សុខភាព
អាហារ ៤ មុខហាមទទួលទាន ក្នុងកំលុងពេលឆ្លងនិងជាសះស្បើយពីកូវីដ
គ្រប់គ្នាបានដឹងហើយថា វីរុស COVID-19 ជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំ ដោយអាចបណ្តាលឱ្យបាត់បង់ទម្ងន់ និងកម្លាំងចុះខ្សោយ។ ក្នុងករណីបែបនេះ ក្រៅពីថ្នាំពេទ្យអ្នកជំងឺត្រូវប្រុងប្រយ័ត្នជាមួយរបបអាហារ ទើបសុខភាពរឹងមាំ មិនងាយទ្រុឌទ្រោម។
យោងតាមការចុះផ្សាយតាមបណ្តាញសង្គម India Times ដោយអ្នកជំនាញផ្នែកអាហារូបត្ថម្ភលោក Rujuta Diwekar បានឱ្យដឹងថា អ្វីដែលល្អបំផុតសម្រាប់រាងកាយក្នុងកាលៈទេសៈនេះ គឺត្រូវពឹងផ្អែកលើរបបអាហារត្រឹមត្រូវ ព្រោះវាសំបូរទៅដោយវីតាមីននិងជាតិរ៉ែដូចជា វីតាមីន D និង C និងស័ង្កសី សុទ្ធសឹងតែមានប្រយោជន៍ក្នុងការជាសះស្បើយឆាប់រហ័ស។
ដូច្នេះប្រសិនបើអ្នកឬសមាជិកកំពុងរងគ្រោះដោយសារកូវីដ-១៩ ឬកំពុងស្ថិតក្នុងដំណាក់កាលនៃការជាសះស្បើយ ត្រូវប្រាកដថា បានញ៉ាំអាហារដែលមានសុខភាពល្អ ហើយចៀសវាងអាហារដែលបានរៀបរាប់ខាងក្រោម ព្រោះអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។
១. អាហារខ្ចប់

ខណៈពេលដែលអាហារខ្ចប់ឬកំប៉ុងហាក់ដូចជាជម្រើសងាយស្រួលក្នុងការបរិភោគ វាក៏បានក្លាយជាអាហារបង្កគ្រោះថ្នាក់ច្រើនសម្រាប់អ្នកជំងឺកូវីដ-១៩។ អាហារទាំងនេះ សម្បូរទៅដោយជាតិសូដ្យូម ដែលជារឿយៗនាំឱ្យមានការរលាក និងអាចពន្យាពេលក្នុងការជាសះស្បើយពីកូវីដ-១៩ ជាពិសេសធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយផងដែរ។
២. អាហារហឹរ
យោងតាមអ្នកជំនាញ ចៀសវាងអាហារហឹរក្នុងអំឡុងពេលនេះជាការល្អបំផុត ព្រោះថាមុខម្ហូបហឹរច្រើនតែរលាកបំពង់ក បណ្តាលឱ្យរលាកផ្លូវដង្ហើម និងធ្វើឱ្យក្អកកាន់តែខ្លាំង។ ចៀសវាងម្សៅម្ទេសក្រហមឬម្ទេសស្រស់លើសលុបពេក ហើយជំនួសដោយម្រេចខ្មៅដែលវាអាចប្រឆាំងនឹងវីរុសព្រមទាំងប្រឆាំងនឹងបាក់តេរីបានល្អ។
៣. អាហារចៀនឬបំពង

យោងតាមអ្នកជំនាញបានឱ្យដឹងថា ក្នុងដំណាក់កាលជាសះស្បើយឡើងវិញ ចូរអត់ធ្មត់កុំទាន់ទទួលទានអាហារចៀនឬបំពងមួយរយៈសិន ព្រោះថាអាហារទាំងនេះមានជាតិខ្លាញ់ច្រើន នាំឱ្យហួសកម្រិតតម្រូវការនៃសរីរាង្គ។ ពួកវាពិបាករំលាយ ហើយអាចបង្កើនបន្ទុកនៅលើពោះវៀនថែមទៀត។ អាហារចៀនឬបំពងជះឥទ្ធិពលអវិជ្ជមានដល់អតិសុខុមប្រាណនៃពោះវៀន រារាំងមុខងារភាពស៊ាំ និងច្រើនតែបង្កើនកូលេស្តេរ៉ុលអាក្រក់ផងដែរ។
៤. ភេសជ្ជៈកែច្នៃ

ក្នុងកំលុងពេលឆ្លង និងពេលជាពីជំងឺកូវីដ-១៩ ដាច់ខាតចៀសវាងភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈជាតិហ្កាស និងជាតិផ្អែម បើទោះជាឃ្លានយ៉ាងណាក្ដី ។ ភេសជ្ជៈទាំងអស់នេះបណ្តាលឱ្យរលាក និងរារាំងដំណើរការជាសះស្បើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ timesofindia
ចុចអាន៖ របបអាហារសម្រាប់អ្នកជាសះស្បើយពីកូវីដគួរទទួលទាន ដើម្បីជួយពង្រឹងសុខភាពមកដូចដើមវិញ
ចុចអាន៖ គួរចៀសវាងអាហារ ៥ ប្រភេទនេះដាច់ខាត បើចង់ឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពខ្លាំងក្រោយចាក់ហើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?