សុខភាព
អ្នកមានជំងឺប៉ុន្មានមុខនេះ ពេលឆ្លងកូវីដ ងាយនឹងកើតដំបៅរលួយ ហើយអាចវិវត្តកាន់តែធ្ងន់ធ្ងរ
វីរុសកូវីដ-១៩ បានជំរុញឱ្យអ្នកជំងឺលេចចេញនូវរោគសញ្ញាស្មុគស្មាញជាច្រើន ដែលពេលខ្លះក៏នាំមកនូវអាការធ្ងន់ធ្ងរថែមទៀត។ ម្នាក់ក្នុងចំណោមមនុស្សជាច្រើនអាចនឹងប្រឈមហានិភ័យដំបៅរលួយ ដែលនេះជាសញ្ញានៃការឆ្លងរោគធ្ងន់ធ្ងររបស់អ្នកជំងឺកូវីដ-១៩ ជាពិសេសអ្នកជំងឺដែលកើតទឹកនោមផ្អែម។
តើដំបៅរលួយជាអ្វី?

ដំបៅរលួយកើតឡើងនៅពេលជាលិកាស្បែកងាប់ ដោយសារកង្វះការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់។ ពេលណាជាលិកាត្រូវបានបំផ្លាញ វានឹងលេចចេញនូវសញ្ញាស្បែកដូចជាស្បែកស្ងួត ក្រហម រមាស់ កន្ទួល ពងបែក រួចក្លាយទៅជាដំបៅ ជាពិសេសចុងម្រាមជើង ម្រាមដៃ ជាលិកាសាច់ដុំ និងសរីរាង្គសំខាន់ៗមួយចំនួនទៀត ប្រសិនជំងឺធ្ងន់ធ្ងរខ្លាំង។
តើវីរុសកូវីដ-១៩ អាចបង្កឱ្យមានរោគដំបៅរលួយដែរឬទេ?
យោងតាមវេជ្ជបណ្ឌិតមួយរូបមកពីទីក្រុងដេលី ប្រទេសឥណ្ឌានិយាយថា ដំបៅរលួយអាចជាសញ្ញាសម្គាល់អាការធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ-១៩។
ដំបៅរលួយ មិនមែនគ្រាន់តែជាការឆ្លងមេរោគនៅលើស្បែកប៉ុណ្ណោះទេ តែក៏អាចចម្លងតាមការរីករាលដាលនៃវីរុសកូវីដ-១៩ផងដែរ។
ដោយសារវីរុសកូវីដ-៩ ជះឥទ្ធិពលធ្ងន់ធ្ងរដល់សរីរាង្គសំខាន់ៗ ដូច្នេះនៅពេលវីរុសនេះផ្ទុកក្នុងខ្លួន អ្នកជំងឺអាចមានបញ្ហាលើស្បែក ប៉ះពាល់ដល់ចរន្តឈាម និងបណ្តាលឱ្យរលាក ហើយក្នុងនោះក៏មានដំបៅផងដែរ។
ហេតុអ្វីបានជាដំបៅរលួយត្រូវបានគេចាត់ទុកជារោគសញ្ញាធ្ងន់ធ្ងរនៃកូវីដ-១៩?

កូវីដ-១៩ មិនដូចរោគសញ្ញាសើរស្បែកផ្សេងទេ គ្រប់គ្នាដឹងហើយថា វាជារោគរលាកផ្លូវដង្ហើម ឬសួតធ្ងន់ធ្ងរ។ អាការធ្ងរធ្ងរនៃជំងឺនេះក៏បង្កផលប៉ះពាល់ដល់សរសៃឈាម ដោយអាចបណ្ដាលមានជំងឺស្ទះសរសៃឈាម ឬឈាមកកផងដែរ។ ចំណែកដំបៅរលួយ ក៏ជាប់ទាក់ទិននឹងបញ្ហាឈាមដូចគ្នា ដូច្នេះការលេចឡើងនៃដំបៅ អាចបញ្ជាក់បានថា អ្នកជំងឺកូវីដមានអាការទ្រុឌទ្រោមខ្លាំងបំផុត។
តើនរណាប្រឈមហានិភ័យជាងគេ?

កត្តាហានិភ័យជាមួយដំបៅរលួយច្រើនកើតមានចំពោះ អ្នកជំងឺធាត់ ទឹកនោមផ្អែម លើសឈាម អ្នកនិយមផឹកស្រា អ្នកជក់បារី និងជំងឺសរសៃឈាមផ្សេងទៀត ដែលនេះសុទ្ធសឹងតែអាចបង្កើនការរលាកនៅក្នុងរាងកាយ ឬរំខានដល់ការផ្គត់ផ្គង់ឈាមនៅក្នុងខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ timesofindia
ចុចអាន៖ អ្នកជំងឺស្រាល មានអង់ទីគ័រប្រឆាំងវីរុសបាន ១១ខែ ឬមួយជីវិតតែម្ដង ក្រោយជាសះស្បើយពីកូវីដ
ចុចអាន៖ អាហារ ៤ មុខហាមទទួលទាន ក្នុងកំលុងពេលឆ្លងនិងជាសះស្បើយពីកូវីដ

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានជាតិ៦ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា