាត់បានរកឃើញក្នុងអំឡុងពេលមានផ្ទៃពោះ ហើយមិនបាត់ទៅវិញទេក្រោយសម្រាលកូន។
– ទី២៖ ជំងឺទឹកនោមផ្អែមកើតឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ហើយនឹងបាត់ទៅវិញបន្ទាប់ពីសម្រាលកូន។
ខ) រោគសញ្ញា៖
តាមធម្មតាជំងឺទឹកនោមផ្អែមដែលកើតក្នុងអំឡុងពេលមានផ្ទៃពោះ គឺមិនមានរោគសញ្ញាអ្វីសំខាន់នោះទេ តែបើមានអាចមានដូចជា៖ ញ៉ាំច្រើន, ផឹកច្រើន, នោមច្រើន ។ល។
គ) កត្តាប្រឈម៖
– អ្នកមានកូនច្រើន
– ស្ត្រីធាត់ខ្លាំងពេក (IMC>30kg/m2)
– ក្នុងគ្រួសារមានអ្នកកើតជំងឺទឹកនោមផ្អែម
– ប្រវត្តិពេលមានផ្ទៃពោះលើកមុនមាន៖ កូនកើតមិនគ្រប់ខែ កូនស្លាប់ក្នុងពោះដោយមិនដឹងមូលហេតុ កូនធំលើសពី ៣,៨គីឡូក្រាម ទឹកភ្លោះច្រើន។
– ចំពោះផ្ទៃពោះបច្ចុប្បន្ន៖ ការឡើងទម្ងន់ខ្លាំង ទឹកភ្លោះច្រើន កូនធំ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/untitled-2021-05-27T082059.146.jpeg)
ឃ) ការធ្វើរោគវិនិច្ឆ័យ៖
១) ក្នុងអំឡុងត្រីមាសទី១: គឺការធ្វើតេស្តឈាមមុនពេលញ៉ាំអាហារពេលព្រឹកដើម្បីមើល បរិមាណនៃជាតិស្ករ (Glycémie à jeun) ហើយជាតិស្ករលើស រឺ ស្មើ ០,៩២g/l យើងហៅថាជំងឺទឹកនោមផ្អែមកើតឡើងក្នុងអំឡុងពេលមានផ្ទៃពោះ។
២) ក្នុងអំឡុងត្រីមាសទី២: គឺការធ្វើតេស្តជាតិស្ករប្រភេទញ៉ាំជាតិស្ករចំនួន ៧៥mg ហើយធ្វើ តេស្តចំនួន ៣ដង៖
– ទី១ នៅម៉ោងទី០
– ទី២ នៅម៉ោងទី១
– ទី៣ នៅម៉ោងទី២
ក្នុងចំណោមការធ្វើតេស្តទាំង៣នេះ បើមានជាតិស្ករឡើងលើសពី ១ យើងហៅថា ជំងឺទឹកនោមផ្អែមកើតក្នុងអំឡុងពេលមានផ្ទៃពោះ។
ង) ផលវិបាក៖
១) ចំពោះកូនៈ
– កូនមានទំហំធំ
– កូនកើតមិនគ្រប់ខែ
– កូនមានបញ្ហាដំណកដង្ហើម
– កូនអាចស្លាប់ក្នុងពេលសម្រាល
– កូនមានការថយចុះជាតិស្ករពេលសម្រាលរួច
– កូនអាចវិវត្តន៍ទៅរកជំងឺទឹកនោមផ្អែមផងដែរនៅពេលធំឡើង
២) ចំពោះម្តាយៈ
– កើតជំងឺក្រឡាភ្លើង
– ការឡើងទម្ងន់ខ្លាំង
– ហើមខ្លាំង
– លើសឈាម
– ប្រឈមនិងការបង្ករោគ ដូចជារលាកតម្រងនោម
– ការសម្រាលភាគច្រើនដោយការវះកាត់
– ប្រឈមការវិវត្តន៍ទៅរកជំងឺទឹកនោមផ្អែមក្រោយសម្រាល
– កើតកូនមិនគ្រប់ខែ
– ប្រឈមការធ្លាក់ឈាមក្រោយសម្រាល
ច) វីធីគ្រប់គ្រង និង តាមដានជាតិស្ករមាន៖
– តាមដានជាតិស្ករដោយខ្លួនឯង ១ថ្ងៃ ៣ដង រួចកត់ត្រាទុកក្នុងសៀវភៅ (ពេលព្រឹក, ពេលថ្ងៃត្រង់, ពេលល្ងាច)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/untitled-2021-05-27T082110.845.jpeg)
– ធ្វើការតមអាហារដោយកុំពិសាអាហារណាដែលសម្បូរជាតិផ្អែមដូចជាៈ ក្រែម, ប័រ, ទុរេន ។ល។
– កុំឲ្យឡើងគីឡូពេកក្នុងអំឡុងពេលមានផ្ទៃពោះ (ធម្មតា១គីឡូក្រាម ក្នុង១ខែ)
– ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ដូចជាៈ ដើរ, ហែលទឹក, លំហាត់កាយសម្ព័ន្ឋ, យូហា្ក ( កន្លះម៉ោង ទៅ ១ម៉ោង ក្នុងមួយថ្ងៃ)
![](https://www.kampucheathmey.com/wp-content/uploads/2021/05/untitled-2021-05-27T082119.624.jpeg)
– មកពិនិត្យផ្ទៃពោះឲ្យបានយ៉ាងតិច ២ដង ក្នុង១ខែ
– ពិនិត្យអេកូសាស្ត្រឲ្យបានទៀងទាត់ ២ដង ក្នុង១ខែ
– ក្នុងករណីបរាជ័យនៃការគ្រប់គ្រងជាតិស្ករដោយរបបចំណីអាហារ អ្នកជំងឺត្រូវបានទទួល ការព្យាបាលដោយប្រើថ្នាំ អាំងស៊ុយលីន (insulin) បន្តទៀត ដើម្បីធានាបាននូវកម្រិតជាតិស្ករក្នុងឈាមសមស្រប។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/untitled-2021-05-27T082106.673.jpeg)
ការតាមដាន និងការគ្រប់គ្រងជាតិស្ករ (ត្រូវបានធ្វើឡើងដោយមានការសហការគ្នា រវាងគ្រូពេទ្យឯកទេសផ្នែកសម្ភព និងគ្រូពេទ្យឯកទេសផ្នែកជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យកាល់ម៉ែត)។ ចំណែកគោលបំណងនៃការព្យាបាលវិញ គឺដើម្បីជៀសវាងផលវិបាកមួយចំនួនធំ ដែលអាចកើតមានឡើងនៅជុំវិញកំណើត ដោយធ្វើការតាមដានជាតិស្ករឲ្យបានទៀងទាត់និងត្រឹមត្រូវ ហើយកម្រិតជាតិស្ករ ត្រូវតិចជាង ០,៩៥g/l មុនញ៉ាំអាហារ និង ១,២០g/l ក្រោយពិសារអាហារមួយម៉ោងកន្លះ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការស្វែងយល់អំពីការឆ្លុះក្រពះនិងពោះវៀន និងមូលហេតុអ្វីខ្លះដែលគួរមកឆ្លុះ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?