សុខភាព
ជំងឺស្ទះសរសៃឈាមសួត ជាឃាតកលាក់មុខមួយដែលងាយនឹងមើលរំលង!!!
១) តើអ្វីទៅជាជំងឺស្ទះសរសៃឈាមសួត ?
ជំងឺស្ទះសរសៃឈាមសួត គឺជាការស្ទះសរសៃឈាមមួយ ឬ ច្រើន ដែលនាំឈាមទៅកាន់សួត។ មូលហេតុដ៏ចម្បងរបស់ជំងឺនេះ គឺមកពីកំណកឈាមកកើតឡើងនៅកន្លែងផ្សេងហើយវាអណ្ដែតមកកកស្ទះក្នុងសរសៃឈាមសួត។
២) តើដុំកំណកឈាមនេះ ពិតជាគ្រោះថ្នាក់មែនឬ?
នៅពេលដែលដុំកំណកឈាមទៅកកក្នុងសរសៃឈាមសួត វាធ្វើឱ្យសាច់សួតខូចមិនដំនើរការបាន និង ធ្វើឱ្យបេះដូងផ្នែកខាងស្តាំចុះខ្សោយស្រួចស្រាវហើយវាអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត។ ជាទូទៅ ដុំកំណកឈាមទាំងនេះកកើតឡើងជាដំបូងនៅសរសៃវ៉ែន នៅ ជើង ឬក៏នៅតំបន់ក្រលៀន រួចវាធ្វើទំនើរទៅកាន់សួត។
៣) តើរោគសញ្ញាអ្វីខ្លះ ដែលនាំឱ្យយើងសង្ស័យជាជំងឺស្ទះសរសៃឈាមសួត ?
– អ្នកជំងឺមានអាការៈហត់ ថប់ដើមទ្រូង ពិបាកដកដង្ហើម
– អ្នកជំងឺឈឺដើមទ្រូង ក្អក ជួនកាលមានឈាមមកជាមួយ
– បេះដូងដើរញាប់ ឬ ញ័រដើមទ្រូង
នៅពេលមានដុំកំណកឈាមនៅក្នុងសរសៃវ៉ែននៅជើង យើងសង្កេតឃើញមានរោគសញ្ញាខ្លះដូចជា ហើមជើង ឈឺ ក្តៅ និងការឡើងក្រហមនៅជើងដែលប៉ះពាល់។

៤) តើមានមធ្យោបាយ អ្វីខ្លះ ក្នុងការធ្វើរោគវិនិច្ឆ័យ ជំងឺស្ទះសរសៃឈាមសួត ?
រោគវិនិច្ឆ័យ(diagnostic) អាចធ្វើតាមរយៈការធ្វើតេស្តឈាមដូចជា៖
-D-dimer
-ការវាស់ចង្វាក់បេះដូង(ECG)
-ការថតអេកូបេះដូង(heart ultrasound)
-ការថតអេកូdoppler នៅជើង
-និងការធ្វើស្កេនសរសៃឈាមសួត (CT pulmonary angiogram) ដោយម៉ាស៊ីនទំនើប។


៥) តើជំងឺស្ទះសរសៃឈាមសួត ត្រូវធ្វើការព្យាបាលដោយរបៀបណា?
កំណកឈាមដែលកកស្ទះនៅសរសៃឈាមសួតយើងព្យាបាលដោយថ្នាំរំលាយឈាមមានទាំងថ្នាំចាក់ ហៅថា Heparin និងថ្នាំលេប ហៅថា Vitamin K antagonists (Wafarin)។ ទន្ទឹមនឹងនេះ ក៏មានផងដែរនូវថ្នាំរំលាយកំណកឈាមប្រភេទថ្មី ដែលងាយស្រួលក្នុងការប្រើប្រាស់ ហៅថា Novel anticoagulants ឬ NOACs។ ក្នុងករណីខ្លះ អ្នកជំងឺមានសភាពធ្ងន់ធ្ងរ ដែលតម្រូវធ្វើការវះកាត់យកកំណកឈាមចេញ(Thrombectomy)។
៦) កត្តាប្រឈមមួយចំនួនដែលគួរប្រុងប្រយ័ត្ន(risk factors)៖
-ការនៅស្ងៀមមិនសូវធ្វើចលនា ជាពិសេសពេលធ្វើដំណើរឆ្ងាយតាមយន្តហោះ ឬ ជិះរថយន្តរយៈពេលយូរ
-ភាពធាត់ពេក
-នៅពេលមានផ្ទៃពោះ និងបន្ទាប់ពីការសម្រាលកូនហើយ ឬ អ្នកជំងឺបន្ទាប់ពីការវះកាត់ផ្សេងៗ ដែលមិនសូវធ្វើចលនា
-ការប្រើប្រាស់ថ្នាំមួយចំនួន ដូចជាថ្នាំពន្យារកំណើតជាដើម
-ការជក់បារី
-អ្នកជំងឺដែលមាន ជំងឺមហារីក…
៧) វិធីងាយៗដែលជួយបង្ការកុំឱ្យមានជំងឺស្ទះសរសៃឈាមសួត៖
-ងើបឈរ និងដើររាល់ ១ ទៅ ២ ម៉ោងម្តង នៅពេលធ្វើដំណើរតាមយន្តហោះយូរ
-ជៀសវាងការជក់បារី
-ស្លាកពាក់សំលៀកបំពាក់ចង្អៀតជ្រុល
-កាត់បន្ថយការពិសាគ្រឿងស្រវឹង
-តាមដានទម្ងន់ខ្លួនឯងឱ្យបានទៀងទាត់ ជៀសវាងកុំឱ្យលើសទម្ងន់តាមរយៈរបបអាហារ និងការហាត់ប្រាណ

ហេតុដូចនេះហើយ បើសិនបើបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែតផ្នែកអគារជំងឺបេះដូង ដើម្បីធ្វើរោគវិនិច្ឆ័យ ព្រមទាំងទទួលការព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំងឺហឺត នៅតែជាបញ្ហាធំ ប្រសិនបើលោកអ្នកមិនប្រុងប្រយ័ត្ន!

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង