សុខភាព
វិធីហាត់ប្រាណពិសេសៗ សម្រាប់អ្នកចង់បានត្រគាកមូលក្លំស្អាត
អត្ថបទនេះ ប្រហែលជាចាក់ចំបេះដូង គ្នាយើងគូទស្វិតៗមិនខាន ហើយទោះជាមុខស្អាត រាងសង្ហា ឬសិចស៊ីប៉ុណ្ណា បើគូទស្វិតហើយ មើលទៅក៏មិនគួរឲ្យទាក់ទាញដែរ ត្រូវអត់? បើមិនចង់ត្រូវមិត្តភក្តិចំអក អារឿងគូទស្វិតនេះទៀត ពិសេសស្រីៗ ត្រូវវិធីកែកុនឲ្យគូទស្អាតបែបធម្មជាតិ ដោយគ្រាន់តែអនុវត្តវិធីណែនាំ ប្រហែលអាចជួយបាន។

១- ហាត់ប្រាណជំនួយសាច់ដុំគូទ
មានវិធីហាត់ប្រាណមួយចំនួនដើម្បីជួយឲ្យគូទយើងមូល និងធំឡើងវិញ ហើយវិធីហាត់ប្រាណងាយៗសម្រាប់ជំនួយគូទ យើងគួរអនុវត្តច្រើនជាង ៣ ដង/អាទិត្យ ដើម្បីឆាប់ទទួលបានលទ្ធផល ដូចជា៖
– ហាត់បែប Squats៖ ដោយឈរត្រង់ខ្លួន ធ្វើយ៉ាងណាប្រអប់ជើងស្របនឹងទទឹងស្មា។ បន្ទាប់មកលាតដៃទាំងសងខាងទៅមុខ បន្ទន់ជង្គង់ចុះ (ដូចពេលរៀបអង្គុយលើកៅអី) រួចបន្ទន់ខ្លួនចុះបែបនេះទៀតតាមអាចធ្វើទៅបាន បើគ្មានអារម្មណ៍តឹងសាច់ដុំ ឬពិបាក បន្ទាប់មកត្រូវក្រោកឡើងវិញ។ កាន់តែល្អ បើសិនជង្គង់យើងអាចបត់បានដល់ ៩០ដឺក្រេ ពោលគឺភ្លៅស្របទៅនឹងឥដ្ឋ ឬកម្រាល។ ធ្វើបែបនេះ ១០ដង ជាប់គ្នា។

– ហាត់បែប Bridges៖ ត្រូវដេកផ្ងារ បន្ទាប់មកទល់ជង្គង់ឡើងលើ ប្រអប់ជើងស្មើកម្រាល ឬឥដ្ឋ លើកត្រគាកឡើងលើរហូតទាល់តែជង្គង់ និងស្មារបស់រត់ត្រង់ជាបន្ទាប់មួយ។ បន្ទាប់មកទម្លាក់ត្រគាកចុះវិញថ្នមៗ។ ធ្វើបែបនេះប្រហែល ១០នាទី។

– ហាត់បែប Lunges៖ ឈរត្រង់ដាក់ជើងទាំងពីរស្មើគ្នា ដៃច្រត់ចង្កេះទាំងសងខាង។ ជើងឆ្វេងបោះទៅមុខ ហើយជើងស្ដាំរក្សានៅទីតាំងដដែល បន្ទន់ជំហរ ទៅតាមរបត់ជើងឆ្វេង ស្មង និងជង្គង់ស្តាំ ត្រូវស្របស្មើកម្រាល ឬឥដ្ឋ ប៉ុន្តែមិនត្រូវឲ្យបះឥដ្ឋ ឬកម្រាលទេ។ បន្ទាប់មកងើបឡើងវិញ ហើយចាប់ផ្ដើមធ្វើម្ដងទៀតជាថ្មីដោយប្រើជើងស្ដាំម្ដង។ ធ្វើចុះឡើងៗ ៨-១០ ដង។

– ហាត់ One-leg kickbacks៖ ទម្រេតខ្លួនមកមុខ ដោយប្រើដៃ និងជង្គង់សម្រាប់ទប់ជំហរ។ លើកជើងម្ខាងទៅក្រោយឲ្យខ្ពស់តាមតែអាចធ្វើទៅបាន ហើយដាក់ជើងមកកន្លែងដើមវិញ។ ប្ដូរជើងម្ខាងទៀត ធ្វើបែបនេះដូចគ្នា ធ្វើចុះឡើង ៨-១០ ដង។

២- កីឡាផ្សេងទៀតអាចជំនួយសាច់ដុំគូទ
ការលេងកីឡាមួយចំនួន ក៏អាចជួយឲ្យគូទរីកធំបានដែរ ដូចជា ជិះកង់ ហែលទឹក រត់ ឬហាត់កាយសម្ព័ន្ធ ជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្រីៗចង់បានរាងស្អាតខ្ញង់ ខួរក្បាលកាន់តែល្អ អាចសាកកីឡាប្រភេទនេះបាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ