សុខភាព
មកដឹងចំនួនពលរដ្ឋពុល និងស្លាប់ ដោយសារស្រាស ស្រាថ្នាំត្រឹម១៥ថ្ងៃ
ភ្នំពេញ៖ ត្រឹមរយៈពេល១៥ថ្ងៃមានប្រជាពលរដ្ឋដែលរងគ្រោះដោយសារពុល ស្រាស ស្រាថ្នាំ ដែលមានលាយសារថាតុមេតាណុលខ្ពស់លើកម្រិតប្រមាណជិត៨០នាក់ក្នុងនោះស្លាប់ចំនួន២២នាក់។ ចំណែក អ្នកបិតស្រា និងលក់ស្រាត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាត់ទោសទៅតាមច្បាប់។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១ មានករណីពុលស្រាស ស្រាថ្នាំនៅស្រុកល្វាឯម ខេត្តកណ្តាល និងស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងនោះករណីពុលស្រាស ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែឧសភា បានកើតឡើងនៅក្នុងនៅភូមិតាស្គរ និងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាលបានបណ្តាលឱ្យមនុស្សចំនួន១២នាក់បានស្លាប់ និង៩នាក់សម្រាកពេទ្យដោយសារការបរិភោគស្រាស និងស្រាថ្នាំដែលមានសារធាតុមេតាណុលលើសកម្រិត។

ចំណែកករណីពុល ស្រា ស ស្រាថ្នាំមួយទៀតបានកើតឡើងពីថ្ងៃទី២១ ដល់ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅភូមិធ្នង់ឃុំឫស្សីស្រុកខាងកើត និងភូមិក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បណ្តាលឱ្យពលរដ្ឋរងគ្រោះចំនួន៥៥នាក់ ស្រី៧នាក់ដែលមានអាយុចាប់ពី១៩ឆ្នាំ ដល់៧០ឆ្នាំ ក្នុងនោះមានអ្នកស្លាប់ចំនួន១០នាក់ ស្រី៣នាក់មានអាយុចាប់ពី៣៧ ដល់៥៨ឆ្នាំ ដោយសារការបរិភោគស្រាស និងស្រាថ្នាំដែលមានសារធាតុមេតាណុលលើសកម្រិតដូចគ្នា។
លោកសាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាលបានមានប្រសាសន៍ថា បើបងប្អូនប្រជាពលរដ្ឋនៅតែបន្តពិសាស្រាស ឬស្រាថ្នាំទាំងនោះទៀត នោះនឹងបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពទៅជាឈឺ ឬអាចបាត់បង់ជីវិត ព្រោះថាការពិសាស្រាដែលមានសារធាតុមេណាណុលលើសកម្រិតធ្វើឱ្យអ្នកពិសាមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអ្នកខ្លះមានសភាពឡេះឡះថប់ដង្ហើមណែនទ្រូងពិបាកដកដង្ហើម រីកប្រស្រីភ្នែកសន្លឹម។

លោករដ្ឋមន្ត្រីបានក្រើនរំលឹកជាច្រើនលើកច្រើនសារមកហើយដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះការបរិភោគស្រាស ឬស្រាថ្នាំ ពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទត្រូវមើលប្រភពផលិតឱ្យបានច្បាស់លាស់ និងមានការទទួលស្គាល់ពីមន្រ្តីជំនាញត្រឹមត្រូវសិនមុនទិញស្រាស ឬស្រាថ្នាំមកបរិភោគដើម្បីជៀសវាងកុំឱ្យមានការពុលស្រាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ឬអាយុជីវិត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ