សុខភាព
ដឹងម៉ោងពេលចូលគេងបានត្រឹមត្រូវ ជួយកុំឲ្យថ្ងៃឡើងងងុយរកធ្វើអ្វីមិនកើត
ដូចគ្នាយើងដឹងស្រាប់ហើយ បើគេងមិនគ្រប់គ្រាន់ ឬឆាប់ក្រោកពីព្រឹក សុទ្ធតែធ្វើឲ្យអារម្មណ៍យើង មិនល្អនោះទេ ពេលខ្លះអាចធ្វើឲ្យប៉ះពាល់សុខភាពទៀត។ ពេលនេះ “Hello គ្រូពេទ្យ” នឹងលើកឡើងពីអត្ថបទពិសេសមួយ លម្អិតខ្ទេចទាំងពេលវេលាល្អបំផុតដើម្បីចូលគេ និងពេលក្រោក រួមទាំង ពេលវេលាគេងទៅតាមវ័យឲ្យបានដឹងទាំងអស់តែម្តង។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/ម៉ោងពេលគេងត្រឹមត្រូវ.jpg)
១- គេងជារឿងសំខាន់បំផុតមួយសម្រាប់ជីវិត
គេងឲ្យបានគ្រប់គ្រាន់ មិនត្រឹមជាគ្រឹះដ៏សំខាន់ ជួយពង្រឹងសុខភាពយើងប៉ុណ្ណោះទេ ក៏អាចជួយឲ្យជីវិតយើងមានសុខុមាលភាពទៀតផង។ បើនិយាយចំពោះសុខភាព គេងគ្រប់គ្រាន់ គឺមានប្រយោជន៍ដូចគ្នាទៅនឹងការហាត់ប្រាណ និងញ៉ាំអាហារមានសុខភាពល្អដែរ។ ហេតុនេះ គេងជាផ្នែកមួយសំខាន់បំផុតក្នុងជីវិត។
២- ថេរវេលានៃការគេងល្អបំផុត
អ្វីដែលល្អបំផុតនោះ យើងទាំងអស់គ្នា ត្រូវចូលគេងពីព្រលប់ និងភ្ញាក់ពីព្រលឹម ដែលនេះវាត្រូវនឹងទំនោរជីវសាស្ត្រ នៃការសម្របខ្លួនយើងរវាងដំណេក និងព្រះអាទិត្យ។ ទម្លាប់បែបនេះ យើងនឹងកត់សម្គាល់ឃើញថា មានអារម្មណ៍ងងុយគេង នៅពេលព្រះអាទិត្យលិចបាត់។
ផ្អែកតាមការណែនាំនៃ The National Sleep Foundation នៅអាមេរិក ពេលវេលាចូលគេងល្អបំផុត គឺនៅចន្លោះម៉ោង ៨យប់ ដល់ពាក់កណ្តាលអធ្រាត ដោយវាអាស្រ័យទៅលើទំនោរយើងចង់ក្រោកនៅពេលព្រឹក។ ប៉ុន្តែការណែនាំផ្សេងទៀត យើងអាចពិចារណាបាន គឺត្រូវគេងឲ្យបានស្កប់ស្កល់ពេលមួយយប់។
៣- ចង្វាក់សកម្មភាពប្រចាំថ្ងៃនៃរាងកាយ
ចង្វាក់សកម្មភាពប្រចាំថ្ងៃនៃរាងកាយយើង ជាភាសាបច្ចេកទេសហៅថា Circadian rhythm ដែលសំដៅទៅលើកាលវិភាគជាក់លាក់របស់ខួរក្បាលយើង ដែលកំណត់ពេលណាត្រូវគេ និងត្រូវក្រោក អាចនិយាយបានថា វាជានាឡិកាក្នុងខ្លួនរបស់យើង។
អំឡុងពេល ២៤ម៉ោង យើងគ្រប់គ្នា សុទ្ធតែត្រូវឆ្លងកាត់ការងងុយគេង និងភ្ញាក់ស្វាងពីដំណេក ហើយការវាយតម្លៃមួយពីស្ថានភាពគេងស្កប់ស្កល់បំផុតសម្រាប់យើងទាំងអស់គ្នា អាចនៅចន្លោះម៉ោង ១-៣ យប់ ឬម៉ោង ២-៤ ទាបភ្លឺ។ បើយើងអាចរៀបចំពេលវេលាគេងឲ្យកាន់តែស្កប់ស្កល់នៅពេលយប់ បញ្ហាងងុយគេងពេលថ្ងៃ ក៏កាន់តែទាប។
ចង្វាក់សកម្មភាពប្រចាំថ្ងៃនៃរាងកាយយើង ឬ Circadian rhythm ក៏ជាចាត់ទុកជាកាលវិភាគធម្មជាតិសម្រាប់ការចូលគេង និងក្រោក ដូចគ្នា។ នៅពេលណាមួយ យើងកំណត់ពេលវេលាចូលគេង និងក្រោកឡើងបានទៀងទាត់ ខួរក្បាលយើង នឹងចាប់យកពេលវេលានោះជាកាលវិភាគប្រចាំថ្ងៃរបស់យើង។
នៅពេលយើងបានរៀបចំទម្លាប់គេត្រឹមត្រូវ ប្រព័ន្ធ Circadian rhythm នឹងជួយយើងអាចចូលគេងលក់ស្កប់ស្កល់នៅពេលយើង និងអាចក្រោកមុនសំឡេងទូរសព្ទរោទ៍ទៅទៀ ដោយថែមទាំងមិនបង្កបញ្ហាសុខភាពយើងនោះឡើយ។
ប្រព័ន្ធ Circadian rhyth របស់យើង អាចនឹងធ្វើការមិនបានល្អ នៅពេលយើងចូលគេងមិនទៀងទាត់ពេលមួយសប្តាហ៍ ហើយជាលទ្ធផល នឹងធ្វើឲ្យយើងងងុយគេងខ្លាំងនៅពេលថ្ងៃ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/portrait-asia-man-tired-sleeping-bed-home_38023-35.jpg)
៤- យើងគួរគេងប៉ុន្មានម៉ោងទើបល្អ?
អ្នកជំនាញជាច្រើនណែនាំថា មនុស្សពេញវ័យ គួរគេងយ៉ាងតិច ៧ ម៉ោង/យប់ ខណៈខាងក្រោមនេះ ជាការណែនាំពេលវេលាត្រឹមត្រូវសម្រាប់គេងឲ្យគ្រប់គ្រាន់ទៅតាមវ័យជាក់ស្តែង៖
– ទារកទើបកើត ដល់អាយុ ៣ខែ៖ គេងចន្លោះពី ១៤-១៧ ម៉ោង។
– ទារកអាយុ ៤-៧ ខែ៖ គេងចន្លោះពី ១២-១៦ ម៉ោង។
– ទារកអាយុ ១-២ ឆ្នាំ៖ គេងចន្លោះពី ១១-១៤ ម៉ោង។
– ក្មេងអាយុ ៣-៥ ឆ្នាំ៖ គេងចន្លោះពី ១០-១៣ ម៉ោង។
– ក្មេងអាយុ ៩-១២ ឆ្នាំ៖ គេងចន្លោះពី ៩-១២ ម៉ោង។
– ក្មេងជំទង់អាយុ ១៣-១៨ ឆ្នាំ៖ គេងចន្លោះពី ៨-១០ ម៉ោង។
– មនុស្សពេញវ័យពី ១៨-៦០ ឆ្នាំ៖ គេងយ៉ាងហោចឲ្យបាន ៧ ម៉ោង។
– មនុស្សវ័យចំណាស់ពី ៦១-៦៤ ឆ្នាំ៖ គេងចន្លោះពី ៧-៩ ម៉ោង។
– វ័យ ៦៥ ឆ្នាំឡើង៖ គេងចន្លោះពី ៧-៨ ម៉ោង៕
អត្ថបទផ្ដល់ដោយ៖Hello Krupet
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?