Connect with us

សុខភាព

ករណីជំងឺគ្រុនឈាម៥ខែដើមឆ្នាំនេះ ថយចុះជាង៥ដង

បានផុស

នៅ

ភ្នំពេញ៖ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានឱ្យដឹងថា នៅក្នុងរយៈពេលជិត៥ខែដើមឆ្នាំ២០២១នេះមានករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេសចំនួន៥៧១ករណី និងស្លាប់១នាក់ ថយចុះជាង៥ដង ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅមានករណីគ្រុនឈាមរហូតដល់ជាង២,៨០០ករណី គ្មានអ្នកស្លាប់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភានេះថា ការធ្លាក់ចុះនៃករណីជំងឺគ្រុនឈាមនេះដោយសារតែមានការអន្តរាគមន៍ពីក្រសួងសុខាភិបាលកាលពីឆ្នាំមុនដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីការធ្វើអនាម័យសំអាតបរិស្ថានដោយមិនចោលនូវកាកសំណល់ផ្តេសផ្តាសដូចជាសំបកកង់ឡានក៏ដូចជាលាងសំអាតពាង ឬអាងទឹកជាដើម។

លោក វេជ្ជបណ្ឌិត បានបន្ដទៀតថា ជាងនេះទៅទៀតជំងឺកូវីដ-១៩ ក៏ជាកក្តាមួយចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ដោយសារប្រជាពលរដ្ឋចេះធ្វើអនាម័យទាំងខ្លួនប្រាណក៏ដូចជាសំអាតលំនៅដ្ឋាន និងបរិស្ថានបានស្អាត។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមនៅក្នុងរដូវវស្សានេះ ក្រសួងសុខាភិបាលបានត្រៀមថ្នាំអាបែតប្រមាណ១,៦០០តោនទូទាំងប្រទេស និងបានធ្វើការចែកចាយដល់មន្ទីរសុខាភិបាលនៅទូទាំងប្រទេសរួចរាល់ហើយសម្រាប់ដាក់នៅក្នុងពាង ឬអាងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីសម្លាប់ដង្កូវទឹកដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ក្រៅពីនេះក្រសួងបានត្រៀមថ្នាំបាញ់សម្លាប់មូស៦ពាន់លីត្រ និងសេរ៉ូមចំនួន៦ទៅ៧ម៉ឺនប្លោកនៅពេលដែលមានការរាតត្បាតជំងឺគ្រុនឈាម។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត បានណែនាំដល់ប្រជាពលរដ្ឋបន្តធ្វើអនាម័យសំអាតបរិស្ថានឱ្យបានស្អាតដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមខណៈជំងឺនេះអាចនឹងមានការកើនឡើងនៅរដូវវស្សាដូចឆ្នាំមុនៗដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម